no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមជើងឯកកម្ពុជា The Brilliant បានចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ 5,000 ដុល្លារពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រឡងប្រជែងដ៏លេចធ្លោមួយថ្នាក់តំបន់របស់និស្សិតសាកលវិទ្យាល័យ។ ក្រុមជើងឯកតំណាងកម្ពុជា The Brilliant មកពីសាកលវិទ្យាល័យកម្ពុជា បាននាំកិត្តិយសជូនជាតិ ដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ 3 រួមទាំងទទួលបានប្រាក់រង្វាន់ចំនួន 5,000 ដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុមជើងថ្នាក់ថ្នាក់តំបន់ សម្រាប់ឆ្នាំនេះ បានទៅលើក្រុម The Management មកពីសាកលវិទ្យាល័យ Gadjah Mada University ប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានប្រាក់រង្វាន់ 12,000 ដុល្លារអាមេរិក និងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ក្រុមហ៊ុនផ្សារមូលបត្រតូក្យូ ប្រទេសជប៉ុនទៀតផង។

 

សំរាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីនេះ មានក្រុមជើងឯកថ្នាក់ជាតិ មកពី 6 ប្រទេសនៅក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និងប្រ៊ុយណេ សម្រាប់ការប្រកួតប្រជែងដ៏ស្វិតស្វាញ។ ក្នុងនោះ ក្រុម Team Litquidity Capital មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី ទទួលបានចំណាត់លេខ 2 ជាមួយនឹងប្រាក់រង្វាន់ 8,00០ដុល្លារអាមេរិក។ ហើយក្រុម TA មកពីសាកលវិទ្យាល័យគ្រប់គ្រង និងវិទ្យាសាស្រ្ត ប្រទេសម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ 4 ជាមួយនឹងប្រាក់រង្វាន់ 2,500 ដុល្លារអាមេរិក ខណៈដែលក្រុម Ray Kim មកពីសាកលវិទ្យាល័យឈៀងម៉ៃ ទទួលបានចំណាត់ថ្នាក់លេខ 5  ជាមួយនឹងប្រាក់រង្វាន់ 1,500ដុល្លារអាមេរិក ហើយក្រុម HIO មកពី Politeknik ប្រទេសប្រ៊ុយណេ ទទួលបានចំណាត់ថ្នាក់លេខ 6 ជាមួយនឹងប្រាក់រង្វាន់ 800ដុល្លារអាមេរិក។

 

លោកស្រី អ៊ុំ ចិន្តាភក្តី អគ្គនាយិកាធនធានក្រុមហ៊ុន របស់ធនាគារ CIMB បានឲ្យដឹងថា៖ «ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ក្នុងការលើកកម្ពស់ភាពរីកចម្រើនក្នុងតំបន់ នៃការអភិវឌ្ឍន៍សមត្ថភាពយុវជន យើងបានចូលរួមយ៉ាងសកម្មក្នុងការនាំយក និងរៀបចំកម្មវិធីប្រកួតជួញដូរភាគហ៊ុនថ្នាក់តំបន់នេះ មកកាន់និស្សិតខ្មែរយើង ដើម្បីលើកតម្កើងជំនាញ និងចំណេះដឹងវិនិយោគ ក៏ដូចជាការទទួលស្គាល់សក្តានុពល របស់និស្សិតក្នុងស្រុក ទៅកាន់ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។ ហើយយើងពិតជាមានមោទនភាពចំពោះក្រុមជើងឯកថ្នាក់ជាតិរបស់យើង ដែលតែងតែត្រឡប់មកវិញ ជាមួយនឹងជ័យលាភីគាប់ប្រសើរ ដល់សង្គមជាតិវិញ នាឆ្នាំកន្លងមក។ ជាក់ស្តែងឆ្នាំនេះ ក្រុមជើងឯកថ្នាក់ជាតិ The Brilliant ទទួលបានចំណាត់លេខ 3 ជាមួយនឹងប្រាក់រង្វាន់ 5,000 ដុល្លារអាមេរិក»។

 

កម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2010មកម្ល៉េះ។ ហើយក្នុងឆ្នាំទី8នេះ កម្មវិធីប្រឡងប្រជែងនេះមានការចូលរួមពីប្រទេសប្រ៊ុយណេ ជាលើកដំបូង និងបានដាក់បញ្ចូលមុខងារពិសេស គឺកម្មវិធីជួញដូរភាគហ៊ុន តាម Mobile App និងកម្មវិធីវិភាគទស្សទាយទិន្នន័យទៀតផង។ ជាលទ្ធផល មានក្រុមចូលរួមប្រឡងប្រជែងសរុប រហូតដល់ 3,727 ក្រុម មកពី 200 សាកលវិទ្យាល័យ នៃប្រទេសទាំង6 ក្នុងតំបន់អាស៊ាន ដែលកើនឡើងប្រមាណ 7% លើសពីឆ្នាំមុន។ សម្រាប់ប្រទេសកម្ពុជា យើងបានចូលរួមប្រកួតប្រជែង ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយផងដែរ។ គួរឲ្យកត់សម្គាល់ ក្រុមជើងឯកថ្នាក់ជាតិតំណាងកម្ពុជា ដណ្តើមបានជ័យលាភីជើងឯករង 2 ឆ្នាំដំបូងជាប់គ្នា ចំណាត់ថ្នាក់លេខ 4 ម្តង និងចំណាត់ថ្នាក់លេខ 3 ក្នុងឆ្នាំនេះផងដែរ។

 

សូមជំរាបថា កាលពីខែវិច្ឆិកា ឆ្នាំ 2017 កន្លងទៅនេះ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន បានប្រកាសក្រុមជើងឯកថ្នាក់ជាតិ នៅតាមប្រទេសទាំង 6 ដែលបានចូលរួមប្រឡងជែង។ ក្រុមកំពូលនេះ ត្រូវបានជ្រើសរើស ក្រោយពីប្រកួតប្រជែងគ្នា អស់រយៈពេល 3សប្តាហ៍ នៅតាមប្រទេសនីមួយៗ ដោយផ្អែកលើផលចំណេញជាភាគរយខ្ពស់បំផុត។ ហើយក្រុមកំពូល3នេះ ត្រូវដាក់បង្ហាញគម្រោងយុទ្ធសាស្រ្តរបស់ខ្លួន ហើយក្រុមដែលមានយុទ្ធសាស្រ្តល្អបំផុត គឺត្រូវបានជ្រើសរើសជា ក្រុមជើងឯកថ្នាក់ជាតិ។ យុទ្ធសាស្រ្តវិនិច្ឆ័យនេះ ផ្តោតសំខាន់លើការចាប់យកភាគហ៊ុន សម្រាប់ការចំណេញរយៈពេលវែង ព្រមទាំងមូលធនធៀបនឹងផលចំណេញរយៈពេលខ្លី។

 

សម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្រុមជើងឯកថ្នាក់ជាតិ នៃប្រទេសទាំង 6 ត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្តជួញដូររបស់ខ្លួន ដែលបានយកមកប្រើប្រាស់ នៅក្នុងការប្រកួតប្រជែង ទៅដល់ចៅក្រមវិនិច្ឆ័យ រួមមានសមាសភាពមកពីគណៈគ្រប់គ្រងរបស់ CIMB នៃប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី ព្រមទាំងច្រៅក្រមកិត្តិយស ពីផ្សារភាគហ៊ុនឥណ្ឌូនេស៊ីផងដែរ។ ក្រុមប្រកួតត្រូវបានវាយតម្លៃ ដោយផ្អែកលើយុទ្ធសាស្រ្តវិនិយោគរយៈពេលខ្លី និងវែង ការចាប់យកភាគហ៊ុន និងសមត្ថភាពសម្រេចចិត្តវិនិយោគ ក៏ដូចជាជំនាញ ក្នុងការប្រើប្រាស់កម្មវិធីវិភាគទស្សទាយទិន្នន័យផងដែរ។

 

ចំពោះដៃគូសហការនៃកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន រួមមានក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រសួងអប់រំឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនទូរគមនាគមន៍ Progresif Cellular ព្រមទាំងផ្សារភាគហ៊ុនប៊ូរសាម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុនឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុនសិង្ហបុរី (SGX) ផ្សារភាគហ៊ុនថៃ (SET) ផ្សារភាគហ៊ុនកម្ពុជា (CSX) និងផ្សារភាគហ៊ុនហុងកុង (HKEx)។ សម្រាប់ព័ត៌មានលម្អិត អំពីកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន សូមចូលទៅកាន់គេហទំព័រ https://stockchallenge.itradecimb.com/

 

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ដោយ Mr.Will
ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ដោយ Mr.Will
បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

ដោយ ប៉េងលីន
ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ដោយ ប៉េងលីន
Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

ដោយ ប៉េងលីន
តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

ដោយ ប៉េងលីន