no-alternative title

ហាងសប្បាយណាស់ លក់ម៉ាស៊ីនថត សហការជាមួយនឹងក្រុមហ៊ុនកាមេរ៉ា GoPro សឹង្ហបូរី រៀបចំពិធីជួបជុំបណ្តា ហាងចែកចាយបន្ត និងអ្នកជំនាញកាមេរ៉ា GoPro នៅកម្ពុជា

កាលពីថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2017 នេះ ហាងសប្បាយណាស់ ដែលជាហាងលក់ម៉ាស៊ីនថតដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានរួមសហការគ្នាជាមួយនឹងក្រុមហ៊ុនកាមេរ៉ា GoPro មកពីប្រទេស សឹង្ហបូរី រៀបចំពិធីជួបជុំ និងពិសារអាហារបណ្តាអ្នកចែកចាយបន្ត ងអ្នកជំនាញកាមេរ៉ា GoPro នៅកម្ពុជា ចំនួនប្រមាណជាជាង 40 នាក់ ដែលពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើនៅភោជនីយដ្ឋាន សាមតូ សាខាទួលគោក ក្រោមវត្តមានថ្នាក់ដឹកនាំរបស់ដៃគូសហកាទាំងពីរជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុនកាមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី បានធ្វើបទបង្ហាញនូវបចេ្ចកទេស និងបច្ចេកវិទ្យាថ្មីៗ ដែលទើបតែបានធ្វើការអភិវឌ្ឍថ្មីរបស់ GoPro រួមជាមួយនឹងការនាំមកនូវបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ាដ៏តូចនេះអោយកាន់តែមានប្រសិទ្ធិភាព ខ្លាំងថែមទៀត។ អ្វីដែលពិសេសនោះ គឺអ្នកជំនាញបាននាំមកនូវគំនិតថ្មីល្អៗ ទាំងការបង្ហោះ Drone ក៏ដូចជារបៀបនៃការភ្ជាប់អោយមានភាពរហ័ស ហើយនឹងការបញ្ជាឧបរករណ៍នេះអោយកាន់តែមានភាពងាយស្រួលផងដែរ។ បន្ថែមពីលើនេ ក្រុមអ្នកជំនាញរបស់ ក្រុមហ៊ុនកាមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី ក៏បានបង្ហាញនូវ Application រួមជាមួយនឹងមុខងារថ្មីៗ ទំនើបៗដែលមានលើកាមេរ៉ា Gopro Hero 6 ផងដែរ។ 

សូមជំរាបថា នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនកាមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី បានចាប់ដៃគូរជាមួយនឹងហាងសប្បាយណាស់ លក់ម៉ាស៊ីនថត នៅក្នុងការរៀបចំនូវពិធីនេះឡើង ហើយគោលបំណងសំខាន់នៃពិធីនេះ គឺធ្វើយ៉ាងណាអោយតំណាងចែកចាយបន្តទាំងអស់ យល់ដឹងកាន់តែច្បាស់ពីផលិតផលកាមេរ៉ា ក៏ដូចជាជួយបង្កើននូវសមត្ថភាពពួកគាត់ទាំងអស់ អោយមានភាពងាយស្រួលជាមុននៅក្នុងការលក់ ក៏ដូចជាផ្សព្វផ្សាយបន្តនូវម៉ាកសញ្ញារបស់ GoPro អោយកាន់តែមានការទទួលស្គាល់ពីសំណាក់អតិថិជន។ គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនោះ អ្នកជំនាញផ្នែកលក់របស់ក្រុមហ៊ុនកាមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី ក៏បានបង្ហាញពីរបៀបដាក់តាំងបង្ហាញអំពីផលិតផលនេះផងដែរ ។ ពេលនេះផលិតផល GoPro អាចរកជាវបានគ្រប់ម៉ដែល គ្រប់ឧបករណ៌ប្រើប្រាស់នៅហាងសប្យាយណាស់លក់ម៉ាស៊ីនថតហើយ។

សូមជំរាបថា ហាងសប្បាយណាស់ លក់ម៉ាស៊ីនថត នៅក្នុងនាមជាដៃគូដ៏ជិតស្និតរបស់ក្រុមហ៊ុនកាមេរ៉ា GoPro មកពីប្រទេសសឹង្ហបូរី ក៏បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងផងដែរ តាមរយៈនៃកម្មវិធីនេះ។ ដោយបានបញ្ជាក់ថា នេះគឺពេលវេលាដ៏ពិសេសមួយ ដែលបង្ហាញអោយឃើញថា ក្រុមហ៊ុន GoPro គឺកំពុងតែយកចិត្តទុកខដាក់ខ្លាំងលើអតិថិជននៅកម្ពុជា។ ថា ហាងសប្បាយណាស់ លក់ម៉ាស៊ីនថត ថែមទាំងបានបញ្ជាក់ទៀតថា ខ្លួនស្វាគមន៍ជានិច្ចសំរាប់លោកអ្នកដែលចង់ក្លាយជាតំណាងចែកចាយបន្តកាមេរ៉ា GoPro នៅក្នុងប្រទេសកម្ពុជា។ សំរាប់ព័តមានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 012 77 35 21

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន