no-alternative title

ZOPO P5000 និង Z5000 ស្មាតហ្វូនស៊េរីថ្មី បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់ពេញ 18:9 Aspect Ratio មានតម្លៃសមរម្យដែលលោកអ្នកមិនអាចមើលរំលង

ថ្មីៗនេះ ក្រុមហ៊ុន ZOPO បានប្រកាសចេញនូវស្មាតហ្វូន Android ថ្នាក់កណ្តាលស៊េរីថ្មីចំនួន 2 ម៉ូដែលគឺ P5000 និង Z5000 សំរាប់ទីផ្សារជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដែរ។ ស្មាតហ្វូន P5000 មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ក្រហម និងពណ៌ខ្មៅ ស្របពេលដែលស្មាតហ្វូន Z5000 មានពណ៌ខ្មៅ និងពណ៌មាស។  P5000 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលភ្ជាប់ជាមួយអេក្រង់ទំហំ 5.99 អ៊ីង កម្រិតភាពច្បាស់ IPS LCD HD+1440x720 ភិចសែល នៅក្នុងកម្រិត Aspect Ratio ដល់ទៅ 18:9។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សព្វថ្ងៃនេះ ការប្រើប្រាស់កម្រិត អេក្រង់ Aspect Ratio ដល់ទៅ 18:9 នេះ កំពុងតែមានការពេញនិយមយ៉ាងខ្លាំងពិសេសសម្រាប់ក្រុមហ៊ុន LG និង Samsung។ កញ្ចក់អេក្រង់របស់ស្មាតហ្វូននេះ ការពារដោយកញ្ចក់ 2.5D។ P5000 បំពាក់នូវបន្ទះឈីប Helio P10 system-on-chip (SoC) ក្រាហ្វិកកាតប្រភេទ Mali T860 graphics chipset ដែលមានល្បឿនដល់ទៅ 1.8GHz។ ស្មាតហ្វូននេះប្រើប្រាស់ Hybrid Dual-SIM ដែលអ្នកប្រើប្រាស់អាចប្រើ Nano SIM ឬ microSD បន្ថែមពីលើម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB។ P5000 ភ្ជាប់ជាមួយរ៉េមទំហំ 4GB ប្រព័ន្ធកាមេរ៉ាភ្លោះ 13MP+5MP ភ្លើង LED Flash ភ្លោះ កាមេរ៉ាខាងមុខទំហំ 16MP ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថាមពលថ្ម 5000mAh និងការទ្រទ្រង់បណ្តាញ 4G រួមទាំង Fast charging ថែមទៀតផង។

ចំនែក ស្មាតហ្វូន Z5000 វិញ គឺមានរូបរាងថ្មី ស្រស់ស្អាតទាក់ទាញជាមួយអេក្រង់ទំហំ 5.5 អ៊ីង កម្រិត Aspect Ratio 16:9 កម្រិតអេក្រង់ HD 1280x720 ភិចសែលដូចគ្នា នឹងបំពាក់មកជាមួយនូវបន្ទះឈីប Helio P10 និងរ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយនិងរន្ធបញ្ចូលថាមពល USB Type-C ថែមទៀត។ ស្មាតហ្វូនទាំងពីរស៊េរីនេះ គឺជាស្មាតហ្វូនថ្មី ដែលកំពុងមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ស្មាតហ្វូនទាំងពីរនេះ គឺមានតម្លៃសមរម្យដែលលោកអ្នកមិនអាចមើលរំលង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន