no-alternative title

កាលពីម្សិលមិញនេះតារាចំរៀង នីកូ បានបង្កើតភាពរីករាយយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ Huawei P30 Series’ First Sale នៅអ៊ីអនម៉ល

កាលពីថ្ងៃទី 7 ខែមេសា ឆ្នាំ 2019 នេះ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី P30 Series’ First Sale ដ៏កក្រើក ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រយ:ពេលបីថ្ងៃជាប់គ្នា នៅផ្សារទំនើបអ៊ីអន 1 ដើម្បីដាក់តាំងបង្ហាញ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូន P30 សេរ៊ី ដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ និងជាស៊ុបភើកាមេរ៉ាហ្វូន។ លើសពីនេះទៅទៀត លោកនីកូ ដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei  ក្រុមរាំ OMG កញ្ញា ប៉ាច គីមប៉ូយ និងតារាកិត្តិយសជាច្រើនទៀត បានចូលមកអង្រួនកម្មវិធី  ឲ្យកាន់តែសប្បាយរីករាយជាមួយការសម្តែងពិសេសៗជាច្រើន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានអតិថិជនជាច្រើនបានមកតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូននេះ និងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកស្មានមិនដល់ ពីសមត្ថភាពក្នុងការហ្សូម ការថតរូប ការថតវីឌីអូផ្សេងៗ ព្រមទាំងសរសើរមិនដាច់ពីមាត់ ថែមទាំងបានកុម្ម៉ង់ទិញផងដែរ។ ក្រៅពីការតេស្តសាកល្បងប្រើ អ្នកចូលរួមទាំងអស់ ក៏បានឈ្នះរង្វាន់សន្ធឹកសន្ធាប់ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗសប្បាយៗ ក្នុងកម្មវិធី។ រីឯអតិថិជន P30 សេរ៊ីទាំងអស់ ដែលបានចូលរួម ក៏ទទួលបានកាដូបន្ថែមជាច្រើនដូចជា  នាឡិកា Band 3, Power Band 6700 mAh និងអាវយឹតឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី បានបំពាក់ដោយស៊ុបភើកាមេរ៉ា Leica ទាំង 4 គ្រាប់ ដំបូងគេបង្អស់ក្នុងពិភពលោកដែលមានសមត្ថភាព ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះបំផុតមិនធ្លាប់មាន ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ។

កាមេរ៉ារបស់កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យខុសប្លែកពីកំពូលស្មាតហ្វូនដទៃដូចជា ៖

-ផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុង    ទីងងឹត មិនសូវមានពន្លឺ ជាមួយបច្ចេកវិទ្យា Super Sensing Leica 

-ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់    

-កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នកនិងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឫកម្មវិធីជប់លៀងផ្សេងៗពេលយប់

-ថតវីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក

ថ្មីៗនេះ កំពូលស្មាតហ្វូន P30 Pro ក៏ទទួលបានពានរង្វាន់ Best Photo Smartphone ពី TIPA ជាកំពូលស្មាតហ្វូនដែលថតរូបបានល្អបំផុតប្រចាំឆ្នាំ និងទំលាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូល ក្នុងតារាង DxOMark ដោយទទួលបាន 112 ពិន្ទុ។  កំពូលស្មាតហ្វូន P30 Pro តម្លៃ $899 ចំណែកឯ P30 តម្លៃ $669 ថែមនាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត។

 ចំណែកឯ P30 Lite តម្លៃត្រឹមតែ  $399 ថែម Bluethooth speaker និងកាដូជាច្រើនទៀត ថែមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន