no-alternative title

Max Plus (M1) ចេញថ្មីហើយ រូបរាងកាន់តែស្អាត អេក្រង់ 18:9 Ratio សមត្ថភាពកាន់តែខ្លាំង កម្លាំងថាមពលប្រើប្រាស់កាន់តែយូរ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន  ASUS បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី ASUS Zenfone Max Plus (M1)។ ស្អាតហ្វូននេះ មានរូបរាងកាន់តែប្លែក និងស្រស់ស្អាតបំផុត។ ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុនមួយនេះ តែងតែធ្វើការអភិវឌ្ឍកែច្នៃដោយខិតខំរុករករបកគំហើញថ្មីៗ ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលអារម្មណ៍កាន់តែប្លែកនៅពេលដែលកាន់ស្មាតហ្វូនស៊េរីថ្មីនេះ។ សម្រាប់ Max Plus (M1) គឺត្រូវរចនាឡើងដោយស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះ ជាមួយនឹងការប្រើប្រាស់អេក្រង់ភ្លឺច្បាស់ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង ប្រព័ន្ធកាមេរ៉ាភ្លោះ និងការពង្រឹងទៅលើថាមពលថ្មថែមទៀតផង។

កម្លាំងម៉ាស៊ីនខ្លាំងដ៏អស្ចារ្យ ៖ Max Plus (M1) គឺមានតួខ្លួនស្រោបដោយអាលុយមីញ៉ូមជាមួយនឹងអេក្រង់ខាងមុខធ្វើពីកញ្ចក់ដ៏ស្រស់ស្អាត។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat បន្ទះឈីប Mediatek MT6750T ជាមួយនឹងអង្គគណនា Octa-core 1.5 GHz Cortex-A53 និងក្រាហ្វិកកាត Mali-T860MP2។  និយាយអំពីកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះវិញ គឺប្រើប្រាស់រ៉េមទំហំ 2GB/ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB/ 32GB សម្រាប់រក្សាទុករូបភាព វីដេអូ និងកម្មវិធីជាច្រើនទៀតតាមតម្រូវការ។ ប្រសិនបើលោកអ្នកគិតថាទំហំនេះ មិនទាន់គ្រប់គ្រាន់នោះទេ អ្នកអាចប្រើប្រាស់នូវ microSD បន្ថែមដែលអាចផ្ទុកទិន្នន័យទំហំ 256GB ថែមទៀត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធសេនស័រជាច្រើនដូចជា Fingerprint, Accelerometer, Gyro, Proximity និង Compass ។ ស្មាតហ្វូននេះមានកម្លាំងថាមពល 4130mAh ប្រភេទ Li-Pro ដែលអាចបំពេញកិច្ចការងារប្រចាំថ្ងៃតាមតម្រូវការ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធកាមេរ៉ាភ្លោះដ៏ស្រស់ស្អាត ៖ Max Plus (M1) បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+8MP នឹងមានភ្ជាប់ជាមួយនឹងមុខងារពិសេសក្នុងការថតរូបដូចជា phase detection autofocus និងភ្លើង LED Flash ថែមទៀត។ កាន់តែពិសេសជាងនេះទៀត វាប្រើប្រាស់នូវមុខងារ Geo-tagging, touch focus, face detection, HDR និង panorama ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចផ្តិតរូបភាពកាន់តែស្រស់ស្អាត ហើយសម្រាប់ការថតវីដេអូវិញ គឺស្ថិតនៅក្នុងកម្រិត 1080p@30fps ចំនែកកាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP។

ការរចនារូបរាងកាន់តែកាលីបទាន់សម័យ ប្លែកភ្នែក ៖ បើក្រឡេកទៅមើលការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Max Plus (M1) នេះវិញ អ្នកប្រើប្រាស់ពិតជាកោតសរសើរមិនដាច់ពីមាត់នោះទេ។ ស្មាតហ្វូននេះ មានការរចនារូបរាងពីលោហធាតុដ៏រឹងមាំ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះជាអេក្រង់រាបស្មើរដែលមានទំហំ 5.7 អ៊ីង នៅលើអេក្រង់ IPS LCD Touchscreen ដែលមានកម្រិតពណ៌ដល់ទៅ 16 លានផ្តល់នូវពន្លឺភ្លឺច្បាស់បំផុតក្នុងការទស្សនា។ អ្វីដែលពិសេសទៀតនោះ អេក្រង់នេះមានទំហំ 75.3% បើធៀបទៅនឹងតួខ្លួនរបស់វា ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 1080x2160 ភិចសែលជាមួយនឹងអេក្រង់ 18:9 Ratio ជាមួយនឹង Multitouch របស់ក្រុមហ៊ុន ASUS នោះគឺ ASUS ZenUI 4.0។ នៅផ្នែកខាងលើនៃអេក្រង់ខាងមុខគេសង្កេតឃើញមានកាមេរ៉ាមុខនៅផ្នែកខាងឆ្វេង និងឧបាល័របំពងសំឡេងនៅចំចំណុចកណ្តាលតែម្តង។ នៅផ្នែកខាងក្រោមនៃអេក្រង់មិនមានប៊ូតុង ឬតួអក្សរអ្វីនោះទេ។ បើក្រឡេកទៅមើលគែមខាងស្តាំរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងថាមពល។ 

សម្រាប់គែមខាងឆ្វេងវិញ គឺមានរន្ធសម្រាប់ដាក់ស៊ីមកាត និង microSD ។ នៅគែមផ្នែកខាងលើ គេសង្កេតឃើញមានរន្ធដោតកាសស្តាប់នៅចំចំណុចកណ្តាល ខណៈពេលដែលគែមបាតខាងក្រោមរបស់ស្មាតហ្វូននេះមានរន្ធបញ្ចូលថាមពល microUSB 2.0 អមដោយឧបាល័របំពងសំឡេងនៅខាងឆ្វេង និងខាងស្តាំដ៏ស្រស់ស្អាត។ បើក្រឡេកមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ គេសង្កេតឃើញប្រព័ន្ធកាមេរ៉ាភ្លោះរាងមូលវែងបន្តិច ខណៈពេលដែលនៅជាប់កាមេរ៉ាភ្លោះផ្នែកខាងស្តាំគេសង្កេតឃើញមានភ្លើង LED Flash សម្រាប់ជំនួយការថតរូបដ៏ស្រស់ស្អាត។ នៅខាងក្រោមប្រព័ន្ធកាមេរ៉ានេះ គេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Sensor) ហើយនៅផ្នែកខាងក្រោមគេសង្កេតឃើញមានតួអក្សរ ASUS ដ៏ស្រស់ស្អាតផងដែរ។ 

សរុបមក បើពិនិត្យទៅលើការរចនារូបរាងរបស់ស្មាតហ្វូនស៊េរិថ្មីនេះពិតជាគួរឱ្យចង់ប្រើប្រាស់មែនទែនដោយសារតែភាពស្រស់ស្អាត និងទាក់ទាញរបស់វា។ Max Plus (M1) នេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកប្រាក់៕

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន IT Computer: 081 666 777/ 092 222 240

Adress: #279-281Eo, Street 128 (Kampucheakrom), Khan 7 Makara, Phnom Penh Cambodia

facebook: https://www.facebook.com/Itcomputerkh/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន