no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន MSI នឹងក្រុមហ៊ុន IT Computer រៀបចំនូវពិធីជួបជុំប្រចាំឆ្នាំជាមួយដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រជាច្រើន

កាលពីថ្ងៃទី 13 ខែមករា ឆ្នាំ 2018 ក្រុមហ៊ុន MSI រូមសហការជាមួយនឹងក្រុមហ៊ុន IT Computer ដែលជាអ្នកចែកចាយផលិតផល MSI នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវពិធីជួបជុំដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យុទ័រជាច្រើននៅក្នុងប្រទេសកម្ពុជា។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅភោជនីដ្ឋាន Buttom Up ក្រោមវត្តមានតំណាងក្រុមហ៊ុន MSI និងក្រុមហ៊ុន IT Computer រួមនឹងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់កុំព្យូទ័រយ៉ាងច្រើនកុះករ។

កញា Tanya Fang ប្រធានផ្នែកលក់ផលិតផល MSI ប្រចាំនៅកម្ពុជា និងវៀតណាម បានបង្ហាញនូវចំណាប់អារម្មណ៌ថា កញ្ញា ពិតជាមានភាពសប្យាយរីករាយមែនទែន ដែលបានមើលឃើញពីភាពរីកចំរើន ក៏ដូចជាការកើនឡើងចំនួនតួលេខនៃការលក់របស់ MSI ក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ កត្តានេះ គឺដោយសារតែមានការជួយជម្រុញ និងជ្រោមជ្រែងរបស់ដៃគូរទាំងអស់ ទើបក្រុមហ៊ុន MSI អាចប្រកួតប្រជែងបាន និងទទួលបានលទ្ធផលល្អនៅពេលនេះ។ ហើយជាមួយនឹងការរៀបចំពិធីជួបជុំដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រ  គឺដើម្បីជាការថ្លៃងអំណរគុណដល់អ្នកទាំងអស់ ដែលបានខិតខំលក់នាពេលកន្លងមក ជាពិសេសនោះ គឺនាំមកនូវភាពរីករាយ និងការរាប់អានគ្នាអោយបានកាន់តែជិតស្និតថែមទៀត។ 

ជាមួយគ្នានេះ លោក ហុង លីម ដែលនាយកក្រុមហ៊ុន IT Computer ក៏បានថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអស់ ជាពិសេសគឺ ក្រុមហ៊ុន MSI ដែលបានសម្រេចចិត្ត ចាប់ដៃគូជាមួយគ្នានៅក្នុងការនាំមកនូវផលិតផល MSI ថ្មីៗ សំរាប់ទីផ្សារកម្ពុជា ហើយនឹងបានរៀបចំនូវព្រឹត្តិការនេះឡើង ដើម្បីអោយមានការជួបជុំគ្នា ដើម្បីបង្កើននូវការភាពជិតស្និតរវាងក្រុមហ៊ុនរួមជាមួយនឹងអ្នកចែកចាយពេលនេះ ជាពីសេសនោះ គឺបានបង្ហាញនូវផលិតផល MIS សំរាប់ដៃគូចែកចាយបន្តទាំងអស់បានធ្វើតេស្ត៍ សាកល្បងដោយផ្ទាល់តែម្តង។ គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI និងក្រុមហ៊ុន IT Computer បានរៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដូចជាការផ្តល់ជូននូវពានរង្វាន់អ្នកចែកចាយឆ្នើមជាងគេ ការចាប់ឆ្នោតផ្សងសំណាង រួមជាមួយឹងការញាំអាហាររួមគ្នា ហើយនិងមានការច្រៀងរាំលេងកំសាន្តយ៉ាងរីករាយ ជាពិសេស គឺមានការផ្តល់រង្វាន់សំរាប់អ្នកចូលរួមផងដែរ។ 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម