no-alternative title

ក្រុមហ៊ុន Toyota Cambodia ប្រកាសសម្ពោធជាផ្លូវនូវរថយន្តថ្មី Toyota Vios 2018 តម្លៃ 29500 ដុល្លារ‍ សំរាប់ទីផ្សារប្រទេសកម្ពុជា

កាលពីថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2017 កន្លងទៅនេះ នៅផ្សារទំនើប Aeon Mall ក្រុមហ៊ុន Toyota Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនាំចូលរថយន្តម៉ាក Toyota គ្រប់ប្រភេទមកកាន់កម្ពុជា បានប្រកាសសម្ពោធជាផ្លូវនូវរថយន្តថ្មី Toyota Vios 2018 នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន Toyota Cambodia និងលោក ហ៊ីរ៉ុយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន Toyota រួមជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Toyota ជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក ហ៊ីរ៉ុយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន Toyota បានបញ្ជាក់អោយដឹងថា រថយន្ត Toyota Vios 2018 ដែលក្រុមហ៊ុនបានបសម្ពោធនៅពេលនេះ គឺជារថយន្តថ្មី ដែលត្រូវបានក្រុមហ៊ុនរចនារូបរាងឡើងប្រកបដោយពប្រណិតភាព និងផ្តល់ជូននូវផាសុកភាពសំរាបអតិថិជនទាំង ផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ហើយអ្វីដែលពិសេសនោះ គឺសន្ទុះនៃការបើកបររបស់រថយន្តថ្មីនេះ គឺខ្លាំង និងកាន់តែអស្ចារ្យជាងមុន ជាពិសេសជាមួយនឹងការបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុនចថែមទៀតផង។ លោកបានបន្តថា បើនិយាយពីផ្នែកខាងមុខនៃរថយន្តនេះវិញ គឺមានរំលេចឡើងនូវភ្លើង Daytime Running Light ប្រើប្រាស់សំរាប់ពេលថ្ងៃ ដែលអាចជួយអោយអ្នកដំណើរដទៃទៀតនៅលើដងផ្លូវឆាប់មើលឃើញ និងបង្កើនសុវត្ថិភាពរាល់ការធ្វើដំណើរ។ រីឯចង្កៀងផ្នែកខាងក្រោយវិញ គឺរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើង LED ពោពេញទៅដោយថាមពល និងបង្កើននូវការចាប់ាអរម្មណ៍យ៉ាងខ្លាំង ទោះបីជាមើលពីចម្ងាយក៏ដោយ។ 

ផ្នែកចំហៀងនៃរថយន្ត Toyota Vios 2018 ត្រូវបានក្រុមហ៊ុនបង្កើននូវទាក់ទាញខ្លាំងមែនទែន ជាមួយនឹងការរចនាឡើងប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលអាចធ្វើការកាត់បន្ថយសម្លេងរំខាននៅក្នុងពេលបើកបរ ហើយនឹងជួយរក្សាលំនឹង ព្រមទាំងអាចបង្កើនល្បឿនកាន់តែលឿនផងដែរ។ មិនតែប៉ុណ្ណោះនៅផ្នែកខាងលើនៃរថយន្តនេះ គឺកាន់តែមានភាពលេចធ្លោជាមួយនឹងអង់តែនស្រួច ដែលកាន់តែបង្កើននូវភាពស្រស់ស្អាតដល់រថយន្តថ្មីនេះថែមមួយកំរិតទៀតផង។ ចំពោះផ្នែកខាងក្នុងរថយន្តនេះវិញ មើលទៅទាក់ទាញ មានភាសពទូលាយ និងកាន់តែធំ ពោពេញដោយឧត្តមភាពល្អឥតខ្ចោះ និងមានបន្ថែមជូននូវមុខងារថ្មីៗយ់ាងច្រើន ផ្តល់នូវភាពពេញនិយម និងកាន់តែទាន់សម័យសំរាប់អ្នកប្រើប្រាស់។ 

លោក ហ៊ីរ៉ុយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន Toyota បានបញ្ជាក់នបន្ថែមទៀតថា បន្ថែមពីលើនេះ រថយន្ត Toyota Vios 2018 ត្រូវបានក្រុមហ៊ុន បំពាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ជាងមុន ដោយមានពោងសុវត្ថិភាពចំនួន 7 និងមានភ្ជាប់មកជាមួយនូវប្រព័បន្ធហ្រ្វាំង ABS និង BA ហើយនឹងប្រព័ន្ធចែកសម្ពាធហ្វ្រាំង EBD, ប្រពន្ធគ្របគ្រងលំនឹង VSC ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម  TRC ប្រព័ន្ធជំនួយឡើងចំណោត HAC នឹងប្រព័ន្ធ Follow Me Home ដែលអាចធានាសុវត្ថិភាពរាល់ការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ រថយន្ត Toyota Vios 2018 មានចំនួនរហូតដល់ទៅ 8 ព័ណ៌ មានដូចជា ក្រហម ស ប្រផេះ ទឹកប្រាក់ ខ្មៅ ខៀវ ត្នោត និងព័ណ៌ផ្ទៃមេឃ។ រថយន្ត Toyota Vios 2018 មានម្លៃ 29500 ដុល្លា លោកអ្នកអាចបង់រំលោះបាន ដោយកក់មុនត្រឹមតែ 5900 ដុល្លាប៉ុណ្ណោះ។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន