no-alternative title

Oppo ប្រកាសចេញកម្មវិធី Blind Order F11 Pro ចាប់ពីថ្ងៃនេះ លោកអ្នកនឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមកនោះទេ

រឹតតែពិសេសទៀតហើយ បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញសង្គមរួចមក , ថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេក្នុងកម្មវិធី Blind Order F11 Pro នឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមក ។ យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេសចំពោះអតិថិជនដែលបានកម្មង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានា ចំនួន 11 នាក់ពីក្នុងចំណោមអ្នកកម្មង់ទុកមុនទូរស័ព្ទ F11 Pro ទាំងអស់ ពីតាមបណ្តាហាងលក់ទូរស័ព្ទទាំងនោះ ចាប់ពី ថ្ងៃទី 10 ដល់ថ្ងៃទី 18  ខែមិនាឆ្នាំ 2019 ដោយក្រុមហ៊ុនOPPO នឹងធ្វើការប្រកាសឈ្មោះអ្នកមានសំណាងចំនួន ម្នាក់ជារៀងរាល់ថ្ងៃ នៅលើគេហទំព័រផ្លូវការរបស់ស្មាតហ្វូនរបស់ OPPO តែប៉ុណ្ណោះ។ 

អ្នកដែលមានដែលមានសំណាងពីកម្មវិធី នេះនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event F11 Pro នាពេលខាងមុខ ដោយពួកគេទាំង 11 នាក់នឹងទទួលបានការ ស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ចំនួនមួយយប់ ការទទួលទានអាហារឆ្ងាញ់ពិសារនៅក្នុងកម្មវិធី Launching Event   ទទួល បានកាដូ អាវយឺតដែលមានរូបថតតារាតំណាងក្រុមហ៊ុន OPPO និងហត្ថលេខារបស់ពួកគេនៅលើអាវ  ព្រមទាំងអាចជួបជាមួយ កំពូលតារាចំរៀងល្បីៗប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងផ្តល់ថវិការចំនួន៣០ដុល្លារក្នុងការធ្វើដំណើរ ជា ពិសេសគឺទទួលបានទូរស័ព្ទទំនើបនិងថ្មីស្រឡាង F11 Pro ប្រើប្រាស់មុនគេភ្លាមៗតែម្តង ជាមួយនឹងតម្លៃដែលពួកគេបាន កម្មង់ទុកមុននោះ ។ ម្យ៉ាងវិញទៀតគេហទំព័រផ្លូវការរដដែលនោះក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្មវិធីជ្រើសរើសអ្នកមានសំណាង ទាំង១១នាក់ នឹងត្រូវ បញ្ចប់នៅថ្ងៃទី 18 ខែមិនាឆ្នាំ 2019 ក៏ពិតមែនក៏ ប៉ុន្តែលោកអ្នកជាអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO នៅតែអាចធ្វើការ Blind Order F11 Pro នេះបានរហូតដល់ថ្ងៃទី 20 ខែមិនា ឆ្នាំ 2019 បានដដែល គ្រាន់តែលោក អ្នកមិនមានឱកាសបាន ចូលរួមកម្មវិធី Launching Event F11 Pro តែប៉ុណ្ណោះ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

តាមការសង្កេតរបស់យើងឃើញថា កម្មវិធីរបស់ក្រុមហ៊ុន OPPO លើកនេះ  ហាក់ដូចជាមានអ្វីពិសេសៗសម្រាប់អតិថិជនរបស់ពួកគេអីញ្ជឹងមិនត្រឹមតែការបង្ហាញខ្លួន F11 Pro ដ៏ស្រស់សង្ហាទាក់ទាញជាមួយនឹង Camera ភ្លោះ ខាងក្រោយទំហំ 48 MP , មាន Camera បង្កប់ខ្លួនខាងមុខ , បំពាក់បច្ចេក វិទ្យាជំនួយល្បឿន Hyper Boost និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ VOOC 3.0 និង អេក្រង់លាតសន្ធឹង បំពេញចិត្តអ្នកប្រើប្រាស់នោះទេ សូម្បីមុនកម្មវិធី Launching Event ហ្នឹងក៏មានកម្មវិធីប្លែកទៀត ដោយមានការជ្រើសរើសអ្នកមានសំណាង ចំនួន១១នាក់ ដែលបានកម្មង់ F11 Pro  បន្ថែមទៀត ។ យើងរង់ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាអ្នកមានសំណាងទាំង 11 នាក់ ដោយការជ្រើសរើស ចេញកម្មវិធី Blind Order F11 Pro ដែលនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event របស់ក្រុមហ៊ុន OPPO ទៅហ្ន័រ!!។ ប្រសិនបើលោកអ្នកចង់ដឹង បន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO គឺ https://www.facebook.com/836026053109187/posts/2331072806937830/ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន