no-alternative title

កំពូលស្មាតហ្វូនល្បីៗ និងផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនល្បីៗដែលគេរំពឹងថានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ CES2018

រៀងរាល់មួយឆ្នាំម្តងគឺនៅដើមឆ្នាំក្នុងខែមករាព្រឹត្តិការណ៍ CES ដែលជាព្រឹត្តិការណ៍ដាក់តាំងបង្ហាញផលិតបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនល្បីៗនៅទូទាំងពិភពលោកបានប្រារព្ធធ្វើឡើងនាទីក្រុង  Lavegas សហរដ្ឋអាមេរិក។ នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំមួយនេះគេនឹងបានឃើញនូវផលិតផលបច្ចេកវិទ្យាដែលជារបកគំហើញថ្មីៗរបស់បណ្តាក្រុមហ៊ុនល្បីៗមកពីទូទាំងសកលលោកបានពាំនាំផលិតផលរបស់ខ្លួនមកដាក់តាំង និងជាធ្វើបទបង្ហាញជូនអ្នកចូលរួមថែមទៀតផង។ ផលិតផលទាំងនោះមានដូចជាឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋាន, ឧបករណ៍ថេបប្លេត, កុំព្យូទ័រ, ទូរស័ព្ទស្មាតហ្វូន, ឧបករណ៍  VR, ឧបករណ៍ដ្រូន និងគ្រឿងបរិក្ខាប្រើប្រាស់ជាច្រើនទៀត។ សម្រាប់ព្រឹត្តិការណ៍ CES2018 ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះនឹងមានផលិតផលថ្មីៗរបស់ក្រុមហ៊ុនល្បីៗណាខ្លះបង្ហាញវត្តមានអោយពិភពលោកបានឃើញដែរទៅ។ ខាងក្រោមនេះគឺជាផលិតផលថ្មីៗមួយចំនួនដែលគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2018។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-កំពូលស្មាតហ្វូនបងប្អូន Samsung Galaxy S9 

កាលពីព្រឹត្តិការណ៍ CES2017 ក្រុមហ៊ុន Samsung  បានដាក់បង្ហាញចេញនូវទូរស័ព្ទធុនកណ្តាលក្នុងត្រកូល Galaxy A 2017 មានដូចជា Galaxy A3, A5, A7 ហើយសម្រាប់ CES2018 ក្រកូល Galaxy A 2018 ត្រូវបានគេសន្មត់ថានឹងបង្ហាញខ្លួនផងដែរ។ ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺថាមានព័ត៌មានចចាមអារ៉ាមដែលបាននិយាយថា Samsung  ក៏នឹងប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីត្រកូល Galaxy S គឺបងប្អូន Galaxy S9 ក្នុងព្រឹត្តិការ CES 2018 ផងដែរបើទោះបីជាស្មាតហ្វូនកំពូលនេះត្រូវបានគេដឹងថានឹងត្រូវប្រកាសចេញរវាងកំឡុងខែកុម្ភះ ឬក៏មិនាក្តី។ ចឹងចាំមើលតើបងប្អូន Galaxy S9 នឹងបង្ហាញខ្លួនក្នុងពឹ្រត្តិការណ៍ CES2018 ពិតឬទេ?

 

-ទូរស័ព្ទស្មាតហ្វូន Sony Xperia ជំនាន់ថ្មី 2018

នៅប៉ុន្មានថ្ងៃមុននេះមានបែកធ្លាយរូបគំរូកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន SONY ដែលមានការរចនាបថរូបរាងបែបថ្មីយ៉ាងប្រណិតជាមួយអេក្រង់ Full Screen កម្រិតអេក្រង់ 18:9 aspect ration។ យ៉ាងណាមិញមិនទាន់មានព័ត៌មានជាក់លាក់ណាមួយពីក្រុមហ៊ុនផ្ទាល់ឡើង តែបើតាមរូបភាពបែកធ្លាយមកនេះគេជឿជាក់ថាស្មាតហ្វូនជំនាន់ថ្មី 2018 របស់ SONY នឹងមានការវិវត្តន៍លើការរចនារូបរាងថ្មីកាន់តែមានភាពទាក់ទាញជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មី ហើយក៏នឹងអាចមានម៉ូដែលណាមួយប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ដំបូងគេផងដែរ។ 

 

-កំពូលស្មាតហ្វូន LG G7

LG ត្រូវបានគេរាយការណ៍មកថានឹងប្រារព្ធព្រឹត្តិការណ៍មួយនៅថ្ងៃទី 08 ខែមករា ឆ្នាំ2018 សម្រាប់ព្រឹត្តិការ CES។ បើតាមព័ត៌មានលេចលឺបានបន្ថែមថាកំពូលស្មាតហ្វូនជំនាន់ថ្មី LG G7 អាចនឹងបង្ហាញខ្លួនលើកដំបូងនៅថ្ងៃនោះតែម្តង បើទោះបីជារាល់ឆ្នាំកំពូលស្មាតហ្វូនជំនាន់មុនៗរបស់ LG ត្រូវបានប្រកាសចេញកំឡុងព្រឹត្តិកាណ៍ MWC នៅទីក្រុងបាសេឡូណាប្រទេសអាល្លឺម៉ង់នាកំឡុងខែកញ្ញាក៏ដោយ។ ក្រៅតែពីព័ត៌មាននៃការបង្ហាញខ្លួនរបស់ G7 ក្រុមហ៊ុន LG ក៏នឹងមានការដាក់បង្ហាញនូវទូរទស្សន៍ស្មាតធីវីស៊េរីថ្មី ទូរទឹកកកដែលប្រើប្រព័ន្ធ Wi-Fi និងទូរស័ព្ទធុនមធ្យមស៊េរីថ្មីមួយចំនួនទៀតដូចកាលពីព្រឹត្តិការណ៍ CES 2017 ចឹងដែរ។

 

-បន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 845

ដូចសព្វមួយដងដែរក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូនដ៏ធំបំផុតក្នុងពិភពលោក Qualcomm បានប្រកាសបង្ហាញបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES។ នៅកំឡុងព្រឹត្តិការ ណ៍ CES 2017 ក្រុមហ៊ុនមួយនេះបានប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 835 ដែលបច្ចុប្បន្នវាមានវត្តមានប្រើនៅលើកំពូលៗស្មាតហ្វូនមួយចំនួនដូចជា Galaxy S8 Series, Galaxy Note 8, LG V30, Nokia 8, Sony Xperia XZ1, Huawei Mate 10 Series និង OnePlus 5T ជាដើម។ ហើយកាលកំឡុង CES2015, Qualcomm បានប្រកាសចេញបន្ទះឈីបជំនាន់ Snapdragon 810។ ដូច្នេះវាប្រាកដណាស់ដែល Qualcomm នឹងណែនាំបន្ទះឈីបជំនាន់ថ្មី Snapdragon 845 ដែលក្រុមហ៊ុនទើបតែប្រកាសចេញកាលពីថ្ងៃទី 5 សប្តាហ៍មុននេះ។ សម្រាប់វត្តមានឈីបជំនាន់ថ្មីនេះនឹងត្រូវបានប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុនល្បីៗមួយចំនួនក្នុងនោះទូរស័ព្ទជំនាន់ថ្មី Mi7 របស់ Xiaomi អាចនឹងប្រើបន្ទះឈីបនេះដំបូងគេ។ វានៅមានផលិតផលថ្មីៗរបស់ក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន Google, Microsoft, HTC, Asus, Lenovo និង Nokia  ជាដើមដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការពិណព៌ដ៏ធំមួយនេះ។ ចឹងចាំមើលតើមានផលិតផលណាខ្លះដែលបង្ហាញខ្លួនផ្លូវការណ៍ក្នុងព្រឹត្តិការណ៍ CES 2018 ខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន