no-alternative title

Samsung Galaxy A10 និង A20 ចេញលក់ជាផ្លូវការនៅកម្ពុជាហើយ ខ្លាំងជាងមុន ខ្លឹមជាងមុន ជាមួយតម្លៃរឹតតែអេមជាងមុន!

គិតត្រឹមដើមឆ្នាំ 2019 នេះ យើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង! ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំលឹកផងដែរថាថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ!

នៅថ្ងៃទី 01 ខែមេសា ឆ្នាំ 2019 នេះ ក្រុមហ៊ុន សាមសុង បានដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការ ស្មាតហ្វូនទាំង 2 ស៊េរីខាងលើនេះពិតជាស្មាតហ្វូនជំនាន់ថ្មីដែលអាចនិយាយបានថាទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនជាមួយនឹងតម្លៃព្រមទាំងលក្ខណៈសម្បត្តិពិសេសៗជាច្រើនចំណុចទៀតដែលធ្វើឱ្យអតិថិជនទាំងអស់នៅតែគិតថាវាជាប្រភេទស្មាតហ្វូនជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនស៊េរី A ដែលអាចទទួលយកបានដោយ Galaxy A10 មានតម្លៃត្រឹមតែ 139 ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ 179 ដុល្លារតែប៉ុណ្ណោះ!

រូបភាពពាណិជ្ជកម្ម
no-alternative title

បើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុនណានោះសូមមកមើលលក្ខណៈពិសេសៗទាំងអស់គ្នា!

* Samsung Galaxy A10

- អេក្រង់     : 6.2” HD+ TFT, Infinity-V

- កាមេរ៉ាក្រោយ   : 13 MP (F1.9)

- កាមេរ៉ាមុខ    : 5 MP (F2.0)

- អង្គចងចាំ     : 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)

- ល្បឿនដំណើរការ   : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+

- កម្លាំងថ្ម     : 3,400 mAh (typical)

- ស្កេនផ្ទៃមុខដើម្បីដោះសោរទូរស័ព្ទ

- មានជម្រើស 3 ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

** Samsung Galaxy A20

- អេក្រង់     : 6.4” HD+ Super AMOLED (720 x 1560), Infinity-V

- កាមេរ៉ាក្រោយភ្លោះ   : 13 MP (F1.9) + 5 MP (F2.2)

- កាមេរ៉ាមុខ    : 8 MP (F2.0)

- អង្គចងចាំ     : 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)

- ល្បឿនដំណើរការ   : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+

- កម្លាំងថ្ម     : 4,000 mAh (typical)

- ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ

- ស្កេនក្រយៅដៃ

- មានជម្រើស 3 ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន