no-alternative title

ទិញ Samsung Galaxy A50 ឬ A30 នឹងមានឱកាសឈ្នះដំណើរទស្សនាព្រឹត្តិការណ៍ EXCLUSIVE SAMSUNG ជាមួយនឹងក្រុមតារាចំរៀង BLACKPINK នៅប្រទេសថៃ!

កាន់តែរំភើប និងកាន់តែអស្ចារ្យជាមួយនឹងអ្វីដែលអតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានទូរស័ព្ទដ៏វៃឆ្លាត ជំនាន់ថ្មីជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និងចំណុចពិសេសថ្មីៗនៃខ្សែស្រឡាយត្រកូល A ស៊េរី Galaxy A50 និង A30 របស់ សាមសុង នឹងបង្ហាញខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ឆាប់ៗនេះហើយ! សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A50 និង A30 ទាំងពីរនេះគឺកំពុងតែធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងរង់ចាំចាប់កាន់មើលផ្ទាល់តែម្តង។ ប៉ុន្តែការដាក់លក់ជាផ្លូវការលើកនេះមិនត្រឹមតែមកជាមួយនឹងរូបរាងដ៏គួរឱ្យស្រឡាញ់ និងទាក់ទាញព្រមទាំងតម្លៃដ៏ល្អឥតខ្ចោះដែលស្ទើរតែមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងធ្វើការផ្តល់ជូននូវឱកាសដ៏គួរឱ្យរំភើបជាទីបំផុតផងដែរ នោះគឺរាល់ការជាវស្មាតហ្វូន Galaxy A50 ឬ A30 នឹងមានឱកាសឈ្នះដំណើរទស្សនាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់របស់ក្រុមហ៊ុនសាមសុងជាមួយក្រុមតារាចម្រៀងកូរ៉េដ៏ល្បី BLACKPINK នៅឯប្រទេសថៃនៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2019 ខាងមុខ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង នឹងធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូឌែល Galaxy A50 និង A30 ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2019 នេះតទៅជាមួយការផ្តល់ជូនឱកាសចូលរួមព្រឹត្តិការណ៍ដ៏សំបើម និងពិសេសនេះ ដោយគិតចាប់ពីថ្ងៃដាក់លក់រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ 2019 តែប៉ុណ្ណោះ! 

រូបភាពពាណិជ្ជកម្ម
no-alternative title

* ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃការចូលរួម៖

1-  សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A50 ឬ A30 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 31 មីនា 2019 

2-  អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ លេខទូរសព្ទ័ លេខអត្តសញ្ញាណបណ្ណ និងលេខIMEI នៅលើបណ្ណធានាផលិតផលរបស់ Galaxy A50 ឬ A30

3-  រង្វាន់សរុបមាន 3 រង្វាន់

4-  រង្វាន់ 1 សំរាប់មនុស្ស 2 នាក់

5-  កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារ

6-  អ្នកឈ្នះត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី 6ខែឡើង គិតចាប់ពីថ្ងៃចេញដំណើរ

7-  ក្នុងករណីអ្នកឈ្នះមានអាយុក្រោម 18 ឆ្នាំ អ្នកអមដំណើរត្រូវជាអាណាព្យាបាល ឬសមាជិកគ្រួសារ

8-  អ្នកឈ្នះត្រូវបង្ហាញទូរស័ព្ទដែលមានIMEI ដូចទៅនឹងលេខIMEI ដែលក្រុមហ៊ុនបានជ្រើសរើសយក

9-  ក្រុមហ៊ុននឹងទាក់ទងទៅអ្នកកាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំបែបបទធ្វើដំណើរ

10-  ក្នុងករណីមិនអាចទាក់ទងបានក្នុងរយៈពេល 3 ថ្ងៃ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកជំនួស

11-  ការចាប់ឆ្នោតនឹងផ្សាយបន្តផ្ទាល់លើ Samsung Cambodia Facebook

12-  Samsung រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន

13-  លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

ដោយ ប៉េងលីន
vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

ដោយ ប៉េងលីន
BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

ដោយ ប៉េងលីន
ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR  X7b  ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ដោយ ប៉េងលីន
រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ដោយ ប៉េងលីន