no-alternative title

Beats ផលិតផលផ្លូវការពី Apple នឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះហើយ

ថ្ងៃនេះ ក្រុមការងាររបស់ គេហទំព័រ ពិភពអេឡិចត្រូនិក សូមជូននូវព័ត៌មានថ្មីមួយ ហើយជឿជាក់ថា ប្រិយមិត្តទំាងអស់ នឹងមានការភ្ញាក់ផ្អើលជាមិនខាន នោះគឺការមកដល់នូវផលិតផលផ្លូវការរបស់ Beats ដែលជាឧបករណ៍កំសាន្តតន្រី្តដ៏ពេញនិយមកបំផុតនៅលើពិភពលោក ហើយផលិតផល Beats នេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា ជាមួយនឹងក្រុមហ៊ុន Falcon Tech ដែលជាមានសិទ្ធិអ្នកចែកចាយផលិតផល Apple នៅកម្ពុជា។ 

គួរបញ្ជាក់ថា ត្រឹមតែរយៈពេកលជង 6 ខែ បន្ទាប់ពីទទួលបានសិទ្ធិពីក្រុមហ៊ុន Apple មក ក្រុមហ៊ុន Falcon Tech បានធ្វើអោយប្រជាជនកម្ពុជា មានការផ្លាស់ប្តូរផ្នត់គំនិតស្ទើរតែគ្រប់គ្នា ជាមួយនឹងការសម្រេចចិត្តងាកមកប្រើប្រាស់ផលិតផល Apple ផ្លួវការ។ ដោយសារតែចំណុចនេះ បានធ្វើអោយក្រុមហ៊ុននេះមានការជឿជាក់យ៉ាងខ្លាំងពី Apple។ ថ្ងៃនេះ ក្រុមការងាររបស់យើងបានទទួលព័ត៌មានថា ក្រុមហ៊ុននេះ នឹងនាំចូលនិងចែកចាយ Beats ជាផ្លូវការបន្ថែមទៀតទៅលើផលិតផល Apple ដែលស្រាប់។ មានន័យថា ប្រិយមិត្ត នឹងអស់កង្វល់ និងមានការបារម្ភចំពោះការសំរេចចិត្តទិញផលិត ផលបែបកំសាន្ត Audio ដែលមានគុណភាពល្អ ព្រោះថា ផលិតផលផ្លូវការនេះ នឹងបំពេញតំរូវការបានយ៉ាងងាយ ។  Beats ជាឧបករណ៏ថ្មីមួយ ដែលអាចបំពេញ និងកែសំរួលភាពនឿយហត់ និងភាពតប់ប្រម៉ល់របស់អ្នកបានមួយចំណែកផងដែរ ពីព្រោះថា នេះយុគសម័យបច្ចេកវិទ្យា ដូច្នេះ ការកំសាន្ត គឺបានភ្ជាប់នូវការសិក្សា ដែលនឹងធ្វើអោយការរស់នៅកាន់តែផ្លាស់ប្តូរ និងវិវឌ្ឍទៅមុខជានិច្ច ។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពី Beats នេះទៀតសោត ក្រុមការងាររបស់យើងខ្ញុំ ជឿជាក់ថា គ្រប់គ្នាប្រាកដជាដឹងហើយថា គឺប្រេនមួយល្បីល្បាញ និងមានការគាំទ្របំផុត ហើយផលិតផលនេះ គឺស្ថិតនៅក្រោមឆ័ត្ររបស់ Apple ហើយប្រេននេះផងដែរ។ កន្លងមកក្រុមហ៊ុន Apple បានធ្វើការវាយលុកយ៉ាងខ្លាំងទៅលើផលិតផល Beats នៅលើទីផ្សារអាមេរិក អឺរ៉ុប និងអាស៊ី ។ ទាក់ទងជាមួយនឹងព័ត៌នេះដែរ គឺពិតជាធ្វើអោយមានការភ្ញាក់ផ្អើលមែនទែន ដែលក្រុមហ៊ុន Apple បានអនុញ្ញាតិអោយ Falcon Tech ចែកចាយ Beats នៅទីផ្សាដ៏តូវមួយនេះ។ សូមជំរាបថា ពេលនេះ កម្ពុជាទាំងមូល កំពុងជ្រួតជ្រាបមែនទែនផលិតផលរបស់ Apple ដែលមានការធានាជាលក្ខណៈផ្លូវការ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន