no-alternative title

MSI GF72VR 7RF ហ្គេមម៉ាស៊ីនជំនាន់ថ្មី ដ៏មានអានុភាព និងមានសមត្ថភាពខ្លាំងលើសគេ ដែលគ្រប់គ្នាកំពុងរង់ចាំ

នៅក្នុងពេលបច្ចុប្បន្ននេះ ការប្រកួតប្រជែងទីផ្សារកុំព្យូទ័រកំពុងតែកើនឡើងយ៉ាងខ្លាំងដោយសារតែអ្នកប្រើប្រាស់ត្រូវការកុំព្យូទ័រដែលមានអានុភាពខ្លាំងក្លា សមត្ថភាពខ្លាំង និងរូបរាងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ ថ្មីៗនេះ ក្រុមហ៊ុន MSI បានបញ្ចេញនូវកុំព្យូទ័រលេងហ្គេមម៉ូដែលថ្មី GF72VR 7RF ដែលមានរូបរាងស្រស់ស្អាតស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ កុំព្យូទ័រនេះ ដំណើរការបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 7 ក្រាហ្វិកកាត GeForce® GTX 1060 6GB GDDR5 ស៊េរីថ្មីចុងក្រោយនៅលើអេក្រង់ទំហំធំដល់ទៅ 17.3 អ៊ីង កម្រិតភាពច្បាស់ Full HD (1920x1080), 120 Hz Refresh Rate និង 5ms response time panel ។ បន្ថែមពីនេះទៀត វាប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗដូចជា Cooler Boost 4 Technology, Nahimic 2+ 3D sound technology, Matrix Display និង Killer Gigabit LAN Controller + Killer Shield + 802.11 ac ជាច្រើនទៀតមិនធម្មតានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធដំណើរការដ៏ខ្លាំងក្លាជាមួយនឹងក្រាហ្វិកកាតចុងក្រោយបំផុត GEFORCE® GTX 1060 GPU

ការប្រើប្រាស់ក្រាហ្វិកកាត GeForce GTX 10-Series GPUs ផ្តល់នូវល្បឿនក្នុងការដំណើរការខ្លាំងដល់ទៅ 3X បើធៀបជាមួយនឹងក្រាហ្វិកកាតជំនាន់មុន។ វាដំណើរការនូវបច្ចេកវិទ្យាកម្រិតខ្ពស់ ultra-fast FinFET ជាមួយនឹងការទ្រទ្រង់នូវ bandwidth memory technologies កម្រិតខ្ពស់ និងការទ្រទ្រង់បច្ចេកវិទ្យា DirectX 12 ថែមទៀត។ កនា់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 4 ជាមួយនឹងបន្ទះក្រាហ្វិកកាតចុងក្រោយបំផុត GeForce® GTX 1060 GPU ដែលមានសមត្ថភាពខ្លាំងជាមួយនឹងការដំណើរការនូវ 3D ខ្លាំងជាងការប្រើប្រាស់ក្រាហ្វិកកាត GeForce® GTX 970M graphics ។

បទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យា VR (Virtual Reality)

អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាមួយនឹងកុំព្យូទ័រ MSI gaming laptops និងបច្ចេកវិទ្យានៃក្រាហ្វិកកាតជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nvidia នោះគឺ GeForce® GTX 1080 / GTX 1070 / GTX 1060 ដែលនាំយកនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់បច្ចេកវិទ្យា VR ។ ក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចំណាត់ថ្នាក់លេខ 1 នៅក្នុងម៉ាកយីហោកុំព្យូទ័រលេងហ្គេមដែលផ្តល់នូវភាពអស្ចារ្យដែលគ្មានកុំព្យូទ័រម៉ាកផ្សេងប្រៀបប្រដូចនោះទេ។ ក្រៅពីកម្រិតនៃការឆ្លើយតប 5ms response time វាមានកម្រិត 120 Hz refresh rate ដែលអាចផ្តល់នូវរូបភាពដល់ទៅ 120 សន្លឹកក្នុងមួយវិនាទីថែមទៀត។ 

ការប្រើប្រាស់មុខងារច្រើនក្នុងពេលតែមួយនៅលើអេក្រង់ចំនួន 3 និងបច្ចេកវិទ្យា TriDef VR

សម្រាប់កុំព្យូទ័រស៊េរីថ្មី MSI ប្រើប្រាស់នូវការទ្រទ្រង់បច្ចេកវិទ្យា Matrix Display ដែលអាចភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅចំនួន 2 ផ្សេងទៀតក្នុងពេលជាមួយគ្នាតាមរយៈការប្រើប្រាស់រន្ធដោត 1x HDMI port និង 1x Mini DisplayPort 1.2 ។ កុំព្យូទ័រនេះតភ្ជាប់ទៅកាន់ HDTV display ខណៈពេលដែលបច្ចេកវិទ្យា Matrix Display ទ្រទ្រង់នូវកម្រិតភាពច្បាស់ដល់ទៅ 4K ជាមួយនឹង 3840 x 2160 ភិចសែល។ សម្រាប់បច្ចេកវិទ្យា MSI Matrix Display technology ផ្តល់នូវការកម្សាន្តគ្មានដែនកំណត់នោះទេ។  សម្រាប់បច្ចេកវិទ្យា TriDef VR អាចអនុញ្ញាតឱ្យអ្នកចូលចិត្តលេងហ្គេមកម្រិត 3D កាន់តែអស្ចារ្យជាមួយនឹងការតភ្ជាប់ទៅកាន់ HMD ទៅកាន់ឧបករណ៍ Oculus Rift និង HTC Vive ។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 4 cooling solution ផ្តាច់មុខសម្រាប់ជំនួយទៅលើអ្នកលេងហ្គេម និងបន្ទះឈីប Intel Core i7-7700HQ ដើម្បីបង្កើននូវថាមពលកាន់តែខ្លាំងក្លាប្រកបដោយអានុភាពសម្រាប់កុំព្យូទ័រ MSI Gaming Laptops ។

PCI-E GEN3x4 SSD ល្បឿនលឿនដ៏អស្ចារ្យ និងម៉េមូរី DDR4-2400

លោកអ្នកអាចលេងហ្គេមកាន់តែអស្ចារ្យជាមួយនឹង PCI-E Gen 3.0 x4 bandwidth ដំណើរការដោយបច្ចេកវិទ្យា NVMe technology នៅលើថាសរឹង M.2 SSD ។ កុំព្យូទ័រនេះប្រើប្រាស់នូវ Gen 3.0 SSDជាមួយនឹងល្បឿននៃការ Read ដល់ទៅ 2200MB/s ដែលមានសមត្ថភាពលឿនជាង SATA3 SSD ដល់ទៅ 5 ដង។ កុំព្យូទ័រស៊េរីថ្មីនេះ គឺទ្រទ្រង់នូវម៉េមូរីប្រភេទ DDR4-2400 ជាមួយនឹងល្បឿន Read ដល់ទៅ 32GB/s និងល្បឿន Write ចំនួន 36GB/s ។ កុំព្យុទ័រនេះមានល្បឿនលឿនជាងរ៉េម DDR3-1600, DDR4-2400 ដល់ទៅ 40% ដែលបង្កើននូវល្បឿននៃការលេងហ្គេមកាន់តែខ្លាំងក្លាមួយកម្រិតទៀត។ កាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់ប្រព័ន្ធ MSI “SHIFT” technology កាត់បន្ថយនូវសីតុណ្ហភាព និងសំឡេងរំខានថែមទៀត។ សម្រាប់បច្ចេកវិទ្យ Cooler Boost 4 technology ជួយបញ្ចេញខ្យល់សម្រាប់ CPU និង GPU ដើម្បីធ្វើឱ្យម៉ាស៊ីននេះដំណើរការយ៉ាងរលូន។ មួយវិញទៀត កុំព្យូទ័រនេះប្រើប្រាស់នូវមុខងារ SuperSpeed+ transfer mode ដែលអាចបញ្ជូនទិន្នន័យដល់ទៅល្បឿន 10Gbps លឿនជាងការប្រើប្រាស់ USB 2.0 ដល់ទៅ 20 ដង។ 

ការប្រកួតប្រជែងដ៏អស្ចារ្យជាមួយបច្ចេកវិទ្យា VR ដ៏ភ្ញាក់ផ្អើល និងប្រព័ន្ធសំឡេង MSI Audio Boost

សម្រាប់កុំព្យូទ័រស៊េរីថ្មីរបស់ក្រុមហ៊ុន MSI នេះប្រើប្រាស់នូវបច្ចេកវិទ្យា Nahimic VR ដែលទ្រទ្រង់នូវប្រព័ន្ធសំឡេង 7.1 audio កម្រិតស្តេរីអូថែមទៀត។ លោកអ្នកគ្រាន់តែចុចនៅលើ VR video និង 3D audio ដើម្បីបើកដំណើរការនូវមុខងារ VR audio effect តាមរយៈ Dragon Center ។ ប្រព័ន្ធសំឡេង MSI Audio Boost ផ្តល់នូវសំឡេងលឺច្បាស់ 30% ហើយវាអាចដំណើរការជាមួយនឹងកាសស្តាប់ AMP (Audio Power Amplifier) ផ្តល់នូវគុណភាពសំឡេងយ៉ាងអស្ចារ្យ។ 

ក្តារចុច RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES និងការបញ្ជាតាមទូរស័ព្ទ

សម្រាប់កុំព្យូទ័ររបស់ក្រុមហ៊ុន MSI រចនាឡើងសម្រាប់អ្នកលេងហ្គេមអាជីព ហើយឥឡូវនេះវាក្លាយជាកុំព្យូទ័ររបស់អ្នកហើយ។ សម្រាប់ក្តារចុចរបស់កុំព្យូទ័រនេះគឺជាប្រភេទ RGB backlighting ជាមួយនឹងគ្រាប់ 1.9mm ke ដែលនៅលើក្តារចុចនេះមាន 45 Keys ។ សម្រាប់ដំណោះស្រាយទៅលើ Mechanical-level Shielding កាន់តែធ្វើឱ្យក្តារចុចនេះរឹងមាំបំផុត។  តាមរយៈការគ្រប់គ្រងនៅលើ Dragon Center ជាមួយនឹងមុខងារចំនួន 6 គឺ App Portal, System Monitor, LED Wizard, System Tuner, SHIFT technology និង Mobile Monitor ។ ពិសេសជាងនេះទៀតនៅក្នុងការលេងហ្គេមរបស់អ្នកក៏ផ្តល់នូវមុខងារ Killer Gaming Lan តាមរយៈបន្ទះឈីប Killer E2400 chipset សម្រាប់ការពារទៅលើ Networking Traffics ផងដែរ។ វាពិតជាអស្ចារ្យណាស់ជាមួយនឹងការប្រើប្រាស់ Killer Networking Manager ៕

អាចរកទិញបាននៅ ហាង CHANTRA STORE និង​​ CHANTRA COMPUTER: ចុច Link:  http://www.chantracomputer.com/#msi

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន