no-alternative title

Nokia 210 (ស៊ីមពីរ) និង Nokia 106 (ស៊ីមពីរ) បានបង្ហាញខ្លួនជាមួយនឹងតម្លៃពិសេស ស្របពេលដែលស្មាតហ្វូនចិននៅកម្ពុជា កំពុងតែប្រជែងតម្លៃគ្នាកាន់តែខ្លាំង

នៅប៉ុន្មានថ្ងៃនេះវត្តមានស្មាតហ្វូនចិននៅប្រទេសកម្ពុជា បាននឹងកំពុងតែប្រជែងតម្លៃគ្នាកាន់យ៉ងខ្លាំង ដែលបានធ្វើអ្នកប្រើប្រាស់មួយចំនួនធំ ពិបាកក្នុងសម្រេចចិត្តនៅក្នុងការជ្រើសរើស។ ស្របពេលដែលកំដៅទីផ្សារនេះ កំពុងតែពុះកញ្ជ្រោលនោះ ក្រុមហ៊ុន HMD Global នៅថ្ងៃនេះ ក៏បានចេញលក់នូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការមួយនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទនោះរួមមានដូចជា ទូរស័ព្ទ Nokia 210 (ស៊ីមពីរ)  និង Nokia 106 (ស៊ីមពីរ) ដោយសមាជិកថ្មីទាំងពីរនេះ  គឺជាទូរស័ព្ទតម្លៃសមរម្យ មានសមត្ថភាពខ្ពស់ ដែលបានរួមចំណែកធ្វើអោយជាក្រុមហ៊ុននេះ ក្លាយជាចែកចាយទូរស័ព្ទធូថ្លៃចំណាត់ថ្នាក់លេខ 1នៅលើពិភពលោកផងដែរ។ Nokia 210 (ស៊ីមពីរ) មានអេក្រង់ 2.4" QVGA កាមេរ៉ា VGA ស្ថិតនៅផ្នែកខាងក្រោយ និងភ្លើង LED Flash ផងដែរ។ ទូរស័ព្ទនេះ ដំណើរការនូវ S30 software ដែលផ្តល់ជាមួយនឹងកម្មវិធី Opera Mini Browser, Facebook និងហ្គេម Classic Snake game។ ទូរស័ព្ទ ក៏មានភ្ជាប់ជាមួយនឹង Mobile Store សម្រាប់ការទាញយកកម្មវិធី Apps ផងដែរ។ Nokia 210 (ស៊ីមពីរ) នេះចេញលក់ហើយជាមួយនឹងតម្លៃត្រឹមតែ $34 ប៉ុណ្ណោះ។ 

Nokia 106 (ស៊ីមពីរ) គឺជាទូរស័ព្ទ Feature ជំនាន់ថ្មី មានទំហំតូច មានថ្មកាន់បានយូ និងមានអង្គចងចាំអាចកត់ត្រាឈ្មោះដល់ទៅ 2,000 ព្រមទាំងអាផ្ញើសារជាអក្សរបាន 500 ទៀតផង។ ក្រុមហ៊ុន បានបញ្ជាក់ថា ទូរស័ព្ទ Nokia 106 ថ្មីនេះ មាន RAM មានទំហំ 4MB និងមានអេក្រង់ទំហំ 1.8 "120x160 ភិចសែល ប៉ុន្តែមិនមានកាមេរ៉ានោះទេ។ អ្វីដែលល្អឥតខ្ចោះសម្រាប់ទូរស័ព្ទនេះ គឺការលេងហ្គេម Snake Xenzia។  លក្ខណៈពិសេសដ៏ល្អបំផុតរបស់ទូរស័ព្ទ Nokia 106 (ស៊ីមពីរ) គឺមានរូបរាងផលិតពីសារធាតុ Polycarbonate ផ្សំឡើងជាមួយនឹងការលាយបញ្ចូលគ្នានូវថ្នាំលាបដែលបង្កើតជាពណ៌ដូចគ្នានៅជុំវិញ បានធ្វើឱ្យទូរស័ព្ទថ្មីនេះ មានព័ណកាន់តែស្អាត និងការពារការឆ្កូត និងសឹករិចរឹល បានគួរឱ្យកត់សម្គាល់។

Nokia 106 (ស៊ីមពីរ)  មានថ្មទំហំ 800mAh ដែលអាចសន្ទនាជាប់រហូតបានចំនួន 15 ម៉ោង និងអាចបើកទុកចោលបានរហូតដល់ទៅ 20 ថ្ងៃឯណោះ។ ទូរស័ព្ទ Nokia 210 (ស៊ីមពីរ) មានតម្លៃ 34 ដុល្លា និង Nokia 106 (ស៊ីមពីរ)  មានតម្លៃ 18 ដុល្លា។ លោកអ្នកអាចរកទិញបាន នៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់នៅទូទាំងប្រទេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន