no-alternative title

តើលោកអ្នកចង់ដឹងអ្វីខ្លះពីស្មាតហ្វូន Moto X4 មុនថ្ងៃសម្ពោធចេញលក់ជាផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី 25 ស្អែកនេះ

ក្រុមហ៊ុន Motorola បានបញ្ចេញនូវស្មាតហ្វូនស្ទើរតែគ្រប់ម៉ូដែលហើយនៅសល់តែត្រកូល X និង M តែប៉ុណ្ណោះ។ បើទោះបីជាស្មាតហ្វូន Moto M បានបង្ហាញខ្លួនតាំងពីឆ្នាំមុនក្តីហើយមានតែមួយម៉ូដែលទៀតនោះ ហើយអ្នកគាំទ្ររបស់ក្រុមហ៊ុន Motorola កំពុងតែរំភើបជាមួយនឹងវត្តមានរបស់ Moto X វិញម្តង។ រហូតមកដល់ឆ្នាំ 2015 ឥឡូវនេះ ស្មាតហ្វូនត្រកូល Moto X ត្រូវបានជំនួសដោយស្មាតហ្វូនត្រកូល Moto Z វិញម្តង។ ក្រោយអវត្តមានរយៈពេលមួយឆ្នាំកន្លងមក ឥឡូវនេះ ក្រុមហ៊ុន Motorola បាននាំយកស្មតហ្វូនស៊េរីថ្មីត្រកូល Moto X4 មកកាន់ទីផ្សារវិញហើយ។ ស្មាតហ្វូនស៊េរីថ្មី Moto X4 នឹងដាក់លក់ជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាល ហើយស្មាតហ្វូននេះ ក៏មានលក្ខណៈពិសេសជាច្រើនទៀត។ 

ស្មាតហ្វូន Moto X4 នេះ មានរូបរាងស្រោបដោយលោហៈ និងកញ្ចក់ ប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធមុខងារ IP68 ថែមទៀតផង។ កាលបរិច្ឆេទនៃការសម្ពោធចេញលក់ស្មាតហ្វូនស៊េរីថ្មីនេះ គឺនៅថ្ងៃទី25 ខែស្អែកនេះហើយ។ ប៉ុន្មានថ្ងៃមុន ក៏មានការដាក់អោយ Pre-Order ផងដែរ ដូច្នេះចង់ដឹងថា រូបភាពស្មាតហ្វូនស៊េរីថ្មីនេះ មានលក្ខណៈសម្បត្តិយ៉ាងណានោះ ក្រុមការងាររបស់ Electronic World Magazine សូមបង្ហាញជូននូវព័តមានលំអិតខ្លះៗ ដូចតទៅ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីរូបរាង ផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ គឺភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ហើយនៅផ្នែកខាងលើភ្ជាប់ជាមួយនឹងភ្លើងអំពូល LED Flash ។ នៅក្រោមប្រព័ន្ធកាមេរ៉ាភ្លោះនោះ ស្មាតហ្វូននេះ គឺមានរចនាជាមួយនឹងរូបភាព Moto Logo ដ៏ស្រស់ស្អាត។ ស្មាតហ្វូន Moto X4 មានពីជម្រើស មួយគឺបំពាក់មកជាមួយនឹងរ៉េមទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB បន្ទះឈីប Snapdragon 630 SoC។

សំរាប់ទីផ្សារប្រទេសកម្ពុជា ត្រូវបាន Motorola Cambodia នាំមកនូវជម្រើសដែលមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ ស្មាតហ្វូនស៊េរីថ្មីនេះ មានថាមពលថ្ម 3000mAh និងប្រព័ន្ធប្រតិបត្តិការ Android Nougat ។ កាមេរ៉ាខាងក្រោយភ្លោះ 12MP (RGB Sensor)+8MP wide-angle lens sensor។ កាមេរ៉ាខាងមុខសម្រាប់ថតរូបមានទំហំ 16MP ដែលពិតជាល្អខ្លាំងណាស់សំរាប់ Selfie។ 

សូមជំរាបថា នៅថ្ងៃទី 25 ខែមករា ឆ្នាំ 2018 ក្រុមហ៊ុន Motorola នឹងប្រកាសវត្តមានជាផ្លូវការនៅកម្ពុជា ផងដែរនេះ បើតាមការបញ្ជាក់ពីំអ្នកតំណាងប្រចាំនៅកម្ពុជា ដូច្នេះអតិថិជនទាំងអស់អាចស្វែងរកជាវស្មាតហ្វូន Moto X4 នេះរួមជាមួយនឹង Moto G5s ហើយនឹងម៉ូដែលជាច្រើនទៀតរបស់ Motorola ដែលកំពុងវត្តមាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន