no-alternative title

ពិធីចុះហត្ថលេខាចាប់ដៃគូររវាងក្រុមហ៊ុន ECI Distribution និងក្រុមហ៊ុន Bitdefender នៅក្នុងការនាំមកនូវកម្មវិធីកំចាត់មេរោគកុំព្យូទ័រលំដាប់ពិភពលោកមកកាន់កម្ពុជា

កាលពីទី 8 ខែធ្នូ ឆ្នាំ 2017 កន្លងទៅនេះ នៅសណ្ឋាគារ Sofitel ក្រុមហ៊ុន ECI Distribution សហការជាមួយនិងក្រុមហ៊ុន Bitdefender រៀបចំនូវពិធីចុះហត្ថាលេខាចាប់ដៃគូរជាផ្លូវការនៅក្នុងការនាំមកនូវកម្មវិធីកំចាត់មេរោគកុំព្យូទ័រលំដាប់ពិភពលោកមកកាន់កម្ពុជា ក្រោមវត្តមានអ្នកគ្រប់គ្រងក្រុមហ៊ុនធំៗទាំងពីរួមជាមួយនឹងអ្នកតំណាងមកពីស្ថាប័ននានាជាច្រើនរូបផងដែរ។ នៅក្នុងខ្លឹមសារនៃពិធី គឺ Bitdefender  ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវប្រព័ន្ធសុវត្ថិភាពឈានមុខគេនៅក្នុងពិភពលោក បានសម្រេចផ្តល់សិទ្ធិជាផ្លូវការជូនដល់ក្រុមហ៊ុន ECI Distribution នៅក្នុងការចែកចាយនូវផលិត ផលសុវត្ថិភាពខ្ពស់សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រសាសន៍របស់លោក ញឹប ចាន់ថា ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ECI Distribution Co., Ltd បានបញ្ជាក់អោយដឹងថា សព្វថ្ងៃនេះ ការវិវិត្តរីកចំរើន និងការកើនឡើងយ៉ាងរហ័ស នៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណិត ប្រព័ន្ធឌីជីថល និងចំនួនអ្នកប្រើប្រាស់កុំព្យូទ័នៅក្នុងប្រទេសកម្ពុជាបានធ្វើអោយមានការព្រួយបារម្ភយ៉ាងច្រើនពីសុវត្ថិភាព និងការ Hack ពីសំណាក់ជនអណាមិក ដូច្នេះហើយ គ្រប់គ្នាគឺទាមទារឱ្យមានការការពារទៅលើប្រព័ន្ធសុវត្ថិភាពកម្មអ៊ីនធើណិត (Cybersecurity) អោយបានកាន់តែម៉ត់ចត់ និងមអោយខានតែបាន។ ការប្រើប្រាស់ផលិតផលជាច្រើន ដែលមានសុវត្ថិភាពជឿជាក់ ដើម្បីការពារប្រព័ន្ធបច្ចេកវិទ្យា IT គឺពិតជាសំខាន់ខ្លាំងណាស់ យើងត្រូវប្រើប្រាស់នូវស្រទាប់សុវត្ថិភាពជាច្រើន (Multi-layered) ជាពិសេសម្រាប់ស្ថាប័នរដ្ឋាភិបាល គឺត្រូវតែការពារទៅលើប្រព័ន្ធ System នៅគ្រប់ស្ថាប័នទាំងអស់។ លោកបានបន្ថែមថា  រហូតមកដល់ពេលនេះ Bitdefender មានវត្តមានច្រើនជាង 200 ប្រទេសនៅជុំវិញពិភពលោក ឥលូវនេះ ក្រុមហ៊ុនកម្មវិធីកំចាត់មេរោគនេះ ពិតជារីករាយណាស់ ដែលក្លាយជាដៃគូជាមួយនឹងក្រុមហ៊ុន ECI របស់យើង នៅក្នុងចែកចាយសម្រាប់ក្រុមហ៊ុន Bitdefender នៅក្នុងប្រទេសកម្ពុជា។ 

