no-alternative title

វត្តមានរបស់ P30 សេរ៊ី ទទួលបានការគាំទ្រខ្លាំងនៅស្រុកខ្មែរ ត្រឹមតែ 2 ថ្ងៃប៉ុណ្ណោះ គឺមានការកុម្ម៉ង់ទុកមុនអស់ស្តុកបាត់ទៅហើយ

បន្ទាប់ពីការប្រកាសពីការកុម៉្មង់ទុកមុន រយ:ពេលពីរថ្ងៃសោះ កំពូលស្មាតហ្វូន P30 Pro ទទួលបានការគាំទ្រយ៉ាងកំហុកលើសពីការរំពឹងទុក រហូតដល់ទទួលបានការកក់អស់រលីង គ្មានសល់តែម្តង។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានធ្វើការកក់ទុកមុន កុំបារម្ភអី! អ្នកនៅតែអាចបន្តកុម្ម៉ង់កំពូលស្មាតហ្វូន Huawei P30 ក្នុងតម្លៃត្រឹមតែ $699 ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ដូចជា នាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត រហូតដល់ថ្ងៃ 5 មេសា។ សល់តែប៉ុន្មានថ្ងៃទៀតទេ អត់បានកុម្ម៉ង់ប្រយ័ត្នស្តាយណា! 

ស្របពេលជាមួយនិងការផ្ទុះ ការគាំទ្រកំពូលស្មាតហ្វូន P30 សេរ៊ីថ្មីនេះ សូម្បីតែអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា ក៏បានចាប់ដៃជាមួយក្រុមហ៊ុន Huawei ផងដែរ។ ការបង្ហាញវត្តមានរបស់អ្នកនាង ឱក សុគន្ធកញ្ញា និងលោកនីកូ ធ្វើជាឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei គឺពិតជាសាកសមបំផុតសម្រាប់ Huawei ក៏ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាកដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យា និងផលិតផលឈានមុខគេ។ ជាមួយនិងការមកឯកអគ្គរដ្ឋទូតថ្មីនេះ Huawei បានបញ្ជាក់ នឹងមានអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងមហាជននាពេលឆាប់ៗនេះ ជាពិសេសជាមួយនឹងស្មាតហ្វូន P30 សេរ៊ីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធី First Sale ដ៏កក្រើកបីថ្ងៃពេញចាប់ពីថ្ងៃ 5 ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំ ពេញ នៅ Day Light Plaza ហើយអតិថិជនដែលប្រើ Huawei P30 សេរ៊ីទាំងអស់ នឹងមានឱកាសឈ្នះ នាឡិកា Band 3, Power Band 6700 mAh និងអាវយឺតដ៏ស្រស់ស្អាត ដោយគ្រាន់តែចូលរួមកម្មវិធីថតរូបឡូយៗ និងថតរូបបង្ហោះក្នុងគណនី Facebook ផ្ទាល់ខ្លួន។ អ្នកចូលរួមទាំងអស់ ធានាថាសុទ្ធតែបានរង្វាន់កាដូពិសេសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិពីក្រុមហ៊ុន Huawei ផងដែរ។ ក្រៅពីនេះ យើងក៏មានការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ីសម្រាប់តេស្តសាកល្បង ការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់ និងការសម្តែងពិសេសៗពីតារាចម្រៀងល្បីៗ និងឯកអគ្គរដ្ឋទូតថ្មីក្រុមហ៊ុន Huawei លោក នីកូកំលោះ សង្ហារផងដែរ។ 

 

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែក។ នៅពេលយប់ លោកអ្នកញក៏អាចប្រើប្រាស់ ISO ខ្ពស់ សម្រាប់ថតទីងងឹតមិនសូវមានពន្លឺ បានយ៉ាងច្បាស់ផងដែរ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា Super Sensing Leica បួនគ្រាប់ ដែលអាចផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់វីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក។

ជាមួយគ្នានេះ ក្រុមហ៊ុន ក៏នឹងមានដាក់លក់នូវស្មាតហ្វូន P30 Lite ក្នុងតម្លៃ $399 ដែលរាល់ការជាវស្មាតហ្វូនមួយនេះ នឹងអាចមានឱកាសចូលរួមការចាប់រង្វាន់រថយន្ត Mazda 2 ទៀតផង!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន