no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនសេរីថ្មីរបស់ Motorola ម៉ូដែល moto X4 នឹង moto G5s Plus នឹងចេញលក់លើទីផ្សារកម្ពុជានៅថ្ងៃទី 25 ខែមករានេះហើយ

Motorola គឺជាទូរស័ព្ទដៃឆ្លាតវៃដែល ទាន់សម័យ រូបរាងស្អាត និងមានលក្ខណះពិសេសជាច្រើនដែលនឹកស្មានមិនដល់ ហើយជាផលិតផលតែមួយគត់ដែលបាននាំចូលមកពីសហរដ្ឋអាមេរិក។ Motorola ត្រូវបានគេស្គាល់ថាគឺជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ឈានមុខគេដែលទទូលស្គាល់ដោយអ្នកប្រើប្រាស់ទូទាំងសកលលោក។

ឥឡូវនេះ Motorola ត្រូវបានចរាចរណ៍ចូលមកទីផ្សារកម្ពុជាសារជាថ្មីវិញ ដោយក្រុមហ៊ុន Motorola កម្ពុជា នៅកំឡុងពេលចុងឆ្នាំ 2017 នេះ។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុន Motorola រយះពេលកន្លងមកនេះ គឺបានធ្វើអោយអតិជនទទួលស្គាល់ពីគុណភាពរបស់ផលិតផល Motorola កាន់តែច្បាស់ផងដែរ។ ពេលនេះក្រុមហ៊ុន Motorola កម្ពុជា បាននាំចូលមកដល់ទៀត ហើយនៅបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនសម្រាប់ដើមឆ្នាំ 2018 គឺម៉ូដែល Moto x4 និង Moto g5s plus ។

ក្រុមហ៊ុន Motorola បានបញ្ជាក់ថា ការនាំមកនូវ Moto x4 និង Moto g5s plus នៅពេលនេះ គឺដោយសារតែនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្លាំងនៅការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ទើបធ្វើឲ្យក្រុមហ៊ុននាំចូលនៅផលិតផលថ្មីៗមកទីផ្សារកម្ពុជា ដើម្បីផ្គត់ផ្គង់តំរូវការនេះ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ មានរូបរាងខុសប្លែកពីស្មាតហ្វូនដ៏ទៃ តែរូបរាងស្រដៀងស្មាតហ្វូនរបស់ខ្លួនជំនាន់មុនៗ។ 

លក្ខណៈពិសេសរបស់ Moto x4 គឺជាទូរស័ព្ទដៃស្មាតហ្វូន ដែលបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗដូចជា ប្រើប្រាស់បន្ទះឈីប Snapdragon 630 អាចភ្ជាប់ Device បានម្ដង 4 ក្នុងពេលតែមួយ IP68 ធន់និងការជ្រាបទឹក ទ្រនាប់ស្កេនម្រាមដៃពីខាងមុខ កាមេរ៉ាមុខរហូតដល់16MPជាមួយ flash ផ្ទាល់ខ្លួន កាមេរ៉ាក្រោយពីរគ្រាប់ មួយទំហំ 12 ម៉េហ្គាភិចសែល និងមួយគ្រាប់ទៀត 8 ម៉េហ្គាភិចសែល មេម៉ូរី 64GB RAM 4GB ថ្ម 3000mAhជាមួយបច្ចេកវិទ្យាសាកថ្មលឿន អេក្រង់ 5.2” FHD អាចបង្ហាញរូបភាពដល់កម្រិត 1080 ភិចសែល អាចប្រើប្រាស់បានស៊ីម2 និង តំលៃប្រហាក់ប្រហែល 495 ដុល្លា។ 

រីឯ moto g5s Plus វិញ បានបំពាក់មកជាមួយនូវទ្រនាប់ស្កេនម្រាមដៃពីខាងមុខ ប្រើប្រាស់បន្ទះឈីប Snapdragon 625 កាមេរ៉ាមុខ8MP កាមេរ៉ាភ្លោះក្រោយ 13MP មេម៉ូរី 32GB RAM4GB ថ្ម 3000mAhជាមួយបច្ចេកវិទ្យាសាកថ្មលឿន អេក្រង់ 5.5” FHD អាចបង្ហាញរូបភាពដល់កម្រិត 1080 ភិចសែល អាចប្រើប្រាស់ស៊ីម 2 និងតំលៃប្រហាក់ប្រហែល 349 ដុល្លា។

ជាមួយនឹងការដាក់លក់ជាផ្លូវការនៅម៉ូដែលថ្មីទាំងពីរនេះដែរ ក្រុមហ៊ុនក៏មានកម្មវិធីពិសេសចាប់ពីថ្ងៃទី 18 ដល់ 31 ខែមករាឆ្នាំ 2018 រាល់អតិថិជនទាំងអស់ពេលដែលទិញទូរស័ព្ទទាំងពីរស៊េរីនិងទទួលបាន Power bank 10000 mAh ,ដងសែលហ្វី ,ស្រោមស្បែកបត់ចំនួនមួយ, និងកាបូបដាក់ទូរស័ព្ទមួយ សម្រាប់ Moto x4។ ចំពោះការទិញ Moto g5s plus និងទទួលបាន Powerbank 10000 mAh និងស្រោមស្បែកបត់ចំនួនមួយ ។ ទូរស័ព្ទទាំងពីរម៉ូដែលនេះ និងចាប់ផ្តើមលក់ជាផ្លូវការថ្ងៃទី 25 ខែមករានេះតទៅ។ 

 

 

     

 

 

 

 

  

 

   

no-alternative title
ព័ត៌មានពាណិជ្ជកម្ម