no-alternative title

ក្រុមហ៊ុន សែលកាត ទទួលបានពានរង្វាន់ជាក្រុមហ៊ុនមួយដែលមាននិយោជកល្អជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 19 ខែមករា ឆ្នាំ 2018 ក្រុមហ៊ុន សែលកាត បានទទួលនូវពានរង្វាន់និយោជកល្អជាងគេបំផុតប្រចាំឆ្នាំ 2018 (Cambodia’s Best Employer Brand Awards 2018) ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី12 ខែមករា ឆ្នាំ 2018 កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់អ្នកដឹកនាំជាន់ខ្ពស់ជាច្រើនពីប្រទេសកម្ពុជា និងប្រទេសថៃ។ លោក ចាន់ វិបុល ដែលជាប្រធានផ្នែកជ្រើសរើសបុគ្គលិក ហើយក៏ជាអ្នកវាយតំលៃស្តង់ដារគុណភាពធនធានមនុស្សរបស់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនផ្សេងទៀត នៅក្នុងគ្រួសារ រ៉ូយ៉ាល់គ្រុប បានអញ្ជើញទៅទទួលពានរង្វាន់នោះជាតំណាងអោយក្រុមហ៊ុនសែលកាត។

លោកស្រី Nicky Enriquez ដែលជានាយកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សែលកាត បានថ្លែងថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមហ៊ុន យើងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏ល្អបំផុតមួយក្នុងប្រទេសកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់ សែលកាត គឺជានិយោជកពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឈ្មោះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញបុគ្គលិក ជាពិសេសនៅក្នុងទីផ្សារដែលខ្វះខាតធនធានមនុស្សសំខាន់ៗ។  អ្វីដែលកំពុងជួយជំរុញយើងទៅមុខនោះ គឺការចូលរួមគាំទ្របុគ្គលិករបស់យើង។ យើងមិនដែលបានធ្វើយុទ្ធនាការ ឬផ្សព្វផ្សាយជ្រើសរើសបុគ្គលិកខ្នាតធំនោះទេ។ បុគ្គលិករបស់យើងជា អ្នកដែលជួយក្នុងសកម្មភាពទាំងនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកស្រីបន្តថា ពួកគាត់មានមោទនៈភាពជាមួយអ្វីដែលពួកគាត់កំពុងធ្វើ។ ពួកគាត់ស្វែងរកអត្ថន័យជាមួយសកម្មភាពដែលគាត់ចូលរួម។ ពួកគាត់កសាងមិត្តភាពបានយ៉ាងល្អនិងមាននិរន្តភាព។ ពួកគាត់ចែករំលែកគំនិត ខិតខំរៀនសូត្របន្ថែម ធ្វើការសំរេចចិត្ត និងរីកចំរើន។ ដោយសារតែពួកគាត់រីករាយជាផ្នែកមួយនៃគ្រួសារសែលកាត ដូច្នេះអ្វីៗដែលពួកគាត់ចែករំលែកជាមួយអ្នកនៅជុំវិញខ្លួនគាត់ទទួលបានការជឿជាក់ និង មានឥទ្ធិពល។ ជោគជ័យនេះជំរុញយើង អោយរឹតតែខិតខំធ្វើអោយកាន់តែប្រសើរ។ 

លោស្រី ក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ្ញ៉ា គិត ម៉េង និងឯកឧត្តមឧកញ្ញ៉ា គិត ធាង ព្រមទាំង នាយកប្រត្តិបត្តិ លោក Ian Watson សម្រាប់ការចូលរួមគាំទ្រសកម្មភាពអភិវឌ្ឍន៍របស់យើង។ ពានរង្វាន់និយោជកល្អបំផុតរបស់កម្ពុជា (Cambodia’s Best Employer Awards) គឺជាកម្មវិធីដំបូងបំផុតដែលបង្កើតឡើងដោយ Employer Branding Institute ដើម្បីទទួលស្គាល់ក្រុមហ៊ុនឬអង្គភាពដែលបានបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងលេចធ្លោជាងគេ។ ដោយមានការគាំទ្រពី Asian Confederation of Businesses ព្រឹត្តិការណ៏ទទួលអ្នកចូលពីសំណាក់អ្នកដឹកនាំអាជីវកម្មរាប់រយនាក់ពីប្រទេសកម្ពុជា និងប្រទេសថៃ។ ក្រុមហ៊ុនដែលបានទទួលពានរង្វាន់ដូចគ្នានេះដែរ រួមមាន រ៉ួយ៉ាល់គ្រុប និងក្រុមហ៊ុនដែលមានកេរ្តិ៍ល្បីល្បាញពេញពិភពលោកមានដូចជា Coke និង Unilever។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន