no-alternative title

OUKITEL C8 4G ស្មាតហ្វូនជំនាន់ថ្មីមានរូបរាងរឹងមាំ ស៊ិចស៊ី ទាក់ទាញ ប្រើប្រាស់អ៊ីនធើណែតបានលឿនបំផុត

បច្ចុប្បន្ននេះ ការរចនារូបរាង គឺពិតជាសំខាន់មែនទែន ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនងាកមកចាប់អារម្មណ៍ទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ នៅក្នុងឆ្នាំនេះ ការងាកទៅលើប្រើប្រាស់អេក្រង់ពេញលេញដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងចាប់ផ្តើមទទួលការគាំទ្រយ៉ាងខ្លាំង ហើយជាពិសេសគឺការផ្លាស់ប្តូរប្រព័ន្ធស្កេនក្រយ៉ៅដៃទៅដាក់នៅផ្នែកខាងក្រោយវិញជាមួយនឹងការដកចេញនូវប៊ូតុង Home ពីផ្នែកអេក្រង់ខាងមុខនោះ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OUKITEL ក៏បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល OUKITEL C8 4G  ដែលមានរូបរាងកាន់តែស្រស់ស្អាតទាក់ទាញមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលមានតម្លៃខ្ទង់ពាន់ដុល្លារអាមេរិកនោះទេ។ ស្មាតហ្វូនស៊េរីថ្មីនេះមានការរចនារូបរាងមិនធម្មតាស្រស់ស្អាត កម្លាំងម៉ាស៊ីនខ្លាំង និងការប្រើប្រាស់ថាមពលថ្មបានកាន់តែយូរថែមទៀត។

ការរចនារូបរាងដ៏ប្រណិតមិនធម្មតា៖ បើក្រឡេកទៅមើលស្មាតហ្វូនស៊េរីថ្មីនេះ ក្រុមហ៊ុនបច្ចកវិទ្យា OUKITEL កាន់តែប្រឹងប្រែងក្នុងការនាំយកនូវការរចនារូបរាងកាន់តែស្រស់ស្អាតប្រណិតមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់តម្លៃពាន់ដុល្លារនោះទេ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះមានអេក្រង់រាបស្មើរជាមួយនឹងគែមកោងសងខាងដែលងាយស្រួលក្នុងការកាន់ ហើយនឹងការប្រើប្រាស់តែដៃម្ខាងតែប៉ុណ្ណោះ។ ផ្នែកខាងលើរបស់ស្មាតហ្វូននេះមានភ្លើង Flash ឧបាល័របំពងសំឡេង សេនស័រ និងកាមេរ៉ាមុខ។ នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងចាក់សោរអេក្រង់ផងដែរ ហើយនៅគែមខាងឆ្វេងមិនមានរន្ធដោត ឬប៊ូតុងអ្វីនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គែមផ្នែកខាងលើរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានរន្ធដោតកាសស្តាប់ និងរន្ធសម្រាប់បញ្ចូលថាមពលថ្មផងដែរ។ បើក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី OUKITEL C8 PRO នេះ គេសង្កេតឃើញមានប្រព័ន្ធកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះនៅពីលើភ្លើង LED Flash ចំនួន 2 គ្រាប់ ហើយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃរង្វង់មូល។ នៅផ្នែកខាងក្រោមនៃផ្នែកខាងក្រោយ វាមានតួអក្សរ OUKITEL សម្រាប់បង្ហាញអំពីម៉ាកយីហោក្រុមហ៊ុន និងគេហទំព័រចំណុចកណ្តាល ខណៈគែមខាងឆ្វេងគេសង្កេតឃើញរន្ធជាច្រើនដែលជាឧបាល័របំពងសំឡងរបស់ស្មាតហ្វូននេះ។

អេក្រង់ភ្លឺច្បាស់ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង និងកាមេរ៉ាជំនួយដោយ Flash មុខក្រោយ៖ ស្មាតហ្វូន OUKITEL C8 4Gប្រើប្រាស់នូវអេក្រង់ប្រភេទ infinity Display កម្រិត 18:9 Aspect Ratio ដែលមានគែមកោងនៅសងខាងជាមួយនឹងកម្រិតភាពច្បាស់  ភិចសែលជាមួយ Multi-Touch 5 ។ OUKITEL C8 4G មានអេក្រង់ទំហំ 5.5 អ៊ីង។ ចំនែកកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន OUKITEL C8 4G ខាងមុខមានទំហំ 13 MP ភ្ជាប់ជាមួយនឹងភ្លើង LED Flash ស្របពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំត្រឹមតែ 5MP ជំនួយដោយភ្លើង LED Flash ផងដែរ។ 

កម្លាំងម៉ាស៊ីនខ្លាំងតាមរយៈបន្ទះឈីបរបស់តៃវ៉ាន់៖ ស្មាតហ្វូន OUKITEL C8 4G ប្រើប្រាស់នូវបន្ទះឈីបប្រភេទ MediaTek MT6580A ល្បឿនដល់ទៅ 1.3GHz ជាមួយនឹងដំណើរការនៃបច្ចេកវិទ្យា ហើយនិងមានក្រាហ្វិកកាតប្រភេទ Mali T720MP ដែលមានកម្រិតល្បឿន 550MHz និង GPU Cores ចំនួន 2 សម្រាប់ជំនួយទៅលើប្រព័ន្ធម៉ាស៊ីន។ OUKITEL C8 4G ប្រើប្រាស់រ៉េមទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ហើយវាប្រើប្រាស់នូវប្រព័ន្ធ Wi-Fi, GPS, A-GPS និងជាច្រើនទៀត។ ថាមពលថ្មរបស់វាគឺមានកម្លាំងដល់ទៅ 3000mAh ដែលអាចប្រើប្រាស់រយៈពេល 2 ទៅ 3 ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មម្តងនោះ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានសេនស័រជាច្រើនដូចជា Notifications LED, Fingerprint Scanner, Proximity, Light Sensor និង Accelerometer ផងដែរ។ 

អាចរកជាវបាននៅ ៖ ក្រុមហ៊ុន Polaris Mobile international

ទូរស័ព្ទលេខ ៖ 078 266 168

FaceBook : https://www.facebook.com/OukitelCambodia/

 

Address: No. 461E0, BLVD Preah Monyvong, Sangkat Boeng Prolit, Khan 7 Makara

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន