no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

កម្សាន្តអារម្មណ៍ជាមួយនឹងមុខងារជំនាន់ថ្មី “Face unlock & Fun AR lens” របស់ Nova 2i

កាលពីថ្ងៃទី 20 ខែមករា ឆ្នាំ 2018 ស្មាតហ្វូន Nova 2i បានបង្ហាញនូវកំណែផ្ទាំងកម្មវិធីផ្តាច់មុខថ្មីចំនួនពីរបន្ថែមទៀតរួមមាន (Tailor-made Software upgrades) សម្រាប់អ្នកប្រើប្រាស់។  Huawei បានបង្កើតនិងរចនា software ថ្មីទាំងពីរនេះឡើងដើម្បីផ្តល់នូវបទពិសោធន៍ថ្មី, មានច្រើនទម្រង់, និង មុខងារសប្បាយៗ ក្នុងឱកាសឆ្នាំថ្មី គឺកម្មវិធីដោះសោរទូរសព្ទដោយស្កែនមុខ “Face unlock” និងថតខ្យូតៗបែបកំប្លែងៗ សប្បាយរីករាយដោយប្រើ “AR lens”។ 

 

ស្មាតហ្វូន HUAWEI nova 2i បានដាក់លក់នៅទីផ្សារក្នុងខែតុលាឆ្នាំ 2017 ជាមួយនឹងអេក្រង់ 18:9 Aspect Ratio ដ៏ស្រស់ស្អាត និងកាមេរ៉ាចំនួនបួនគ្រាប់ Nova 2i ត្រូវបានគាំទ្រដោយអ្នកប្រើប្រាស់ជាង 3 លាននាក់។ ស្មាតហ្វូននេះ ត្រូវបានគេដាក់បង្ហាញនៅលើទីផ្សារ ដែលបាននាំមុខស្មាតហ្វូននានាដែលមានលក្ខណៈប្រហែលគ្នា។ ស្មាតហ្វូននេះ បានធ្វើឲ្យជីវិតរស់វើក ទាំងសុវត្ថិភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ថ្មី បច្ចេកវិទ្យាដោះសោរទូរសព្ទ ប្រព័ន្ធប្រតិបត្តិការ Android ដោយស្កែនមុខបានត្រឹមត្រូវដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

 

ជាមួយនឹងលក្ខណៈពិសេសថ្មីនេះ Face Unlock នេះ nova 2i ត្រូវបានគេរំពឹងថា នឹងអាចបំបាក់ស្មាតហ្វូន គូរប្រកួតដែលមានតម្លៃដូចគ្នា។ មុខងារ “Face Unlock” របស់ nova 2i ជាបទពិសោធថ្មីរបស់អ្នកប្រើប្រាស់។ ជាមួយនឹងការប្រើប្រាស់មុខងារនេះ អ្នកគ្រាន់តែចូលទៅកាន់ Setting ចុចលើបូតុងពាក្យ Face Unlock បន្ទាប់មក កាមេរ៉ាទូរសព្ទនឹងស្កែនមុខអ្នក រួចអ្នកអាចដោះសោទូរស័ព្ទដោយប្រើកម្មវិធីសម្គាល់មុខកម្រិតខ្ពស់ (facial recognition software)។ 

 

កម្មវិធីនេះ អាចស្គាល់លក្ខណៈពិសេសមុខរបស់អ្នកយ៉ាងរហ័ស ពេញលេញ និងដោះសោអេក្រង់បានយ៉ាងលឿនបំផុត ពុំដល់ 1 វិនាទីផង។ លក្ខណៈពិសេសនេះ ពិតជាផ្តល់ឱ្យអ្នកនូវភាពងាយស្រួល នៅពេលដែលដៃអ្នកសើម។ ប្រសិនបើ HUAWEI Nova 2i កំណត់អត្តសញ្ញាណអ្នកប្រើស្មាតហ្វូនមិនមែនជាម្ចាស់ទេ វានឹងលាក់ព័ត៌មាន រឺ មាតិកាដោយស្វ័យប្រវត្តិដូចជា SMS, WeChat, Whatsapp, Line, QQ ជាដើម ដូច្នេះ អ្នករក្សាការសម្ងាត់ និង ឯកជនភាព បានយ៉ាងល្អឥតខ្ចោះ។

 

សម្រាប់ កំណែ Software ថ្មីមួយទៀតគឺ ការថតសែហ្វី ខ្យូតៗ បែបកំប្លែងៗ ប្តូរផ្ទៃខាងក្រោយតាមស្រឡាញ់គឺ selfie lens AR។ Nova 2i មានបំពាក់កាមេរ៉ាចំនួន 4 ដែលមានពីរគឺកាមេរ៉ាមុខ។ ការរចនាកាមេរ៉ានេះជួយឱ្យអ្នកប្រើប្រាស់ចាប់យកពណ៌ដ៏ស្រស់ស្អាតនិងរូបថតដ៏មានឥទ្ធិពលរបស់ "bokeh" ។ នេះមានន័យថាអ្នកអាចរីករាយនឹងបទពិសោធន៍ Selfie ដ៏អស្ចារ្យ។ ឥឡូវនេះ ជាមួយនឹងកញ្ចក់ AR អ្នកអាចមានភាពច្នៃប្រឌិតជាងមុនជាមួយនឹងកាមេរ៉ាមុខរបស់អ្នក។ ដំបូង អ្នកអាចជ្រើសរើស ផ្ទាំង Background ដែលមានស្រាប់ រឺផ្ទៃ Background ដែលបង្កើតថ្មីប្រកបដោយខ្លួន នៅពេលប្រើកម្មវិធីថតរូប Selfie កញ្ចក់ AR ។ ប្រើបទពិសោធន៏នៃការច្នៃប្រឌិតថ្មីដែលមិនគួរឱ្យជឿនេះ អ្នកអាចដាក់ខ្លួនឯងចូលទៅក្នុងរូបថតជាមួយ រូបព្រះរបស់អ្នក ឬឈរនៅពីមុខប៉ម Eiffel ទីក្រុងឡុង ឬសូម្បីស្ពាន Sydney Harbour Bridge ។ nova 2i គឺស្មាតហ្វូន ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រីករាយជាមួយនឹងការច្នៃប្រឌិតថ្មីជាមួយនឹងកម្មវិធីដោះសោរដោយស្កែនមុខ និងរីករាយថតរូបស៊ែហ្វី ខ្យូតៗ កំប្លុកកំប្លែង ថតរូបប្តូរផ្ទៃ Background ដោយពុំចាំបាច់ប្រើ Apps រីករាយជាមួយនឹងការថតរូបដោយពុំចាំបាច់ជាវ Iphone X ដែលមានតម្លៃថ្លៃខ្លាំង។ 

របៀប upgrade Huawei nova 2i version: 

ជំហានទី 1: Settings-System update 

ជំហានទី 2 : ចុចលើបូតុងតូចៗបីគ្រាប់នៅខាងលើខាងស្តាំដៃ ជាមួយនឹង Download latest full package (Click upper right corner button with three points-Download latest full package)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ដោយ Mr.Will
ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ដោយ Mr.Will
បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

ដោយ ប៉េងលីន
ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

ដោយ ប៉េងលីន
Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

ដោយ ប៉េងលីន
តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

តើបញ្ហាអ្វីខ្លះ ដែលលោកអ្នកបានជួបប្រទះសំរាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់សព្វថ្ងៃនេះ?

ដោយ ប៉េងលីន