no-alternative title

ការមកដល់របស់ iPad Mini 4 ផ្លូវការ គឺជម្រើសល្អបំផុតសំរាប់អតិថិជនដែលត្រូវការ iPad មានអេក្រង់ធំល្មម

បន្ទាប់ពីទទួលបាននូវភាពជោគជ័យនៅក្នុងរយៈពេលដ៏ខ្លីជាមួយនឹងការបញ្ចេញលក់ទូរស័ព្ទ iPhone ដែលនាំចូលផ្លូវការមកកាន់ទីផ្សារប្រទេសកម្ពុជា អស់ជាច្រើនម៉ូដែលនោះ ឥលូវនេះ ក្រុមហ៊ុន Falcon Tech ចាប់ផ្តើមបញ្ចេញនូវឧបករណ៍ iPad វិញម្តង។ សំរាប់ម៉ូដែលដំបូងដែលក្រុមហ៊ុនសម្រេចនាំមក និងបានចាប់ផ្តើមលក់មុនគេនោះ iPad Mini 4។ iPad Mini 4 គឺជាផលិតផលមួយក្នុងចំណោមរបស់ Apple ដែលមានអេក្រង់ប្រភេទ Retina Display ទំហំ 7.9 អ៊ីង ដែលមានទំហំ Resolution(2048x1536ភិចសែល) ដែលអាចបង្ហាញរូបភាពច្បាស់ត្រជាក់ភ្នែកជាមួយនឹងបច្ចេកវិទ្យាថ្មី ដែល Apple ទើបតែបានអភិវឌ្ឍន៍កាលពេលថ្មីៗនេះ អ្វីដែលពិសេសនោះ គឺ iPad នេះ មានបំពាក់មកជាមួយនូវកាមេរ៉ាមុខទំហំ 8 MP និងក្រោយ 1.2 MP និងមានសមត្ថភាពអាចថតវីដេអូបានក្នុងកំរិត Full HD 1080p@30fps ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីបច្ចេកវិទ្យាថ្មីៗទាំងនេះ iPad Mini 4 ក៏មានបន្ថែមនូវសម្ថតភាពពិសេស គឺបំពាក់នូវមានបច្ចេកវិទ្យា Wi-Fi ល្បឿនលឿនជាងពីរដង បើប្រៀបជាមួយនឹងម៉ូដែលមុនដោយសារវាមានបច្ចេកវិទ្យា MIMO (Multiple Input Multiple Output) ដូច្នេះ ការផ្ទេទិន្នន័យជាមួយនឹងផលិតផលថ្មីនេះ អាចឈានដល់ 300Mbps។ iPad Mini 4 ត្រូវបានក្រុមហ៊ុន Apple បំពាក់នូវបន្ទះឈីបប្រភេទ A8 និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 11 ហើយនឹងមានថ្មដែលមានសមត្ថភាពកាន់បានយូរច្រើនជាង 10 ម៉ោង។  អតិថិជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អាចរកជាវបាននូវផលិតផល iPad Mini 4 បានចាប់ពីថ្ងៃនេះតទៅ ដែលមានតម្លៃ $479 សំរាប់ iPad mini 4 Wifi និង $629 សំរាប់ iPad mini 4 wifi + Cellular ព្រមជាមួយនឹងការបន្ថែមជូននូវកាដូពិសេសកាបូប Falcon Tech មួយថែមទៀតផង។ ដូច្នេះសំរាប់អតិថិជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ជាមួយនឹង iPad ដែលមានអេក្រង់ធំល្មម គឺពិតជាត្រូវម៉ាច់តែម្តង។ 

 

ជាមួយនឹងការចេញលក់នៅពេលនេះ Falcon Tech ដែលជាក្រុមហ៊ុនចែកចាយ Apple ផ្លូវការនៅកម្ពុជា បានបញ្ជាក់អោយដឹងថា អតិថិជន ដែលជាប្រិយមិត្តទាំងអស់ អាចរកទិញ iPad Mini 4 ថ្មីនេះ បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលមានដាក់តាំងនូវប្រម៉ូសិនថ្មីនេះ ហើយរាល់ការជាវនេះទៀតសោត អតិថិជន ក៏នឹងទទួលបាននូវការផ្តល់ជូនកញ្ចប់ Internet របស់ក្រុមហ៊ុន Smart ចំនួន 8 សប្តាហ៍ផងដែរ។ ក្រុមហ៊ុន បានបញ្ជាក់បន្ថែម ក៏ដូចជាអំពាវនាវទៅដល់អតិថិជនទាំងអស់ថា រាល់ការជាវផលិតផល Apple ទំាងអស់ គឺត្រូវតែជាវផលិតផល ដែលមានការនាំចូលស្របច្បាប់ ដោយនៅលើប្រអប់ គឺមានស្លាកសញ្ញារបស់ក្រុមហ៊ុន Falcon Tech ជាពិសេសត្រូវតែសួររកប័ណ្ណធានារបស់ក្រុមហ៊ុន ពីព្រោះថា លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយនឹងលែងមានការបារម្ភក្រោយការទិញទូរស័ព្ទរបស់លោកអ្នក។ សំរាប់ព័តមានបន្ថែម អតិថិជន អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Falcon Tech តាមរយៈលេខទូរស័ព្ទ  012 322 085/ 098 392 062 ឬចូលមមកាន់ Link ខាងក្រោមនេះ៖ https://www.facebook.com/FalconTechCambodia/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន