no-alternative title

vivo V15 Pro ស្មាតហ្វូនស៊េរីថ្មីដែលមានកាមេរ៉ាមុខទំហំ 32MP ចេញលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ!

បច្ចុប្បន្នក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo សង្កេតឃើញថាកំពុងតែមានទីផ្សារប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់អាស៊ី និងកំពុងតែមានប្រជាប្រិយភាពខ្លាំងគួរសមផងដែរ ចំពោះអ្នកដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រុមហ៊ុន vivo ថ្មីៗនេះ បានបញ្ចេញជាមួយនឹងស្មាតហ្វូនរបស់ខ្លួនច្រើនម៉ូដែលដែរនៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសស្មាតហ្វូននៃត្រកូល Y តែម្តង។

កាលពីថ្ងៃទី 2 ខែ មិនា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន vivo បានធ្វើការសម្ពោធជាផ្លូវការទៅលើស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយនៃត្រកូល V ម៉ូឌែល vivo V15 Pro ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតបង្គួរមួយ និងមានតម្លៃថ្លៃគួរសមដែរ ប៉ុន្តៃវាត្រូវបានបង្ហាញចេញមកជាមួយការរចនាបទថ្មីជាច្រើន ដែលស្មាតហ្វូនមួយចំនួនមិនទាន់មាន។ ចំពោះស្មាតហ្វូន

រូបភាពពាណិជ្ជកម្ម
no-alternative title

vivo V15Pro នេះត្រូវបានបង្ហាញចេញមកជាមួយនឹង អត្រានៃផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម ត្រូវបានក្រុមហ៊ុនហៅថា Ultra FullViewTM Display។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.39-inches 2340x1080 FHD+  Super AMOLED បច្ចេកវិទ្យាកាមេរ៉ាមុខផុសឡើង 32MP និងកាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ 48 Million Quad Pixel Sensor +8MP+5MP ដែលភ្ជាប់មកនូវបច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 5MP ៖ ថតរូបបែបព្រាលជាមួយផ្ទៃខាងក្រោយ (Depth Camera Bokeh Mode) បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 8MP ៖ ថតរូបកាន់តែធំទូលាយ 120° ( AI 120° wide Angle) បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 48MP ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode) ថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping )។

ស្មាតហ្វូននេះ ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core) មាន RAM ទំហំ 6GB +ROM ទំហំ 128GB +SD Card up to 256GB និងមានមុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning) ហើយនិងមានថាមពលថ្មទំហំ 3700mAh ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀតផង។ អ្វីដែលពិសេស គឺស្មាតហ្វូននេះប្រើប្រាស់ Funtouch OS9 (Based on Android 9.0) និងមានពីរពណ៌គឺ Topaz Blue និង  Coral Red ។

ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo V15Pro នេះ លោកអ្នកអាចរកជាវបានចាប់ពីថ្ងៃទី 12 ខែ មិនា នេះតទៅ នៅគ្រប់បណ្តាលហាងនានាដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន vivo ជាមួយនឹងកញ្ចប់តម្លៃ $449។ ព្រមទាំងមានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើន រួមមានដូចជា ៖ បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។

ហើយសម្រាប់អតិថិជនដែលបានធ្វើការកុម៉្មង់ទុកមុនទៅលើស្មាតហ្វូន vivo V15Pro លោកអ្នកអាចទៅទទួល ស៊ីមកាតដែលមានតំលៃ 54$ ដោយឥតគិតថ្លៃ ជាមួយនឹងគំរោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 13/03/2019 រហូតដល់ 17/03/2019 ដោយលោកអ្នកគ្រាន់តែភ្ជាប់មកជាមួយនឹងក្រដាស Pre-order ទូរស័ព្ទ ហើយនិងអត្តសញ្ញាណបណ្ណ័ផងដែរ។

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន