no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S10 និង S10+ បានបង្ហាញពីភាពខ្លាំង និងកាន់តែអស្ចារ្យជាមួយសមត្ថភាព ក៏ដូចជាចំណុចពិសេសថ្មីជាច្រើន

ដូចយើងដឹងហើយថាខ្សែស្រឡាយត្រកូល S ជំនាន់ទី 10 របស់ សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់ស្ទើរតែទាំងអស់លង់ចិត្តស្រឡាញ់ និងដកចិត្តមិនបានឡើយជាមួយនឹងចំណុចពិសេសៗ និងលក្ខណៈសម្បត្តិផ្សេងៗទៀតដែលស្មាតហ្វូនដទៃមិនមាន និងមិនអាចធ្វើបាន។ មកទល់ពេលនេះក្រុមហ៊ុន សាមសុង បានធ្វើឱ្យទីផ្សារក្នុងពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ដោយ សាមសុង បានធ្វើការផ្តល់ជូនចំណុចជាច្រើនត្រូវចិត្តអ្នកប្រើប្រាស់ទាំងអស់បានយ៉ាងល្អឥតខ្ចោះ! អ្វីដែលពិសេសម្រាប់ម៉ូឌែល Galaxy S10|S10+ គឺវាមានរាងដ៏គួរឱ្យទាក់ទាញ ស្តើង ស្រាល ងាយស្រួលចាប់កាន់ពេញដៃល្អក្នុងការប្រើប្រាស់ជាមួយអេក្រង់ 6.1 អ៊ីញ និង6.4 អ៊ីញ ប្រភេទ Infinity-O Dynamic AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព QHD+ មាន Aspect Ratio 19:9 ជាពិសេសត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា HDR 10+ ទៀតផង! ពិតជាអស្ចារ្យ! ពិតជាឡូយ!

តើមានអ្នកណាខ្លះដែលមិនលង់ចិត្តជាមួយអេក្រង់ដ៏ល្អឥតខ្ចោះប្រភេទនេះនោះ? យើងអាចនិយាយបានយ៉ាងច្បាស់ថា Galaxy S10 ជាកំពូលស្មាតហ្វូនដែលមានអេក្រង់កប់កំពូលមួយដែលអាចផ្តល់ពណ៌ និងពន្លឺបានយ៉ាងល្អព្រមទាំងមានសមត្ថភាពរក្សាគុណភាពបានល្អនៅគ្រប់កាលៈទេសៈ។ បើយើងនិយាយពីរន្ធបំពងសម្លេងអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មិនអាចដកដៃចេញពីវាបានឡើយមិនថាការទស្សនាវីដេអូ ស្តាប់តន្ត្រី ឬលេងហ្គេមនោះទេ!  បើនិយាយពីកាមេរ៉ាមុខអាចឱ្យអ្នកថតវីដេអូបានរហូតដល់កម្រិត 4K! ជាពិសេសអ្នកអាច Selfie បានច្បាស់ល្អជាមួយនឹងមុខងារជំនួយមួយចំនួនដូចជា Live Focus, Beauty, filter, និង AR emoji សម្រាប់ថតរូបថ្លុកកាន់តែស្រស់ស្អាត និងទាក់ទាញជាងមុនច្រើន! សម្រាប់កាមេរ៉ាខាងក្រោយវិញគឺមានចំនួន 3 គ្រាប់ហើយយើងអាចនិយាយបានថាវាពិបាកនឹងរកគូប្រៀបជាមួយខ្លាំងណាស់! ដូច្នេះហើយចំណុចដ៏ពិសេសៗទាំងអស់នេះគឺវាពិតជាស័ក្តិសម និងល្អគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Samsung Galaxy S10 អាចស្ថិតក្នុងតំណែងជាស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ 2019 បាន។ 

no-alternative title

* Samsung Galaxy S10 មានរាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី 6 ដំបូងគេ ហើយនិងប្រើប្រព័ន្ធប្រតិបត្តិការដោយ Android Pie ព្រមទាំងស្រោបដោយ One UI  ហើយនិងមានបំពាក់អាវក្រោះការពារទឹក និងធូលី IP68 ថែមទៀតផង។ ស្មាតហ្វូននេះ មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង AKG បែប Surround Soundឮច្បាស់ល្អ ដែល បំពាក់ឈីប Exynos 9800 ជំនាន់ចុងក្រោយ ដែលភ្ជាប់ដោយអង្គចងចាំ 8GB និងមានអង្គផ្ទុក 128 GB រហូតដល់ 512GB។ S10 មានកាមេរ៉ាមុខ 10 MP និងមានកាមេរ៉ាក្រោយ(លំដាប់អាជីព) ចំនួន 3 គ្រាប់៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។ អ្វីដែលចាប់អារម្មណ៍នៅះ គឺស្មាតហ្វូននេះបំពាក់អេក្រង់ Infinity-O Display  មានទំហំអេក្រង់ 6.1 ជាមួយនឹង Dynamic AMOLED និងមើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ និងមាន Blue Light Protection ដែល អាចកាត់បន្ថយពន្លឺពណ៌ ខៀវមិនឱ្យប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នកជានិច្ច។ S10 មានថាមពលថ្ម 3400 mAh, USB Charge ឬ Wireless Charge ដែល Wireless PowerShare 2.0 នេះគឺជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយគ្រាន់តែដាក់ខ្នងទល់ខ្នងជាការស្រេច។ ស្មាតហ្វុននេះបំពាក់នូវ Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ! ស្មាតហ្វូននេះមានភ្ជាប់ជាមួយនិង Super Steady Video: អាចថត វីដេអូ បាននឹងល្អគ្រប់ស្ថានភាពបានយ៉ាងច្បាស់ ហើយនឹង Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់ដែលអ្នកត្រូវការបានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញ លំដាប់អាជីពផងដែរ!

* Samsung Galaxy S10+ មានរាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី 6 ដំបូងគេ ហើយនិងប្រើប្រព័ន្ធប្រតិបត្តិការដោយ Android Pie ព្រមទាំងស្រោបដោយ One UI  ហើយនិងមានបំពាក់អាវក្រោះការពារទឹក និងធូលី IP68 ថែមទៀតផង។ ស្មាតហ្វូននេះ មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង AKG បែប Surround Soundឮច្បាស់ល្អ ដែល បំពាក់ឈីប Exynos 9800 ជំនាន់ចុងក្រោយ ដែលភ្ជាប់ដោយអង្គចងចាំ 8GB និងមានអង្គផ្ទុក 128 GB រហូតដល់ 512GB។ S10 មានកាមេរ៉ាមុខ 10 MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len ហើយនិងមានកាមេរ៉ាក្រោយ(លំដាប់អាជីព) ចំនួន 3 គ្រាប់៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។ អ្វីដែលចាប់អារម្មណ៍នៅះ គឺស្មាតហ្វូននេះបំពាក់អេក្រង់ Infinity-O Display  មានទំហំអេក្រង់ 6.4 អ៊ីងជាមួយនឹង Dynamic AMOLED និងមើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ និងមាន Blue Light Protection ដែល អាចកាត់បន្ថយពន្លឺពណ៌ ខៀវមិនឱ្យប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នកជានិច្ច។ S10 មានថាមពលថ្ម 3400 mAh, USB Charge ឬ Wireless Charge ដែល Wireless PowerShare 2.0 នេះគឺជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយគ្រាន់តែដាក់ខ្នងទល់ខ្នងជាការស្រេច។ ស្មាតហ្វុននេះបំពាក់នូវ Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ! ស្មាតហ្វូននេះមានភ្ជាប់ជាមួយនិង Super Steady Video: អាចថត វីដេអូ បាននឹងល្អគ្រប់ស្ថានភាពបានយ៉ាងច្បាស់ ហើយនឹង Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់ដែលអ្នកត្រូវការបានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញ លំដាប់អាជីពផងដែរ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម