no-alternative title

OPPO F Series គឺជាស្មាតហ្វូនស៊េរីថ្មី ដែលពេញនិយមខ្លាំងសម្រាប់អតិថិជនកម្ពុជា

និយាយអំពីទូរស័ព្ទស៊េរី F របស់ អ្នកណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរស័ព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO ។ ជាពិសេសនៅប្រទេសកម្ពុជា F9 ត្រូវបានគេដឹងថា សាកថ្មត្រឹម 5 នាទី អាចនិយាយបាន 2 ម៉ោង ។ សមត្ថភាពត្រកូល F របស់ OPPO គឹមានការគាំទ្រច្រើនពីក្រុមយុវវ័យ និងមនុស្សវ័យកណ្តាល ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងថា ការរចនាទូរស័ព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែលទៅមួយម៉ូឌែលតែងតែមានភាពប្លែក និងទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង។ 

បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីភាពវិវត្តន៍នៃត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូឌែលនេះ បានបំពាក់ Rear Camera 16MP, Front Camera 25MP, ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមការទាក់ទាញប្រជាប្រិយភាព។ កាលពីដើមខែសីហាឆ្នាំ 2018 ម៉ូឌែលF9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន 3 ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh, Camera ភ្លោះទំហំ 16MP+2 MP និង Front Camera 25MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថា ជាអ្នក ជំនាញថតរូប Selfie ថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅដើមឆ្នាំ 2019 នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពពិបាកក្នុងការពិចារណា ថាតើគួរជ្រើសរើសទូរស័ព្ទប្រភេទអ្វីមកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗ គ្រប់យ៉ាងដែលពួកគេត្រូវការទាំងការ ថតរូបពេលយប់ច្បាស់ឥតខ្ចោះមិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយទំហំ 48MP , វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និងងាយស្រួលក្នុងការលេងហ្គេម និង មើលឯកសារនានា, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , កំលាំងសាកថ្ម 4000MAh ដោយបច្ចេកវិទ្យាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង។ 

ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថា ផលិតផលទូរស័ព្ទម៉ូឌែល F7 និង F9 របស់ OPPO បានធ្វើឲ្យមានភាពកក្រើកខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និងចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូឌែលទូរស័ព្ទនីមួយៗរបស់ក្រុមហ៊ុន OPPO ហក់ឡើងខ្ពស់សឹងតែស្មើរនឹងម៉ូឌែលល្បីៗ និង មានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ។ ចាំមើលថាតើការលក់ចេញនៃម៉ូឌែលនេះ នឹងមានការអាប់ដែតយ៉ាងណា?

ចុចទីនេះ ទស្សនាវីដេអូ https://www.facebook.com/OPPOCAMBODIA/videos/252575362314842/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន