no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Polaris ចាប់ដៃជាមួយសែលកាត នាំយកនូវ itel ដែលជាទូរស័ព្ទទំនើប និងមានតម្លៃសមរម្យដំបូងគេមិនធ្លាប់មាន មកកាន់ទីផ្សារកម្ពុជា

នៅថ្ងៃនេះ ក្រុមហ៊ុនPolaris បានចាប់ដៃជាមួយក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខមួយនៅកម្ពុជា បានប្រកាសអំពីការមកដល់ថ្មីនៃទូរស័ព្ទ itel ដែលជាទូរស័ព្ទ 4G ដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសកម្ពុជា។ ទូរស័ព្ទទាំងនោះ គឺមានតម្លៃធូថ្លៃ មានសមត្ថភាពអាចប្រើការបានមិនចាញ់ទូរស័ព្ទថ្លៃៗនោះឡើយ។  ជាមួយនឹងវត្តមានម៉ូដែល A43 គឺពិតជាពិសេសបំផុតសម្រាប់អិតិថិជននៅកម្ពុជា ដោយសារតែស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ អាចទ្រទ្រង់ជាមួយនឹងប្រព័ន្ធ 4G បានហើយនិងមានភ្ជាប់មកជាមួយនូវប្រព័ន្ធស្កែនក្រយ៉ៅដៃ ដែលត្រូវបានក្រុមហ៊ុនរចនាកាន់តែប្រសើរ មានល្បឿនស្កែនជាងមុនថែមទៀតផង។ A43 ផ្តល់ជូនអតិថិជន នូវតម្លៃពិសេសបំផុត គឺត្រឹមតែ 73 ដុល្លារប៉ុណ្ណោះ។  

ក្រុមហ៊ុន Itel បានបញ្ជាក់ទៀតថា ក្រៅពី A43 ក្រុមហ៊ុនក៏មាន itel ម៉ូដែល P11 ផងដែរ។ ទូរស័ព្ទនេះ គឺមានតម្លៃត្រឹមតែ 66 ដុល្លារ ប៉ុណ្ណោះ ទូរស័ព្ទនេះ អាចផ្តល់ជូនលោកលអ្នកនូវកាមេរ៉ាគុណភាពច្បាស់ត្រជាក់ភ្នែក និងទំហំផ្ទុកទិន្នន័យកាន់តែប្រសើរ លើសពីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនទិន្នន័យអ៊ីនធើណិតឥតគិតថ្លៃរយៈពេល 6 ខែ (រហូតដល់ 8GB) ពីក្រុមហ៊ុនសែលកាត។ និយាយរួមទៅ គឺថា ទូរស័ព្ទម៉ូដែលទាំងពីរនេះ មានតំលៃសមរម្យ សក្ដិសមបំផុតសម្រាប់អតិថិជនគ្រប់ស្រទាប់។ ចំពោះលោកអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទធម្មតាវិញ លោកអ្នក ក៏អាចស្វែងរកម៉ូដែល it5613, it2150 និង it5603 ដែលមានតម្លៃចាប់ផ្តើមពីត្រឹមតែ 13 ដុល្លារប៉ុណ្ណោះ។ ទូរស័ព្ទទាំងនេះ មានសមត្ថភាពដំណើរការ MP3, កម្មវិធីចាក់វីដេអូ និងវិទ្យុ។  

គួរបញ្ជាក់ផងដែរថា ការដាក់សម្ភោធទូរស័ព្ទ itel នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត នាព្រឹកថ្ងៃច័ន្ទទី 22 ខែមករានេះ នឹងបន្តដាក់លក់រហូតដល់ថ្ងៃព្រហស្បតិ៍ទី 25 ខែមករា។  អ្វីដែលពិសេសនោះ ក្រុមហ៊ុនសែលកាត និង Polaris នឹងផ្តល់ជូននូវរង្វាន់ដ៏អស្ចារ្យជាច្រើនដូចជា គ្រឿងបម្លាស់និងលម្អទូរស័ព្ទជាច្រើន ទិន្នន័យអ៊ិនធើណិតឥតគិតថ្លៃ លេខទូរស័ព្ទពិសេសៗ និងរង្វាន់ផ្សេងៗជាច្រើនទៀត។  

លោកអៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតថ្លែងថា ការដាក់សម្ពោធទូរស័ព្ទទំនើប itel នេះ នឹងជួយជំរុញគោលដៅរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវបទពិសោធន៏អ៊ីនធើណិតដ៏ល្អបំផុតជាមួយនឹងការផ្ដល់ជូនស្មាតហ្វូនតម្លៃសមរម្យដំបូងគេបង្អស់ដល់ប្រជាជនកម្ពុជាទាំងមូល។ នៅទីនេះ យើងផ្ដល់ជូនទូរស័ព្ទទំនើបក្នុងតម្លៃសមរម្យបំផុតមិនធ្លាប់មាន សង្ឃឹមថានឹងអាចផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទទំនើបដ៏ល្អ ជាមួយនឹងល្បឿនអ៊ីនធើណិតលឿនបំផុតពីសែលកាតនៅទូទាំងប្រទេស។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម