no-alternative title

ក្រុមហ៊ុន ECI Distribution បានរៀបចំពិធីជប់លៀងជាមួយនឹងតំណាងចែកចាយរបស់ខ្លួននៅ The Storm Pub

កាលពីថ្ងៃទី 4  ខែមេសា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ( ECI Distribution )  ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកមានដូចជា DELL MEC, Lenovo, Honeywell, Promate, Sony Projector, Fuji Xerox, Transcend, APC, Bitdefender, ហើយនិងឧករណ៍អេឡិកត្រូនិកផ្សេងៗទៀតជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាជាមួយនឹងក្រុមហ៊ុន DELL EMC បានរៀបចំពិធីជប់លៀងដែលមានការអញ្ជើញចូលរួមពីសំណាក់តំណាងចែកចាយបន្តរបស់ខ្លួនយ៉ាងច្រើនកុះករ ដែលបានរៀបចំនូវហាង The Storm Pub & Restaurant ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថាការជប់លៀងតំណាងចែកចាយបន្តរបស់ក្រុមហ៊ុនទាំងអស់ដើម្បីបង្កើនទំនាក់ទំនងយ៉ាងជិតស្និត ជំរុញការលក់ និងធ្វើបទបង្ហាញពីផលិតផល ដែរសុទ្ធសឹងតែជាផលិតផលសេរីថ្មី ទំនើប ទាន់សម័យ ហើយជាផលិតផលចុងក្រោយរបស់ ក្រុមហ៊ុន DELL EMC។ នៅក្នុងឱកាសនោះដែរលោក ញ៉េប ចន្ថា ដែលជា អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន អ៊ី ស៊ី អាយ បានមានប្រសាសន៍អោយដឹងថា គោលបំណងសំខាន់នៃការជួបជុំតំណាងអ្នកចែកចាយបន្ត គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ ក្រុមហ៊ុន DELL EMC។ 

មួយវិញទៀត គឺ ក្រុមហ៊ុន ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយបានកាន់តែជិតស្និតមួយកំរិតថែមទៀតរវាងក្រុមហ៊ុន ជាមួយនិងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល DELL EMC នាពេលកន្លងរហូតមកដល់សព្វថ្ងៃនេះ។ សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ មានក្រុមហ៊ុនជាដៃគូរសហការនិងក្រុមហ៊ុនចែកចាយបន្តជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយសារតែផលិតផលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ និង មានតម្លៃសមរម្យផងដែរ ។ជាពិសេស ក្រុមហ៊ុនតែងតែមានការបណ្តុះបណ្តាល និង ការជួបជុំគ្នាសួរ សុខទុក្ខជាមួយនឹងដៃគូរសហការរបស់ខ្លួនដើម្បីបង្កើនការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ 

ហើយជាចុងក្រោយលោក ញ៉េប ចន្ថា តំណាងអោយ ក្រុមហ៊ុនទាំងពីរ ក៏សូមថ្លែងអំណរអរគុណដល់ដៃគូរទាំងអស់ដែលតែងតែគាំទ្រនៅផលិតផលរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ រហូតមក និង សន្យាថាបន្តការយកចិត្តទុកដាក់បំពេញតំម្រូវការដល់អតិថិជនអោយកាន់តែប្រសើរជាងនេះទៅទៀត។ ពត៏មានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន៖ ផ្ទះលេខ16 ផ្លូវ290 សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ Tel: 081 777 939 / 081 777 943 Facebook: DELL EMC Cambodia

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន