no-alternative title

Xiaomi បានមកដល់កម្ពុជាផ្លូវការហើយដោយបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន SEATEL និងមាន MWDis គឺជាអ្នកចែកចាយបន្តស្មាតហ្វូននេះតែមួយគត់នៅកម្ពុជា

កាលពីថ្ងៃទី 31 ខែមករា ឆ្នាំ 2018 នេះ ក្រុមហ៊ុនទូរស័ព្ទដៃ Xiaomi បានប្រកាសបើកសម្ពោធជាផ្លូវការនូវភាពជាដៃសហការគ្នាជាមួយនឹងក្រុមហ៊ុន SEATEL ដើម្បីអោយក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនបណ្តាញទូរស័ព្ទតែមួយគត់ ដែលមានលក់ទូរស័ព្ទ Xiaomi ព្រមជាមួយនឹងការបង្ហាញនូវវត្តមានរបស់ MWDis INTERNATIONAL ដែលជាតំណាងប្រធានចែកចាយស្មាតហ្វូននៅទូទាំងប្រទេសកម្ពុជាផងដែរ។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯផ្សារទំនើបអ៊ីអនម៉ល AEON MALL រាជធានីភ្នំពេញ ក្រោមវត្តមានលោកអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SEATEL គឺលោក HAN HANCHOU ជាមួយនឹងលោក CHEN BINGYANG ជាប្រធានផ្នែកលក់ក្រៅស្រុកនៃក្រុមហ៊ុន Xiaomi ព្រមទាំង ឯកឧត្តម ហួត ហាក់ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ហើយនឹងវត្តមានលោកស្រីអគ្គនាយក មាន អក្ខរា ដែលជាតំណាងប្រធានចែកចាយ MWDis INTERNATIONAL រួមជាមួយនឹងភ្ញៀវកតិ្តយសជាច្រើនរូបទៀតផង ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកឧត្តម ហួត ហាក់ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានសម្តែងការពេញចិត្ត និងជឿជាក់យ៉ាងខ្លាំងចំពោះផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន SEATEL  ដោយឯកឧត្តមមានប្រសាសន៍ថា ល្បឿនអ៊ីនធឺណិតដ៏លឿនរបស់ SEATEL គឺពិតជាធ្វើអោយមនុស្សគ្រប់គ្នាចងចាំដក់ជាប់ក្នុងអារម្មណ៍មែនទែន ហើយទន្ទឹមនឹងនោះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ទូរស័ព្ទដៃ Xiaomi គឺជាប្រភេទទូរស័ព្ទដៃដែលមានកិត្តនាមល្បីខ្នាតអន្តរជាតិ ហើយចំពោះការសហការជាមួយក្រុមហ៊ុន SEATEL លើកនេះ នឹងទទួលបានលទ្ធផលកាន់តែអស្ចារ្យ ។ 

លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន SEATEL លោក HAN HANCHOU បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះវត្តមានរបស់ឯកឧត្តម ហួត ហាក់ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងវត្តមានរបស់តំណាងចែកចាយដែលបានមកចូលរួមក្នុងកម្មវិធីនេះ។ លោកបានទទួលស្គាល់ពីសមត្ថភាពប្រកួតប្រជែងទីផ្សារលើពិភពលោករបស់ទូរស័ព្ទដៃ Xiaomi។ លោក HAN HANCHOU បានមានប្រសាសន៍បន្តថា ទូរស័ព្ទដៃ Xiaomi មានឈ្មោះល្បីទូទាំងពិភពលោក និងមានអ្នកគាំទ្រច្រើន គឺដោយសារតែមាន “សមត្ថភាពខ្ពស់ តម្លៃសមរម្យ”។ លោក HAN HANCHOU ពិតជារីករាយណាស់ ដែលទូរស័ព្ទដៃ Xiaomi អាចគាំទ្រជាមួយនឹងបណ្តាញ SEATEL 4G VoLTE បានពេញលក្ខណៈ ដែលឈរបន្ទាប់ពីទូរស័ព្ទដៃម៉ូឌែល SAMSUNG និង HUAWEI ដែលជាទូរស័ព្ទដែលល្បីឈ្មោះជាអន្តរជាតិ្ត ។

លោក CHEN BINGYANG ដែលជាតំណាងប្រធានផ្នែកលក់ក្រៅស្រុករបស់ក្រុមហ៊ុន Xiaomi បានមានប្រសាសន៍ថា ក្រុមហ៊ុន SEATEL គឺជាបណ្តាញទូរគមនាគមន៍ និងអ៊ីនធឺណិត 100% 4G VolTE ដែលបានបណ្តាក់ទុននៅកម្ពុជា ព្រមទាំងទទួលបានការជឿជាក់ និងគាំទ្រពីសំណាក់អតិថិជនជាច្រើនកុះករ និងអាចផ្តល់ឱកាសដល់អតិថិជនទូរស័ព្ទដៃ Xiaomi នៅក្នុងការសាកល្បងនូវបណ្តាញអ៊ិនធឺណិតដ៏លឿនអស្ចារ្យ។ នៅថ្ងៃអនាគត ក្រុមហ៊ុន Xiaomi នឹងសហការជាមួយនឹងក្រុមហ៊ុន SEATEL បន្តទៀត ដើម្បីបំពេញនូវតម្រូវការកាន់តែខ្ពស់និងអតិថិជនកាន់តែច្រើន ហើយក៏សង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តតាមដាន។ 

លោក ផា បូរ៉ា ដែលជាអ្នកគ្រប់គ្រងរបស់ MWDis INTERNATIONAL បានមានប្រសាសន៍ថា ការមកដល់របស់ផលិតផល Xiaomi ជាផ្លូវការនេះ ដោយសារមានការយល់ឃើញ ពីអ្នកចែក ចាយពីបណ្តាលប្រទេសលើសកលលោកនិងអ្នកប្រើប្រាស់វាយតំលៃខ្ពស់ថាផលិតផល Xiaomi មានសមត្ថភាពខ្ពស់ ទាំងតម្លៃដ៏សមរម្យបំផុត លើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ លោក បូរ៉ា មានជំនឿចិត្ត ហើយក៏មានសមត្ថភាពនឹងធ្វើឲ្យការលក់ផលិតផល Xiaomi ឲ្យបានយ៉ាងរលូន។ នៅក្នុងការឱកាសចុះកិច្ចព្រមព្រៀងសហការណ៍រវាង ក្រុមហ៊ុន SEATEL និងក្រុមហ៊ុន Xiaomi និង MWDIS ពេលនេះ លោកមានសង្ឃឹមថា ពួកយើងនឹងមានការរីកចំរើននិងទទួលបានការគាំទ្រសំណាក់ដៃគូរអាជីវករនិងអតិថិជនទូទាំងរាជធានីខេត្ត យ៉ាងពេញទំហឹងនិងជានិច្ចនិរន្តន៏។

ក្រុមហ៊ុន Xiaomi ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ដែលជាសហគ្រាសមួយធ្វើការផ្តោតទៅលើបច្ចេកវិទ្យាទំនើបនៃទូរស័ព្ទដៃស្មាតហ្វូន ទូរទស្សន៍អ៊ិនធឺណិត និង បណ្តាញ Intelligent home ecology និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី 4 ដែលមានសមត្ថភាពបង្កើត Chip (ឈីប) ទូរស័ព្ទបានដោយខ្លួនឯង  និងទទួលបានភាពជោគជ័យ ការជឿជាក់ និងពេញចិត្តយពីអតិថិជនរាប់លានអ្នកនៅក្នុងទីផ្សារប្រទេសចិន និងឥណ្ឌាជាដើម នៅក្នុងកិច្ចសហការរវាងក្រុមហ៊ុន Xiao mi និង Seatel លើកនេះ ពោល គឺបានចាប់ផ្តើមនូវម៉ូឌែលថ្មីបំផុតចំនួន 3 គឺ Redmi 5A, Note 5A、Note 5A Prime ជាមួយនឹងតម្លៃដ៏ទាបក្នុងទីផ្សារដ៏គួរអោយភ្ញាក់ផ្អើរ ($115、$125、$155) ដើម្បីអោយប្រជាពលរដ្ឋខ្មែរអាចសាកល្បងប្រើប្រាស់នូវ”ទូរស័ព្ទដៃដែលមានតម្លៃសាកសមនឹងសមត្ថភាពទូរស័ព្ទផ្ទាល់” ! បច្ចុប្បន្ន ទូរស័ព្ទទាំង 3 ប្រភេទខាងលើនេះ កំពុងតែមានដាក់លក់នៅតាមបណ្តាហាង Seatel shop ទាំង 30 ហាងទូទាំងប្រទេស! ស្តុកដំបូងចំនួនមានកំណត់ សូមធ្វើការទិញអោយបានឆាប់រហ័ស!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន