no-alternative title

កំលាំងខ្លាំងក្លា បច្ចេកវិទ្យាទំនើប មុខងារប្រើប្រាស់សម្បូរបែប គឺមាននៅលើម៉ាស៊ីនកុំព្យូទ័រយូរដៃ MSI GE73-7RD Raider

GE73 7RD Raider គឺជាម៉ាស៊ីនកុំព្យូទ័រយូរដៃប្រភេទ Gaming Laptop របស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI ដែលត្រូវបានក្រុមហ៊ុនធ្វើការរចនាផលិតឡើងយ៉ាងពិសេសដោយបង្គុំឡើងជាមួយគ្រឿងបន្សំដែលសមត្ថភាពខ្លាំងៗទំនើបៗចុងក្រោយបំផុតដែលអាចបំពេញតម្រូវការប្រើប្រាស់ក្នុងកិច្ចការងារ

ទូទៅប្រចាំថ្ងៃអោយកាន់តែមានភាពរលូនទាន់សភាពការណ៍ ពិសេសសម្រាប់ការងាររចនា (Design) និងការលេងហ្គេមកំសាន្ត។ ផ្នែកខាងលើរបស់វាផលិតពីលោហៈធាតុប្រភេទ Aluminum Alloy មានផ្ទៃឆ្នូតៗស្រដៀងដែកថែបបង្ហាញពីភាពរឹងមាំរបស់វា។ កុំព្យូទ័រនេះមានទំហំវិមាត្រ 419 x 285 x 28.5 មម និងទំងន់សរុប 2.8 គីឡូក្រាម។

រូបភាពពាណិជ្ជកម្ម
no-alternative title

-ផ្ទៃកញ្ចក់អេក្រង់ IPS Anti-Glare ធំទូលាយទំហំ 17.3 អ៊ីងបង្ហាញបានភ្លឺច្បាស់ត្រជាក់ភ្នែក

យើងទទួលបាននូវកញ្ចក់អេក្រង់ដែលមានទំហំធំទូលាយសម្រាប់ការទស្សនា បំពេញកិច្ចការងារ និងការលេងហ្គេមកម្សាន្តនៅលើម៉ាស៊ីនកុំព្យូទ័រ MSI GE73 7RD មួយនេះ។ វាមានទំហំដល់ទៅ 17.3 អ៊ីងជាបច្ចេកវិទ្យាអេក្រង់ IPS កម្រិតបង្ហាញ Full-HD ជាមួយកម្រិត refresh rate 120Hz។ វាបង្ហាញរូបភាពបានច្បាស់អាចអោយយើងមើលឃើញច្បាស់គ្រប់ជ្រុងទាំងអស់ដោយមិនធ្វើអោយបាត់បង់គុណភាពរូបភាពឡើយដោយសារតែអេក្រង់វាស្រោបដោយកញ្ចក់ Anti-Glare ជាមួយបច្ចេកវិទ្យា MSI True Color 2.0 Technology និងប្រើកម្រិតបង្ហាញពណ៌ NTSC Color ដែលបន្ថែមនូវកម្រិតពណ៌ច្បាស់ដល់ទៅ 94%។

-អាចភ្ជាប់ទៅកាន់អេក្រង់ម៉ូនីទ័របានបីក្នុងពេញតែមួយជាមួយមុខងារ Matrix Display

MSI បានធ្វើការវិវត្តន៍ទៅលើបច្ចេកវិទ្យា Matrix Display ដែលមុខងារនេះអនុញ្ញាតិអោយយើងធ្វើការតភ្ជាប់ការបង្ហាញទៅកាន់អេក្រង់ម៉ូនីទ័របានបីក្នុងពេលតែមួយតាមរយះរន្ធ HDMI ដែលអាចបញ្ចូនរូបភាពបានក្នុងកម្រិត 4K រួមជាមួយរន្ធ mini Display port ដូចនេះវាកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការបំពេញកិច្ចការងារបានច្រើនក្នុងពេលតែមួយ (Multi-Tasking)។ ក្រៅពីនេះវានូវមានរន្ធដោត USB-C3.1 មួយ, USB-Type A 3.0 បី, រន្ធដោតមេម៉ូរីប្រភេទ SD, រន្ធដោយម៉ាយក្រូហ្វូន និងដោតរន្ធម៉ិច។ លើសពីនេះទៅទៀតវាមានរន្ធភ្ជាប់អ៊ីនធើណិតប្រភេទEthernet RJ45 ដែលប្រើបច្ចេកវិទ្យា Killer Ethernet E2500 និងKiller Shield  ដែលមានសមត្ថភាពបញ្ចូន និងទាញទិន្នន័យលើប្រព័ន្ធអ៊ីនធើណិតបានលឿនបំផុត។ ជាមួយនឹងមុខងារ Xsplit/Gamecaster និង WTFast ដែលអនុញ្ញាតិអោយ Gamer ទាំងឡាយអាចធ្វើការ Live stream រាល់ហេ្គមទាំងអស់បានយ៉ាងរហ័ស និងអាចធ្វើការចែករំលែកទៅកាន់មិត្តភក្តិដើម្បីលេងកំសាន្តជាមួយគ្នាបានកាន់តែសប្បាយរីករាយ។

-មុខងារសំខាន់ៗនៅលើម៉ាស៊ីនកុំព្យូទ័រត្រូវបានពង្រួមនៅលើកម្មវិធីតែមួយ

ជាមួយកម្មវិធី MSI Dragon Center ដែលបណ្តុំនូវមុខងារសំខាន់ៗចំនួន 6 សម្រាប់តាមដានប្រសិទ្ធិភាពប្រើប្រាស់ និងការកំនត់ផ្សេងៗនៅលើម៉ាស៊ីនកុំព្យូទ័រ។ មុខងារទាំងនោះមានដូចជា App Portal, Performance Monitor សម្រាប់បង្ហាញពីកម្រិតភាគរយនៃការប្រើប្រាស់នៃ CPU, GPU, RAM និង Hard Disk, LED Wizard សម្រាប់ធ្វើការផ្លាស់ប្តូរពណ៌ភ្លើងរបស់ក្តារចុច, System Tuner ប្រើសម្រាប់ធ្វើការគ្រប់មុខងារមួយចំនួនដូចជាល្បឿនរបស់កងា្ហជាដើម, Mobile Center សម្រាប់តភ្ជាប់ទៅទូរស័ព្ទដៃស្មាតហ្វូន (iOS/Android) ដើម្បីបញ្ជា និងធ្វើការផ្លាស់ប្តូរមុខងារផ្សេងៗពីទូរស័ព្ទដៃ និងចុងក្រោយគឺមុខងារ Tool & Help សម្រាប់ប្រាប់ពីរបៀបនៃការប្រើប្រាស់ទៅលើមុខងារសំខាន់ៗរបស់កុំព្យូទ័រ។

-កំលាំងម៉ាស៊ីនខ្លាំងប្រតិបត្តិការរលូនជាមួយស៊ីភីយូ Intel ជំនាន់ទី 7

ម៉ាស៊ីនកុំព្យូទ័រមួយនេះអូសដោយស៊ីភីយូ Intel-Corei7 ជំនាន់ទី 7 ស៊េរី 7700HQ នៅលើ Motherboard ស៊េរី Intel® HM175 និងប្រើក្រាហ្វិកពពួក GeForce® GTX 1050 Ti  ដែលមានល្បឿនមេម៉ូរីទំហំ 4GB ប្រភេទ GDDR5 និងរ៉េមចំនួនពីរដើមដោយមួយដើមមានទំហំ 8GB ប្រភេទ DDR IV ហើយនិងមានរន្ធសម្រាប់បន្ថែមរ៉េមចំនួនពីរផ្សេងទៀតជាប្រភេទ DDR4-2400 ដែលទ្រទ្រង់បានដល់ទៅទំហំ 32GB RAM។ ហើយក្នុងនោះវាក៏មានភ្ជាប់នូវកង្ហាចំនួនពីរប្រភេទ Cooler Boost 5 មានសមត្ថភាពជួយបំភាយកំដៅ CPU និង GPUមិនអោយឡើងកំដៅខ្លាំងនៅពេលប្រើយូរ និងអូសជាមួយហ្គេមមានទំហំធំក្រាហ្វិកខ្ពស់ៗ។ ហើយសម្រាប់ថាសរឹងផ្ទុកទិន្នន័យវិញវាប្រើប្រាស់ប្រភេទ Hard Disk ស៊េរី  SATA-7200rpm ខ្នាត 2.5” ទំហំ 1TB និងប្រភេទ M.2 SSD Cambo-NVMe PCIe Gen3 មានទំហំ 128GB។ ផ្នែកទៅលើផ្នែករឹងទាំងអស់ដែលមានបានបំពាក់នូវលើម៉ាស៊ីនកុំព្យូទ័ររបស់ MSI មួយនេះគឺវាពិតជាស័ក្តិសមបំផុតសម្រាប់រាល់ប្រតិបត្តិការការងារទូទៅ ការកម្សាន្តប្រចាំថ្ងៃ ការងាររចនា (Design) និងការលេងហ្គេមកម្សាន្តទូទៅ៕

អាចរកទិញបាននៅតាម ហាងដែលទទួលសិទ្ធចែកចាយផលិតផល MSI សូមចុច Link: https://www.msi.com/service/wheretobuy/#105,3,

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន