no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

សន្និសីទសារព័ត៌មានស្តីពី ការរមកដល់នៃម៉ាស៊ីនព្រីន L-Series និង Projector រួមជាមួយម៉ាស៊ីនស្កេនស៊េរីទំនើបៗ របស់ EPSON នៅក្នុងទីផ្សារប្រទេសកម្ពុជា

នៅថ្ងៃទី 17  ខែមករា ឆ្នាំ 2018 នេះ ក្រុមហ៊ុន Epson បានរៀបចំនូវសន្និសីទសារព័ត៌ស្តីពីការសម្ពោធផលិតផល EPSON សេរីថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីបង្ហាញពីទំនុកចិត្តរបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ 2018  ដែលកំពុងតែបន្តកើនឡើងនៅពេលនេះ ផលិតផលថ្មីៗទាំងនោះរួមមានដូចជា ម៉ាស៊ីនព្រីន L-Series Inktank ម៉ាស៊ីន Projector និងម៉ាស៊ីនស្កេនស៊េរីទំនើបៗជាច្រើនម៉ាកច្រើនម៉ូដែល ដែលមានសមត្ថភាពខ្ពស់ នឹងបច្ចេកវិទ្យា អាចបម្រើដល់តម្រូវការដ៏ចាំបាច់របស់សហគ្រាសខ្នាតតូច និងមធ្យម អាជីវកម្ម និងក្រុមហ៊ុនធុរកិច្ចជាច្រើនទៀតបាន។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Epson ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា នៅក្នុងរយៈពេលកន្លងមកនេះ ម៉ាស៊ីនព្រីន Inktank និង Projector  របស់  Epson បានទទួលការគាំទ្រ និងជោគជ័យគួរជាទីមោទនៈ។ ក្រុមហ៊ុនបានលក់ផលិតផលម៉ាស៊ីន ព្រីនម៉ាក L-series អស់ដល់ទៅ 20 លានគ្រឿងរួចទៅហើយក្នុងប្រទេសជាង 150 នៅទូទាំងពិភពលោក។ ក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ម៉ាស៊ីនព្រីនរបស់Epson មានចំណែកទីផ្សាររហូតដល់ 70%។ លើសពីនេះទៅទៀត Epson កសាងកេរ្តិ៍ឈ្មោះបានយ៉ាងល្អនៅក្នុងការផ្គត់ផ្គង់ម៉ាស៊ីន projector។ ចំពោះការលក់វិញ Epson បានក្លាយជាម៉ាកយីហោល្បីលេខ1 ខាងផលិតផលម៉ាស៊ីន projector អស់រយៈពេល 16 ឆ្នាំជាប់ៗគ្នា ហើយបានអះអាងថាមានចំណែកទីផ្សារប្រមាណ37.3% នៅក្នុងតំបន់។»

លោកបានបន្តថា «សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀតក្នុងឆ្នាំ 2018 នេះ ដោយអត្រា GDP ក្នុងរង្វង់ 7%។ មានកត្តាវិជ្ជមានជាច្រើនដែលស្ថិតនៅពីក្រោយភាពរីកចម្រើននេះ ក្នុងនោះមានដូចជា៖ លំហូរចូលច្រើននៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ការវិនិយោគរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសំណង់ ការពង្រីកការនាំចេញក្នុងវិស័យគ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តក៏ដូចជា ការរីកលូតលាស់ខាងវិស័យសេវាកម្ម មានដូចជា វិស័យទេសចរណ៍ និងសណ្ឋាគារជាដើម។ ប្រទេសកម្ពុជាពិតជាបានទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរជាច្រើនមកពីជុំវិញពិភពលោក។ តាមរយៈការពង្រីកអាជីវកម្មនៅក្នុងវិស័យជាច្រើន បាននាំឱ្យមានការវិនិយោគកាន់តែច្រើនឡើងដែរទៅលើឧបករណ៍បច្ចេកវិទ្យា និងព័ត៌មានវិទ្យា (IT) ជាពិសេស ម៉ាស៊ីនព្រីន ម៉ាស៊ីន projectors និងម៉ាស៊ីនស្កេន ដែលជាឧបករណ៍ដ៏ចាំបាច់បំផុតសម្រាប់ប្រតិបត្តិការនៅតាមការិយាល័យរបស់ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នអប់រំនានា ជាច្រើនទៀត។

នៅថ្ងៃនេះ ក្រុមហ៊ុន Epson បានបញ្ចេញលក់ជាផ្លូវការនូវម៉ាស៊ីនព្រីន L-series ស៊េរីថ្មី និងទំនើបៗចំនួន 6 ស៊េរី ដែលមានដូចជា L405 ជាប្រភេទ ម៉ាស៊ីនព្រីនដែលមានសមត្ថភាពអាចព្រីនបានយ៉ាងល្អឥតខ្ចោះនូវប្រភេទនៃពណ៌ទាំងបួន ហើយអាចបញ្ជាដោយប្រើ Wi-Fi បាន និងមានមុខងារច្រើនយ៉ាង និង L4150, L4160, L6160, L6170 និងL6190 ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃការប្រើប្រាស់ទឹកថ្នាំពណ៌ខ្មៅ។ ម៉ាស៊ីនព្រីនសំខាន់ៗដែលយើងយកមកបង្ហាញនៅពេលនេះគឺ L6160, L6170 និង L6190 ព្រោះវាត្រូវបានបំពាក់ដោយ Print Head ជាមួយប្រព័ន្ធ Precision Core ដែលអាចព្រីនក្រដាសខ្នាតធំក្នុងល្បឿនលឿន និងចំណាយតិច។ សម្រាប់ការព្រីនក្រដាសពណ៌មានតម្លៃត្រឹមតែ 5.2 រៀល ក្នុងមួយសន្លឹក ខណៈដែលព្រីន ស & ខ្មៅ មានតម្លៃត្រឹមតែ 6 រៀល ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ម៉ាស៊ីនព្រីនម៉ាកនេះមានមុខងារព្រីនឯកសារទាំងសងខាងបានដោយស្វ័យប្រវត្តិ និងឥតកំណត់សម្រាប់ទំហំក្រដាស A4។ ម៉ាស៊ីនព្រីនម៉ូដែលថ្មីទាំងអស់នេះគឺល្អឥតខ្ចោះសម្រាប់សហគ្រាស និងក្រុមហ៊ុនធុរកិច្ចទាំងឡាយណាដែលកំពុងស្វែងរកឧបករណ៍ដែលមិនត្រឹមតែអាចកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការប្រើប្រាស់ក្រដាសទៀតផង។

លោក Yunyong បន្ថែមទៀតថា«បច្ចុប្បន្ននេះ ក្រុមហ៊ុន ធុរកិច្ចជាច្រើន បានធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាទីបំផុតចំពោះការបញ្ជាទិញម៉ាស៊ីនព្រីនយកមកប្រើប្រាស់។ ពួកគេតែងតែស្វែងរក និងចង់បានប្រភេទម៉ាស៊ីនព្រីនណាដែលមានតម្លៃសមរម្យ និងចំណេញច្រើន។ ពួកគេរំពឹងថាម៉ាស៊ីនព្រីនថ្មីរបស់ពួកគេនឹងដំណើរការបានលឿនជាងមុនហើយគ្មានការធ្លាក់ចុះនូវគុណភាព។ ពួកគេក៏សង្ឃឹមទុកទៀតថា ឧបករណ៍នេះនឹងងាយស្រួលប្រើ អាចបញ្ជាបានតាម Wi-Fi អាចប្រើទឹកថ្នាំពណ៌ខ្មៅដែលមានគុណភាពល្អ និងផ្តល់នូវការបោះពុម្ពដ៏ស្រស់ស្អាតច្បាស់ល្អ ហើយជាប់បានយូរអង្វែង។ ឆ្លើយតបទៅនឹងតម្រូវការទាំងអស់នេះ បើទោះបីជាក្រុមហ៊ុនទាំងនោះមានការរំពឹងទុកខ្ពស់យ៉ាងដូច្នេះក្តី ក៏ម៉ាស៊ីនព្រីន Epson អាចបំពេញបានតាមតម្រូវការរបស់ក្រុមហ៊ុនទាំងអស់នោះបានដែរ។ ផលិតផល និងឧបករណ៍របស់យើងជាប់ធន់ និងប្រើប្រាស់បានយូរអង្វែង។ បើនិយាយពីលក្ខខណ្ឌនៃដំណើរការ និងគុណភាពព្រីនវិញ យើងមានភាពល្អប្រសើរជាងដៃគូប្រជែងរបស់យើង ដោយសារតែម៉ាស៊ីនព្រីនទាំងអស់របស់ Epson ត្រូវបានផលិតចេញមកពីរោងចក្ររបស់ Epson ផ្ទាល់តែម្តង។ រាល់ការតម្លើង និងការគ្រប់គ្រងគុណភាពត្រូវបានធ្វើឡើងដោយ Epson ទាំងអស់។»

សម្រាប់ទីផ្សារផលិតផល projector វិញ នៅថ្ងៃនេះ ក្រុមហ៊ុន Epson បានដាក់បង្ហាញនូវម៉ូដែលSmart seriesថ្មី ចំនួន 7 ម៉ូដែល។ ដោយមានបាញ់ពន្លឺភ្លឺតិចជាង 4000 lumen ឧបករណ៍ទាំងនេះ ដំណើរការបានយ៉ាងល្អឥតខ្ចោះសម្រាប់បន្ទប់ប្រជុំតូចៗនៅតាមសហគ្រាសខ្នាតតូច និងមធ្យម ស្ថាប័នអប់រំ និងកន្លែងធ្វើការ។ ម៉ូដែលថ្មីទាំងនេះគឺ EB-S05 EB-S41 EB-X05 EB-X41  EB-W05 EB-W41 និង EB-U42 ។ អំពូលរបស់ projector ម៉ូដែលថ្មីនេះ កាន់តែមានសភាពភ្លឺថ្លាហើយមានអាយុកាលប្រើប្រាស់បានយូររហូតដល់ទៅជាង 5000 ម៉ោង ទៅ 6000 ម៉ោង ចំពោះការប្រើប្រាស់ធម្មតា normal mode និង 10.000 ម៉ោង ចំពោះការប្រើប្រាស់ Eco Mode ។ម៉ាស៊ីន projector ថ្មីទាំងនេះមានបំពាក់នូវ Direct Power On និង Auto Power-On ដែលជា លក្ខណៈពិសេសអនុញ្ញាតឱ្យរកឃើញដោយស្វ័យប្រវត្តិនូវ input ឬ signal ។  វាក៏មានប៊ូតុងHome Screen ផងដែរ ដើម្បីឱ្យអ្នកប្រើអាចកំណត់មុខងារនៅលើអេក្រង់បានយ៉ាងងាយស្រួល បំផុត។ កិច្ចការងាររបស់លោកអ្នកនឹងដំណើរការបានដោយរលូន និងមានភាពលឿនរហ័ស។ ចំណុចដ៏លេចធ្លោមួយទៀតរបស់ projector ថ្មីទាំងនេះ គឺមានលក្ខណៈពិសេសឥតខ្សែ Wireless feature ទៀតផង។

នៅថ្ងៃនេះ យើងក៏បានបញ្ចេញលក់នូវម៉ាស៊ីនស្កេន Workforce DS410 ផងដែរ ។ ជាមួយនឹង Automatic Feeding Mode ម៉ូដែលនេះផ្តល់ជូននូវការស្កេនបានយ៉ាងលឿនរហូតដល់ទៅ 26 ទំព័រ ឬ 52រូបភាព ក្នុងមួយនាទី។ ឧបករណ៍បញ្ជូនឯកសារដោយស្វ័យប្រវត្តិរបស់វាអាចស្កេនឯកសារបានរហូតដល់ 50 ទំព័រក្នុងមួយលើកៗ ។  ដោយសារមុខងារការពារក្រដាស (Paper Protection) ម៉ាស៊ីនស្កេនប្រភេទថ្មីនេះ នឹងបញ្ឈប់ការស្កេនភ្លាមប្រសិនបើរកឃើញថាក្រដាសដែលស្កេននោះមានភាពមិនប្រក្រតី។ ជាទូទៅ Workforce DS410 មានសមត្ថភាពខ្ពស់អាចស្កេនបានរហូតដល់ទៅ 3000 ទំព័រឯណោះ ជារៀងរាល់ថ្ងៃ។ ជាមួយនឹងម៉ាស៊ីនស្កេនប្រភេទថ្មីនេះ ការ ស្កេនពិតជាមានភាពលឿនរហ័ស និងងាយស្រួលមែនទែន។ លោកអ្នកអាចស្កេន អាចកែតម្រូវ (edit) រក្សាទុក និងផ្ទេរឯកសារដែលបានស្កេននោះទៅថតផ្ទុកឯកសារខុសៗគ្នាបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពជាទីបំផុត។

 

 

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ដោយ Mr.Will
ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ដោយ Mr.Will
បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

ដោយ ប៉េងលីន
ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ដោយ ប៉េងលីន
Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

ដោយ ប៉េងលីន
តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

ដោយ ប៉េងលីន