ស្យាមគូបូតា ខបភឺរ៉េសិន ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្ម បានប្រកាសបង្ហាញចេញនូវម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានទិន្នផលកំលាំង 10-15.5 កំលាំងសេះ រចនារូបរាងថី្ម មានផាសុខភាព និងសុវត្ថិភាពយ៉ាងពេញលេញ សំរាប់កសិករនៅក្នុងប្រទេសកម្ពុជា។ ជាមួយនិងបចេ្ចកវិទ្យាផ្តាច់មុខ “K-Tech” ម៉ាស៊ីនម៉ាស៊ូតថ្មីនេះមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើចំងាយផ្លូវឆ្ងាយ និង បូមទឹកបានយ៉ាងពេញកំលាំង។
លោក សំសាក ម៉ូថន អនុប្រធានប្រតិបត្តិជាន់ខ្ពស់ ស្យាមគូបូតា ខបភឺរ៉េសិន បានថ្លែងថា ការវិវត្តន៏ និង បច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្ម បានក្លាយជាកត្តាដ៏សំខាន់ដែលនិងជួយប្រជាកសិករទទួលបានប្រសិទ្ធិភាព និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិបរមា។ ថ្មីៗនេះក្រុមហ៊ុនបានសម្ពោធម៉ាស៊ីនម៉ាស៊ូតគូបូតា ZT Series ជាម៉ូដែលថ្មីដែលមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង ស្របតាមស្តង់ដារគូបូតាសំរាប់ធ្វើការងារធ្ងន់ៗ ជាមួយនិងភាពរលើបរលោង និង មានរចនារូបរាងកាន់តែល្អប្រសើរក្នុងការធ្វើការងារ។
លោក សំសាក បានបនែ្ថមទៀតថា “សព្វថ្ងៃនេះ ម៉ាស៊ីនម៉ាស៊ូតគូបូតាជាម៉ាកសញ្ញានាំមុខគេនៅទីផ្សារកម្ពុជា។ រូបរាងថី្មទាំងស្រុង ត្រូវបានអភិវឌ្ឍន៏ដើម្បីបំរើតំរូវការអតិថិជនក្នុងនាមជាអ្នកនាំមុខគេយ៉ាងពិតប្រាកដ។ យើងបានធ្វើអោយប្រសើរនូវរចនារូបរាង ដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងកំរបកោង។ យើងក៏បានដំឡើងអំពូលភ្លើងមុខ និង អំពូលភ្លើងពិល LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសំរាប់ការងារពេលយប់។ ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល យើងបានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបក្ករណ៏អេឡិចត្រូនិច និងឧបក្ករណ៏វាស់ស្ទង់កំរិតប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកំរិតប្រេងដោយមិនចាំបាច់បើកកំរបប្រេងមើល។
Kubota ZT Series អាចបំពេញការងារបាន ជាមួយការយកចិត្តទុកដាក់ជាចំបងរបស់យើង គឺការទទួលបានប្រសិទ្ធិភាពការងារជាអតិបរមា និងមានភាពធន់សំរាប់ការងារធ្ងន់ៗ ដោយបានដោះ ស្រាយបញ្ហាឡើងកំដៅខ្លាំង និងម៉ាស៊ីនដែលភ្ជាប់រន្ធទុយោច្រើន ដែលធ្វើអោយប្រដាប់បាញ់ទឹកនៅក្នុងកន្លែងចំហេះ កាន់តែប្រសើរ និងបាញ់ទឹកកាន់តែលឿន ដោយបង្កើនប្រសិទ្ធិភាពចំហេះនិងកាត់បន្ថយការប្រើប្រាស់ប្រេង។
Kubota ZT Series នេះនិងផ្តល់បទពិសោធន៏អោយអ្នកប្រើប្រាស់មួយកំរិតថែមទៀត។ សូមទទួលយកបទពិសោធន៏ថ្មីនេះ សំរាប់ការងារកសិកម្ម សំរាប់ការធ្វើដំណើរ ឫ សំរាប់ការងារបាញ់ទឹក។ Kubota ZT Series ថ្មីនេះ មិនត្រឹមតែរលើបរលោង កំលាំងកាន់តែខ្លាំង និង កាន់តែធន់នោះទេ តែក៏អាចផ្តល់ទិន្នផលកាន់តែច្រើនថែមទៀតផងជាពិសេសជាងនេះទៅទៀត មានការធានារយះពេល 3 ឆ្នាំសំរាប់សេវាកម្មក្រោយការលក់”។ Kubota ZT Series ថ្មីនេះមានលក់នៅលើទីផ្សារហើយ។ សំរាប់ព័ត៍មានបនែ្ថមពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT នេះ សូមទាក់ទងភ្នាក់ងារចែកចាយម៉ាស៊ីនម៉ាស៊ូត និងគោយន្តដើរតាម ត្រាឆាង ដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា លេខ 1800-20-1747 (ឥតគិតថ្លៃ)។