no-alternative title

ដំណឹងរីករាយសម្រាប់ប្រិយមិត្ត Samsung! ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50 និង A30 នឹងបង្ហាញខ្លួនឆាប់ៗនេះ!

នៅថ្ងៃនេះ គ្រប់គ្នាស្ទើរតែមិនជឿថា ក្រុមហ៊ុន សាមសុង នៅតែមាននូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដើម្បីបញ្ចេញជូនដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក ក៏ដូចជាធ្វើការវាយលុកទីផ្សារនៃពិភពបច្ចេកស្មាតហ្វូននាពេលបច្ចុប្បន្ននេះ! គួររំឭកផងដែរថា វត្តមានស្មាតហ្វូនលំដាប់កំពូលត្រកូល S ជំនាន់ចុងក្រោយដែលបានធ្វើឱ្យកក្រើកពិភពលោកជាពិសេសព្រះរាជាណាចក្រកម្ពុជាមិនទាន់ទាំងបាត់ក្តៅផងឥឡូវនេះ សាមសុង ក៏គ្រោងនឹងបញ្ចេញស្មាតហ្វូនត្រកូល A របស់ខ្លួនបន្ថែមទៀត គឺស៊េរី Galaxy A50 និង A30! ពិតជាមិនសរសើរមិនបានមែន!

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់យើងសង្កេតឃើញថា មួយរយៈចុងក្រោយនេះ សាមសុង កំពុងតែពង្រីកវិសាលភាព និងធ្វើការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួនបានយ៉ាងល្អបំផុតដើម្បីបំពេញតាម សេចក្តីត្រូវការអតិថិជនរបស់ខ្លួនទូទាំងពិភពលោក។ជាក់ស្តែងដូចអ្វីដែលក្រុមហ៊ុន សាមសុង បានថ្លែងប្រាប់ក្នុងការបើក សម្ពោធកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេលថ្មីៗនេះរួចមកហើយថាសាមសុងបានធ្វើការប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួនឱ្យទទួលបាននូវអ្វីដែលថ្មីប្លែក និងអស្ចារ្យបំផុតជាមួយនឹងជម្រើសកាន់តែច្រើនសម្រាប់ផលិតផលរបស់ខ្លួនផងដែរ! 

នេះជាមូលហេតុដែលធ្វើឱ្យលំដាប់កំពូលស្មាតហ្វូនរបស់ សាមសុង ទាំងអស់ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ទាំងអស់។ ជាក់ស្តែងនៅ ពេលដ៏ឆាប់ខាងមុខនេះ ស្មាតហ្វូន Samsung Galaxy A50 និង A30 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា! សូមបញ្ជាក់ថាសម្រាប់ម៉ូឌែលទាំង 2 ស៊េរីនេះ ពិតជាទាក់ចិត្តអ្នកគាំទ្រទាំងអស់ឱ្យមកចាប់អារម្មណ៍មកលើវាជាក់ជាពុំខានឡើយ!  សម្រាប់តម្លៃ រូបរាង ក៏ដូចជាទំហំនៃគ្រឿងម៉ាស៊ីនមានលក្ខណៈពិសេសបែបណានោះយើងនឹងធ្វើការបង្ហាញជូននៅពេលខាងមុខដ៏ខ្លីនេះ! ដូច្នេះសូមត្រៀមខ្លួនក៏ដូចជាទទួលយកបទពិសោធន៍កាន់តែទំនើប និងអស្ចារ្យជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន