កាលពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍នឹងឈានដល់របត់ដ៏អស្ចារ្យមួយនៅឆ្នាំ 2025 ហើយទំហំនៃសេដ្ឋកិច្ចឌីជីថលនឹងកើនឡើងបីដងក្នុងរយៈពេល 7 ឆ្នាំខាងមុខ។ បច្ចុប្បន្នចំនួនអ្នកប្រើអ៊ីនធឺណិតនៅតាមបណ្តាប្រទេសត្រឹមតែ 6 នៃប្រទេសអាស៊ានបានឈានដល់ 350 លាននាក់ គឺច្រើនជាងចំនួនប្រជាជនអាមេរិកបាត់ទៅហើយ។ នៅក្នុងប្រទេសកម្ពុជាអតិថិជនទូរស័ព្ទចល័តឥឡូវនេះមានប្រមាណ 20 លាននាក់ កើនឡើងជិត 6 ដងធៀបនិងកាលពី 10 ឆ្នាំមុន។ ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត រួមទាំងអ្នកប្រើ អ៊ិនធឺណិតចល័ត និងតាមគេហដ្ឋានបានកើនឡើងជាង 1,500 ដងប្រៀបធៀបទៅនឹង 6 ឆ្នាំមុន។
តួលេខគួរឱ្យចាប់អារម្មណ៍ទាំងនេះ ត្រូវបានបង្ហាញនៅរាជធានីភ្នំពេញនាថ្ងៃនេះ ក្នុងឱកាសវេទិកាថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រោមប្រធានបទ “វិថីឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ទី 4 របស់អាស៊ាន” ដែលបានរៀបចំធ្វើឡើងនៅក្នុងសន្និសីទ និងពិព័រណ៍ "ឌីជីថលកម្ពុជា 2019" ដោយលោក Thomas Zhou នាយកផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែមីនា គឺជាការផ្តួចផ្តើមរួមគ្នាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក្នុងគោលបំណងប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មទាំងអស់នៅក្នុងវិស័យព័ត៌មានវិទ្យា និងប្រព័ន្ធអេកូ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន រួមទាំងលើកកម្ពស់បរិស្ថានសហគ្រិនភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា ដើម្បីជួយជំរុញការច្នៃប្រតិដ្ឋថ្មី។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ យុទ្ធសាស្ត្រឌីជីថលជាតិត្រូវបានណែនាំដោយរដ្ឋាភិបាលនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដើម្បីរួមដំណើរជាមួយបដិវត្តន៍ឧស្សាហកម្មទី 4 ក្រោមឈ្មោះផ្សេងៗដូចជា Cambodia’s Masterplan 2020 របស់កម្ពុជា Thailand 4.0 របស់ថៃ Singapore Smart Nation របស់សិង្ហបុរី ឬ Smart Digital Malaysia របស់ម៉ាឡេស៊ី ដោយយុទ្ធសាស្ត្រទាំងនេះចែករំលែកចក្ខុវិស័យស្រដៀងគ្នានៃការប្រែក្លាយសេដ្ឋកិច្ចប្រពៃណីទៅជាសេដ្ឋកិច្ចឌីជីថល ផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យម ជាលក្ខណៈបុគ្គល និងការបង្កើតសក្តានុពលសម្រាប់ការច្នៃប្រឌិត។ ចក្ខុវិស័យនេះបាននាំមកនូវការបង្កើតសេវាកម្ម និងសកម្មភាពថ្មីៗ ដូចជា សេវាធនាគារតាមអ៊ីនធឺណិត រដ្ឋាភិបាលអេឡិក ត្រូនិក សេវាវេជ្ជសាស្រ្ត និងសេវាកម្មដឹកជញ្ជូនឆ្លាតវៃ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឥឡូវនេះ មានភាពលេចធ្លោជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។
ខណៈដែលនេះជាខួប 20 ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Huawei នៅតំបន់អាស៊ីអាគ្នេយ៍បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេ ជាអ្នកផ្គត់ផ្គង់ ICT ដែលបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការតភ្ជាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈបច្ចេកវិទ្យាឈានមុខ ដូចដែលមានបង្ហាញដោយឧទាហរណ៍មួយចំនួន៖
-Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបណ្តុះបណ្តាលធនធានមនុស្សផ្នែក ICT ជាង 8 ពាន់នាក់នៅឆ្នាំ 2018 តាមរយៈកម្មវិធីបណ្តុះបណ្តាល OpenLabs ICT អាហារូបករណ៍ការប្រកួតប្រជែង និងកម្មវិធីគ្រាប់ពូជនៃអនាគត “Seeds for the Future” ។
-មជ្ឈមណ្ឌលសេវាកម្ម cloud អន្តរជាតិទី 3 របស់ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ី
អាគ្នេយ៍ បានបើកសម្ពោធនៅប្រទេសសិង្ហបុរីកាលពីខែមុន បន្ទាប់ពីហុងកុង និងថៃ។ មជ្ឈមណ្ឌលសេវាកម្មមូលដ្ឋាន ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ cloud ដែលមានលក្ខណៈពេញលេញ មានតួនាទីជួយបង្កើនល្បឿនសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែប្រសើរ។
-នៅឆ្នាំ 2018 ក្រុមហ៊ុន Huawei បានផ្តល់នូវដំណោះស្រាយផ្នែកទំនាក់ទំនងតាមវីដេអូបន្ទាន់ eLTE មួយ ក្នុងការជួយសង្គ្រោះកីឡាករបាល់ទាត់វ័យក្មេងចំនួន 13 នាក់ ដែលបានជាប់នៅក្នុងរូងភ្នំនៅភាគខាងជើងនៃប្រទេសថៃ។
-នៅប្រទេសបង់ក្លាដេស រថយន្តបណ្តុះបណ្តាលឌីជីថលរបស់ក្រុមហ៊ុន Huawei អាចផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា ដល់មាត់ទ្វារផ្ទះរបស់ស្ត្រីនៅតាមភូមិដាច់ស្រយាល។ នៅចុងឆ្នាំ 2018 ស្ត្រីជាង 16200 នាក់ បានទទួលការបណ្តុះបណ្តាលតាមរយ់ៈកម្មវិធី “education on wheels” ។
លោក Thomas Zhou បានមានប្រសាសន៍ថា៖ "ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងបន្តជំរុញចក្ខុវិស័យរបស់យើង ដើម្បីនាំយក ឌីជីថល ទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ ស្ថាប័ន ដើម្បីបណ្តាញតភ្ជាប់ដ៏ពេញលេញ និងពិភពលោកដ៏ឆ្លាតវៃ។" លោកបានបន្តទៀតថា៖ "យើងនឹងបន្ដវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា 5G, broadband, cloud, ប្រាជ្ញាសិប្បនិម្មិត(AI) និងឧបករណ៍ឆ្លាតវៃដើម្បីជួយអតិថិជនរបស់យើង ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ពីបច្ចេកវិទ្យាដ៏អស្ចារ្យទាំងនេះ។ យើងនឹងផ្តោតជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា 5G ដែលនឹងក្លាយជាអ្នកបង្កើតដ៏សំខាន់បំផុតមួយ នៃឌីជីថលភាវូបនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ និងប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៅក្នុងវិស័យនេះ។»
ឆ្នាំ 2019 គឺជាឆ្នាំនៃបច្ចេកវិទ្យា 5G ។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធ ICT របស់ជាតិដ៏សំខាន់បំផុតនោះ 5G នឹងផ្តល់ជូនតំបន់អាស៊ីអាគ្នេយ៍នូវឱកាសឧស្សាហកម្មចំនួន 1,2 ពាន់ពាន់លានដុល្លារអាមេរិក។ នៅក្នុងតំបន់ចំនួនអ្នកប្រើ 5G នឹងមានចំនួន 80 លាននាក់ ចរាចរណ៍អ៊ិនធឺណិតនឹងកើនឡើង 5 ដង ហើយទីក្រុងឆ្លាតវៃជាង 20 កំពុងដំណើរការ រីឯឧបករណ៍ទំនាក់ទំនងឥតខ្សែ ឌីជីថល និងឧបករណ៍ឆ្លាតវៃនឹងជួយបង្កើនផលិតភាពសង្គមជាមធ្យម 4-8% ។
លោក Thomas Zhou បានលើកឡើងនៅចុងកម្មវិធីថា៖ "សម្លឹងឆ្ពោះទៅមុខ យើងជឿជាក់ថាឆ្នាំ 2019 នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ការជំរុញវិស័យឌីជីថល នៅអាស៊ីអាគ្នេយ៍ ។ ក្រុមហ៊ុន Huawei ដែលជាអ្នកផ្គត់ផ្គង់ ICT ឈានមុខគេមួយនៅលើពិភពលោកត្រៀមខ្លួនធ្វើការជាមួយបណ្តាប្រទេស និងអតិថិជនទាំងអស់ ដើម្បីសម្រេចបាននូវទស្សនៈវិស័យឌីជីថលរបស់ពួកគេ។”