លោកបន្ថែមថា “ដើម្បីសុវត្ថិភាពនោះ អ្នកប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួនជាច្រើនគួរតែប្រើប្រាស់នូវកម្មវិធីការពារមេរោគ ដែលខ្លាំង ដើម្បីការពារឧក្រិដ្ឋកម្មអ៊ីនធើណិត Cybercrime ដែលផ្តោតសំខាន់ៗ ទៅលើកត្តាមួយចំនួន រួមមានដូចជា ការបង់ប្រាក់តាមអនឡាញ និងការបាត់បង់នូវទិន្នន័យឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត។ សម្រាប់អ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងរដ្ឋាភិបាល គឺពិតជាចាំបាច់ណាស់នៅក្នុងការប្រើប្រាស់កម្មវិធីកំចាត់មេរោគ ពីព្រោះថា កម្មវិធីនេះ នឹងអាចការការពារទៅលើទិន្នន័យសម្ងាត់របស់ក្រុមហ៊ុន ដែលអាចបែកធ្លាយ ឬត្រូវបានគេហេគ ដែលអាចធ្វើឱ្យខាតបង់យ៉ាងច្រើនសម្រាប់ក្រុមហ៊ុនដោយពេលណាមួយ។ សំរាប់ការចុះអនុស្សារនៈជាមួយនឹង Bitdefender នៅពេលនេះ ក្រុមហ៊ុន ECI មានគោលដៅក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពអ៊ីនធើណិតទៅកាន់ គ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ដែលរួមមានដូចជា វិស័យអប់រំ និងស្ថាប័នរដ្ឋាភិបាល មន្ទីរពេទ្យ ធនាគារ ក្រុមហ៊ុនសហគ្រាសតូច ធំ និងជាច្រើនទៀត។”

ជាមួយគ្នានេះ លោក Michal Dominik ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Bitdefender ក៏មានប្រសាសន៍បញ្ជាក់អោយដឹងផងដែរថា នាពេលថ្មីៗនេះអ្នកប្រើប្រាស់ច្រើនជាង 500 លាននាក់នៅជុំវិញពិភពលោកពេញចិត្តជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bitdefender ពីព្រោះថា កម្មវិធីរបស់ក្រុមហ៊ុនយើងនេះ គឺជាស្ថាប័នជាប់ចំណាត់ថ្នាក់លេខ 1 តាមការស្រាវជ្រាវរបស់វិទ្យាស្ថានសុវត្ថិភាពឯករាជ្យអ៊ីនធើណិតអន្តរជាតិដូចជា AV-Test (Germany) និង AV-Comparatives (Austria)។ លោក Michal Dominik បន្ថែមថា ប្រទេសកម្ពុជា គឺជាទីផ្សារថ្មីមួយសម្រាប់ក្រុមហ៊ុន Bitdefender។ យើងជឿជាក់ថា ទីផ្សារនេះ នឹងមានការកើនឡើងខ្លាំងជាមិនខាន ដោយសារតែពេលនេះ ប្រទេសកម្ពុជា បាននឹងកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ចំនួននៃការប្រើប្រាស់កុំព្យូទ័រ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់កាន់តែច្រើនឡើងៗពីមួយថ្ងៃៗ ដូច្នេះយើងយល់អំពីតម្រូវការ និងទីផ្សារនៅទីនេះ ដោយនឹងនាំមកនូវការការពារសុវត្ថិភាពអោយកាន់តែពិសេសំរាប់អតិថិជនទាំងអស់។ 

លោក Michal Dominik បានបញ្ជាក់បន្ថែមថា ចំណុចសំខាន់ដែលក្រុមហ៊ុន Bitdefender សំរេចចិត្តចាប់ដៃគូរជាមួយនឹងក្រុមហ៊ុន ECI ដើម្បីធ្វើជាអ្នកតំណាងចែកចាយនៅពេលនេះ គឺដោយសារតែក្រុមហ៊ុន ECI គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យនេះ ជាពិសេស គឺការផ្តល់ដំណោះស្រាយព័តមានវិទ្យា ហើយក្រុមហ៊ុននេះ ក៏មានក្រុមការងារល្អៗ និងសំបូរទៅដោយអ្នកបច្ចេកទេសល្អៗ ដែរង់ចាំោផ្តល់ដំណោះស្រាយជូនអ្នកប្រើប្រាស់គ្រប់ពេលវេលា។ នេះជាអ្វីដែលយើងស្វែងរក និងផ្តល់ការសហការជាមួយគ្នា៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន