no-alternative title

ក្រុមហ៊ុន Konfulon នឹងបើកសម្ពោធ Show Room ថ្មីនៅតាមបណ្តោយផ្លូវ 310 ជាមួយនឹងការនាំមកនូវប្រូម៉ូសិនយ៉ាងពិសេស ទិញ 1 ថែម 1

នៅថ្ងៃទី 10  ខែធ្នូ ឆ្នាំ 2017 ស្អែកនេះ Konfulon ដែលជាក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទឈានមុខគេនៅកម្ពុជា នឹងបើកសម្ពោធ Show Room ថ្មីរបស់ខ្លួនស្ថិតនៅបណ្តោយផ្លូវ 310 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្បែរស្ថានីយ៍ប្រេងឥន្ធនះ Total)។ នៅក្នុងព្រឹត្តិការណ៍សម្ពោធនោះ ក្រុមហ៊ុន បានប្រកាសថា នឹងមានការផ្តល់ជូនពិសេសជូនដល់អតិថិជនគ្រប់ៗគ្នា គឺទិញ 1 ថែម 1 ទៅលើផលិតផល Power Bank ចំនួន 4 ប្រភេទ និងចំពោះខ្សែសាកថ្មគុណភាពខ្ពស់គ្រប់ប្រភេទទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក គួ សុខអូន ប្រធានទីផ្សាររបស់ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon បានមានប្រសាសន៍អោយដឹងថា គោលបំណងនៃការបើកសម្ពោធ Show Room ថ្មីមួយនេះ គឺដើម្បីអោយអតិថិជន មានភាពងាយស្រួសនៅក្នុងការរកជាវនូវផលិត ផលល្អៗ ដែលក្រុមហ៊ុនបានដាក់លក់ និងមានការធានាជូនត្រឹមត្រូវពីក្រុមហ៊ុន នៅក្នុងការជួសជុលពេញប្រាំមួយខែតែម្តង។ លោកបានបន្តទៀតថា ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon គឺមានឈ្មោះល្បីល្បាញជាយូរមកហើយ មួយវិញទៀតផលិតផល Konfulon ក៏ត្រូវបានគេទទួលស្គាល់ពីគុណភាព គឺល្អក្នុងការប្រើប្រាស់។ ហើយការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជានេះ គឹតាំងពីឆ្នាំ 2006 មកម្ល៉េះ ហើយក៏មានឈ្មោះបោះសំលេងខ្លាំងផងដែរ នៅកម្ពុជា។

ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon ក៏មានប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ដែលជាវ Power Bank ខ្សែសាកថ្ម ឧបករណ៍បំពងសម្លេង ជាដើម លើសពីនេះទៀតនោះ នៅក្នុងការជាវចាប់ពិ 15 ដុល្លារឡើងទៅ អតិថិជន នឹងទទួលបានកាតសមាជិកបញ្ចុះតម្លៃ 8% ភ្លាមៗតែម្តង។ គួរបញ្ជាក់ផងដែរថា នេះជា Show Room ទី 3 នៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះ ក្រុមហ៊ុន KOFULON ក៍បាននឹងពង្រីកទីផ្សាររបស់ខ្លួនតាមបណ្តាប្រទេសជិតខាង ដូចជា វៀតណាម ថៃ ឡាវ នឹងមីយ៉ាន់ម៉ាផងដែរ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន