no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន EPSON (Thailand) សហការជាមួយក្រុមហ៊ុន AWS Cambodia រៀបចំនូវកម្មវិធី “EPSON NEW PRODUCTS LAUNCH”

កាលពីថ្ងៃទី 17 ខែ មករា 2018 នៅសណ្ឋាគារ Champs-Elysees ក្រុមហ៊ុន EPSON ប្រទេសថៃ រួមសហការជាមួយក្រុមហ៊ុន AWS Cambodia បានរៀបចំកម្មវិធីដាក់បង្ហាញចេញនូវផលិតផលថ្មីៗរបស់ EPSON សំរាប់ទីផ្សារកម្ពុជា ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន EPSON អញ្ជើញមកពីប្រទេសថៃ និងក្រុមហ៊ុន AWS Cambodia រួមជាមួយដៃគូរអាជីវកម្មជាង100 នាក់ មកពីបណ្តា ហាងលក់កុំព្យូទ័រ ក្រុមហ៊ុនលក់គ្រឿងអេទ្បិចត្រូនិច ស្ថាបន័រដ្ឋាភិបាល ស្ថាប័នអប់រំនានា  នៅក្នុងប្រទេសកម្ពុជា យ៉ាងច្រើនកុះករ។ 

លោក ថាក់ ស៊ូមុន្នី ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៏ថា ក្រុមហ៊ុន របស់លោកជាក្រុមហ៊ុនតំណាងចែកចាយផលិតផល EPSON ស្របច្បាប់ប្រចាំប្រទេសកម្ពុជាអស់រយៈពេលជាយូរណាស់មកហើយ។ ក្រុមហ៊ុន AWS Cambodia បានសហការយ៉ាងរឹងមាំជាមូយក្រុមហ៊ុន EPOSN (Thailand) នៅក្នុងគោលបំណងដើម្បីបម្រើនូវតម្រូវការទីផ្សារ ក៏ដូចជានាំមកនូវបច្ចេកវិទ្យាថ្មីៗរបស់ផលិតផល EPSON មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

លោកបានបន្ថែមទៀតថា អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ លោកពិតជាមានមោទនៈភាពណាស់ដែលបានទទូលការគាំទ្ររយ៉ាងច្រើន ពីសំណាក់អតិថិជន និងក្រុមហ៊ុនដែលជាដៃគូរអាជីវកម្មដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។ លោកសង្ឃឹមថា AWS Cambodia និង EPSON នឹងបន្ត ពង្រីកវិសាលភាពពាណិជ្ជកម្មតាមរយៈទីផ្សារ និងការលក់របស់ខ្លួនអោយកាន់តែធំជាងមុន  ដើម្បីក្លាយជាដៃគូរ និងជាមិត្តភ័ក្រ្តអាជីវកម្ម ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងព្រឹត្តការណ៍ននេះ AWS Cambodia និង EPSON បានដាក់បង្ហាញជាផ្លូវការនូវម៉ាស៊ីនព្រីន L-series ស៊េរីថ្មី និង ទំនើបៗចំនួន 6 ស៊េរី ដែលមានដួចជា L405 ជាប្រភេទម៉ាស៊ីនព្រីនដែលមានសមត្ថភាពអាចព្រីនបានយ៉ាងល្អឥតខ្ចោះនូវប្រភេទនៃពណ៍ទាំងបួន ហើយអាចបញ្ចាដោយប្រើ Wi-Fi បាន ជាមួយនឹងមុខងារច្រើនយ៉ាង។ បន្ថែមពីនេះទៅទៀត EPSON ក៏បង្ហាញ ម៉ាស៊ីន L4150, L4160, L6160, L6170 និង L6190 ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃការប្រើប្រាស់ទឹកថ្នាំពណ៍ខ្មៅបានយ៉ាងល្អប្រសើរ។ 

ក្នុងឱកាសនេះ ការបង្ហាញ L6160, L6170 និង L6190 ក្នុងគោលបំណង បង្ហាញអំពី បច្ចេកវិទ្យា Print Head បំពាក់ទៅដោយប្រពន្ធ័ Precision Core ដែលអាចព្រីនក្រដាសខ្នាតធំក្នុងល្បឿនលឿន និងចំណាចតិច។ លើសពីនេះ  ទៅទៀត ម៉ាស៊ីនព្រីនទាំងនេះមានមុខងារព្រីនឯកសារបានទាំងសងខាងដោយស្វ័យប្រវត្តិ និង ឥតកំណត់សម្រាប់ទំហំក្រដាស A4។ ម៉ាស៊ីនព្រីនម៉ូដែលថ្មី ទាំងអស់នេះគឺជា ឧបករណ៏ដ៏ល្អឥតខ្ចោះសម្រាប់សំរួលការងាររបស់ សហគ្រាស និង ក្រុមហ៊ុនធុរកិច្ចទាំងទ្បាយ។ សំរាប់ទីផ្សារ LCD Projector វិញ នៅថ្ងៃនេះដែរ ក្រុមហ៊ុន បានដាក់បង្ហាញនូវម៉ូដែល Smart Series ចំនួន7 ម៉ូដែល ដែលពន្លឺចាប់ពី 3200lum រហូតដល់តិចជាង 4000lum។ 

ផលិតផលទាំងនេះ ជាឧបករណ៏យ៉ាងមានប្រសិទ្ធភាពសំរាប់ ការប្រើប្រាស់ក្នុង បន្ទប់ប្រជុំខ្នាតតួច នៅតាមសហគ្រាសគ្រប់ប្រភេទ ស្ថាប័នអប់រំ និង កន្លែងកំសាន្តនានា។ ម៉ូដែលទាំងនោះគឺ EB-S05, EB-S41, EB-X05, EB-X41, EB-W05, EB-W41 និង EB-U42។ សំរាប់អំពូលរបស់ LCD Projector ម៉ូដែលថ្មីនេះ កាន់តែមានភាពភ្លឺ និង ច្បាស់ល្អ សំរាប់ការប្រើប្រាស់បានយូរតាមរយៈមុខងារ Normal Mode និង Eco Mode រហូតដល់ 6000 ម៉ោង ទៅ 10000ម៉ោង។ ម៉ាស៊ីន LCD Projector ថ្មីទាំងនេះមានបំពាក់នូវបច្ចេកវិទ្យា Direct Power-On និង Auto Power-On។ បន្ថែមពីនេះទៅទៀត វាក៏មានប៊ូតុង Home Screen ដែលអាចអោយអ្នកប្រើប្រាស់ កំណត់នូវមុខងារនៅលើអេក្រង់បានយ៉ាងងាយស្រួល។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន AWS គឺជាក្រុមហ៊ុនដែល យកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា COMMSCOPE (TE, AMP, Kron), Cisco, EPSON Alantek, D-Link, Socomec UPS, , Honeywell (Fire& Security), Brady, Zycoo, Bullgurad, Printronix និង ផលិតផលជាច្រើនទៀត ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនAWS ក្នុងការក្លាយជាក្រុមហ៊ុនតំណាងចែកចាយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានសាខាក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទេស សិង្ហបុរី មាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។  ពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awspl.com

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរបស់ស្មាតហ្វូន Singtech ម៉ូដែលថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីល្ងាចមិញនេះ ពិតជាទាក់ទាញមែនទែន

វត្តមានរបស់ស្មាតហ្វូន Singtech ម៉ូដែលថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីល្ងាចមិញនេះ ពិតជាទាក់ទាញមែនទែន

ដោយ ប៉េងលីន
ក្រុមហ៊ុន Hyundai បង្ហាញចេញនូវរថយន្ត All-New Hyundai H-1 ជំនាន់ថ្មីស៊េរីឆ្នាំ 2019 នៅកម្ពុជាហើយ ជាមួយនឹងតម្លៃ 49,000 ដុល្លារ

ក្រុមហ៊ុន Hyundai បង្ហាញចេញនូវរថយន្ត All-New Hyundai H-1 ជំនាន់ថ្មីស៊េរីឆ្នាំ 2019 នៅកម្ពុជាហើយ ជាមួយនឹងតម្លៃ 49,000 ដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Kongfulon ប្រកាសថែមជូនពិសេសសម្រាប់អតិថិជន គឺ ទិញ 1 បាន 5 ដើម្បីអបអរនៅក្នុងឱកាសសម្ពោធ Konfulon Store ទាំង 3

ក្រុមហ៊ុន Kongfulon ប្រកាសថែមជូនពិសេសសម្រាប់អតិថិជន គឺ ទិញ 1 បាន 5 ដើម្បីអបអរនៅក្នុងឱកាសសម្ពោធ Konfulon Store ទាំង 3

ដោយ ប៉េងលីន
MSI GT83 TITAN 8GR ម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មី ត្រូវបានគេចាត់ទុកថា គឺអធិរាជមហាកំលាំងសំរាប់អ្នកលេងហ្គេម

MSI GT83 TITAN 8GR ម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មី ត្រូវបានគេចាត់ទុកថា គឺអធិរាជមហាកំលាំងសំរាប់អ្នកលេងហ្គេម

ដោយ ប៉េងលីន
Sony Speaker XB41 និង SRS-XB31 បង្ហាញវត្តមានជាមួយនឹងរូបរងថ្មី ដែលមានសមេ្លងកាន់តែពិរោះអស្ចារ្យ

Sony Speaker XB41 និង SRS-XB31 បង្ហាញវត្តមានជាមួយនឹងរូបរងថ្មី ដែលមានសមេ្លងកាន់តែពិរោះអស្ចារ្យ

ដោយ ប៉េងលីន
កំពូលក្រាហ្វិចកាត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ដែលលោកអ្នក កំពុងស្វែងរក បានមកដល់ហើយ

កំពូលក្រាហ្វិចកាត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ដែលលោកអ្នក កំពុងស្វែងរក បានមកដល់ហើយ

ដោយ ប៉េងលីន