no-alternative title

ព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតអន្តរជាតិរបស់តារាកូរ៉េ CL បានធ្វើឱ្យយុវវវ័យរាប់ម៉ឺននាក់ពុះកញ្ជ្រោលយ៉ាងខ្លាំងជាមួយ បទចំរៀថល្បីៗជាច្រើនបទ

កាលពីយប់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2017 ក្រុមហ៊ុន Smart បានរៀបចំនូវការប្រគំតន្ត្រីខ្នាតអន្តរជាតិដ៏ធំមួយ ដែលមានការចូលរួមពីសំណាក់តារាចំរៀងកូរ៉េ CL ព្រមទាំងតារាចម្រៀង Original Song ខ្មែរជាច្រើនរូប ដូចជា កញ្ញា អេដា កំលោះ ថេណា P Sand, Bros La ក្រុម Small World, Small Band ក្រុមរាំ 4NIX ជាដើម។ គ្រាន់តែកំពូលតារាស្រី CL បង្ហាញខ្លួនភ្លាម ឆាកតន្ត្រីកាន់តែពោរពេញដោយភាពអស្ចារ្យ លើកដំបូងក្នុងប្រវត្តិសាស្ត្រក៏បានបង្ហាញឡើង។ អនុស្សាវរីយ៍ដ៏មានតម្លៃ និងជូនជាកាដូសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់ ពី CL បានលើកយកបទចម្រៀង និងសម្ដែងជាមួយនិង The Baddest Female, Doctor Pepper, Hello Bitches ព្រមទាំងបទចម្រៀងរបស់ 2NE1 គឺ Gotta be you, Falling in love និង I am the Best ជាដើម ដែលធ្វីអោយអ្នកគាំទ្រផ្ទាល់នាំគ្នាហ៊ោកញ្ជ្រៀវ ពុះកញ្ជ្រោល រាំ ស្ទើរផ្ទុះឆាក ពេញចិត្ត ពេញថ្លើម ព្រោះរំភើបដែលបានឃើញការសម្ដែងផ្ទាល់របស់ CL ជាលើកដំបូង ។ 

ការប្រគុំតន្ត្រីខ្នាតអន្តរជាតិតារាល្បីកូរ៉េ CL នេះ គឺប្រព្រឹត្តិទៅក្រោមកិច្ចសហការណ៍ Huawei ឧបត្ថម្ភដល់ Smart។ នៅក្នុងបរិវេណប្រគំតន្ត្រីខ្នាតអន្តរជាតិនេះ Huawei  ក៍បានដាក់តាំងស្មាតហ្វូនស៊េរីថ្មីៗ ដូចជា Huawei Nova2i, Huawei Mate 10Pro, Huawei P10/P10Pro, Huawei Mate 9 Pro ដល់អ្នកចូលរួមនិងយុវវ័យ អាចតេស្ត ប្រើ យល់ច្បាស់អំពីបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ឈានមុខ និងសិល្បៈថតរូបច្បាស់ៗស្អាតៗកម្រិតអាជីពផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក  Thomas Hundt ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ប្រជាប្រិយភាព និងភាពល្បីល្បាញរបស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជា គឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចំបងមួយដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ។ ព្រឹត្តិការណ៍លើកនេះ គឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL បានមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart។ តារាចំរៀង Lee Chae-rin ដែលមហាជនស្គាល់ថា CL គឺមានវ័យ 26 ឆ្នាំ។ តារារូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធ បទចម្រៀង និងច្រៀង រឺសម្តែងល្បី លើឆាកធំៗខ្នាតអន្តរជាតិ។  

តារាសម្តែងតារបង្ហាញម៉ូតល្បឺឈ្មោះ និងកំពុងឡើងកូដ កញ្ញា ឌុច លីដា ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ បាននិយាយថា “តន្ត្រីខ្នាតអន្តរជាតិតារាកូរ៉េ CL នៅក្នុងឆ្នាំនេះ បានធ្វើអោយកក្រើកកោះពេជ្រ រញ្ជួញទីក្រុងភ្នំពេញ ជាមួយនិងឆាកដ៍ធំ ដែលមានវត្តមានតារា Original Song របស់ខ្មែរយើង បានច្រៀងរួមគ្នាជាមួយនឹង CL។ ជាពិសេសនោះ កញ្ញា CL គឺបានច្រៀងសុទ្ធតែបទល្បីៗញាក់ៗ ដោយបានធ្វើអោយយុវវ័យអ្នកចូលរួមរាប់ម៉ឺននាក់រញ្ជួលចិត្ត ពុះកញ្ផ្រោល ក្តៅគគុក តាមរយៈការសម្តែង ច្រៀង ជាមួយនឹងពាក្យថ្លែងអំណរគុណចំពោះក្តីស្រលាញ់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន