no-alternative title

HERO 6 Black កាមេរ៉ាជំនាន់ថ្មីរបស់ GoPro ដែលផ្តល់ជូននូវទស្សនីយភាពអស្ចារ្យ លើសពីអ្វីដែលលោកអ្នកបានជួបពីមុនមក

HERO6 Black គឺជាកាមេរ៉ាស៊េរីថ្មីរបស់ក្រុមហ៊ុន GoPro ដែលផ្តល់នូវភាពងាយស្រួលក្នុងការថតរូប ក៏ដូចជាទស្សនីយភាពថ្មីអស្ចារ្យ លើសពីអ្វីដែលលោកអ្នកបានជួប ហើយលោកអ្នកអាចយកវីដេអូ ដែលលោកអ្នកថតបាននោះទៅប្រើប្រាស់ជាមួយនឹងការប្រើប្រាស់ កម្មវិធី GoPro App ដែលក្រុមហ៊ុនមួយនេះ បានអភិវឌ្ឍន៍ថ្មីនាពេលថ្មីៗនេះ ដើម្បីធ្វើការប្រែក្លាយវីដេអូនេះ ទៅជាអ្វីមួយដ៏អស្ចារ្យដោយស្វ័យប្រវត្តិ។ 

កាមេរ៉ាស៊េរីថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប GP1 Chip ដែលមានល្បឿនខ្លាំងជាងកាមេរ៉ា HERO5 ដល់ទៅ 2 ដង ហើយគុណភាពរូបភាពវិញ គឺភ្លឺច្បាស់ត្រជាក់ភ្នែកតែម្តង។ កាន់តែពិសេសជាងនេះទៀតនោះ HERO6 Black អាចថតវីដេអូនៅក្នុងកម្រិត 4K@600Hz និង 1080p 240Hz ទៅលើមុខងារ Slow-motion ដែលផ្តល់លោកអ្នកនូវការចងចាំមួយដែលមិនអាចបំភ្លេចបាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយវិញទៀត កាមេរ៉ា HERO6 Black អាចធ្វើការថតវីដេអូនៅក្រោមទឹកដល់ទៅ 33 ហ្វីត (10 ម៉ែត្រ) ដោយគ្មានបញ្ហានោះទេ ដោយសារតែកាមេរ៉ានេះប្រើប្រាស់នូវមុខងារការពារការជ្រាបទឹក។ លោកអ្នកក៏មិនចាំបាច់ប្រើប្រាស់ដៃ ដើម្បីធ្វើការបញ្ជាទៅលើកាមេរ៉ា GoPro នោះទេ អ្នកគ្រាន់តែប្រើប្រាស់ការបញ្ជាជាសំឡេងក៏បានដែរ។ សម្រាប់ការថតវីដេអូ គឺកាន់តែអស្ចារ្យដោយសារតែកាមេរ៉ានេះ ប្រើប្រាស់នូវមុខងាររក្សាលំនឹងរូបភាពកម្រិតខ្ពស់ Advanced Image Stabilization ដែលមិនធ្លាប់មានពីមុនមកនោះទេ។ 

 

អ្វីដែលកាន់តែងាយស្រួលទៀតនោះ ការ Zoom ពិតជាងាយស្រួលដោយគ្រាន់តែប៉ះបញ្ជាទៅលើអេក្រង់របស់កាមេរ៉ា HERO6 Black នេះ។ នៅពេលដែលលោកអ្នកចំណាយពេលដើរលេងនៅពេលយប់នៅកន្លែងដែលមានពន្លឺទាបនោះ លោកអ្នកក៏នៅតែអាចថតរូបអស្ចារ្យជាច្រើនជាមួយនឹងមុខងារ Night Photo Modes ដែលធ្វើឱ្យលោកអ្នកពេញចិត្តក្នុងការប្រើប្រាស់បំផុត៕

លោកអ្នកអាចរកជាវផលិតផល GoPro នៅហាង Sabbay Nash Camera Shop:

ទូរស័ព្ទ៖ 023 217 812

FaceBook Link:  www.facebook.com/sabbaynashcamerashop/?ref=br_rs

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន