no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ថ្ងៃនេះ ទូរស័ព្ទ iPhone X បានទៅដល់គ្រប់ហាងទូរស័ព្ទនៅទូទាំងប្រទេសកម្ពុជាហើយបន្ទាប់ពីដាក់ Pre Order កាលពីពីរសប្តាហ៍មុន

បន្ទាប់ពីបានប្រកាសបើកអោយមានកម្ម៉ង់មុននូវទូរស័ព្ទ iPhone X នៅក្នុងទីផ្សារប្រទេសកម្ពុជា លើកទីពីរកាលពីពីរសប្តាហ៍មុនទៅលើទំហំថ្មី គឺ 256GB នោះ ថ្ងៃនេះ ក្រុមហ៊ុន Falcon Tech បានដឹកជញ្ជូនទូរស័ព្ទ iPhone X ទៅដល់គ្រប់បណ្តាហាងលក់ទូរស័ព្ទ ដែលជាដៃគូរបស់ខ្លួនទៅទូទាំងប្រទេសកម្ពុជាហើយ។ដូច្នេះ អតិថិជន ទាំងអស់ អាចទទួលយកទូរស័ព្ទរបស់ខ្លួនបានហើយ។ សំរាប់អតិថិជន ដែលមានបំណងចង់ជាវថ្មីនោះ ក៏អាចជាវបានដូចគ្នា។

គួរបញ្ជាក់ថា កាលពីពីរសប្តាហ៍មុនកន្លងទៅនេះ ក្រុមហ៊ុន Falcon Tech បានដាក់អោយ Pre-Order ទូរស័ព្ទ iPhone X ជាមួយនឹងការផ្តល់ជូននូវកាដូជាពិសេសបំផុត គឺការបន្ថែមជូននូវស្រោមការពារផលិតពីសស្បែកសុទ្ធ (Leather Case Original) ដែលជារបស់ក្រុមហ៊ុន Apple ផ្ទាល់ ជូនដល់អតិថិជនមួយដែលមានតម្លៃ 69 ដុល្លារមួយថែមទៀតផង។

សូមជំរាបផងដែរថា រាល់ការជាវទូរស័ព្ទ iPhoneX ក្រុមហ៊ុន Falcon Tech សូមអំពាវនាវទៅដល់អតិថិជនទាំងអស់ថា ត្រូវតែជាវទូរស័ព្ទ ដែលមានការនាំចូលស្របច្បាប់ ដោយនៅលើប្រអប់ គឺមានស្លាកសញ្ញារបស់ក្រុមហ៊ុន Falcon Tech ជាពិសេសត្រូវតែសួររកប័ណ្ណធានារបស់ក្រុមហ៊ុនផងដែរ ពីព្រោះថា លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយនឹងលែងមានការបារម្ភក្រោយការទិញទូរស័ព្ទរបស់លោកអ្នក។ សំរាប់ព័តមានបន្ថែម អតិថិជន អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Falcon Tech តាមរយៈ Link ខាងក្រោមនេះ៖ https://www.facebook.com/FalconTechCambodia/

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម