no-alternative title

ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវម៉ាស៊ីនសម្អាត Hako ដែលជាម៉ាកដ៏ល្បីពីប្រទេសអាឡឺម៉ង់មកកាន់ទីផ្សារកម្ពុជា

កាលពីថ្ងៃទី 09 ខែកុម្ភៈ ឆ្នាំ 2018 នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើកពិធីសម្ពោធជាផ្លូវការនូវការនាំចូលម៉ាស៊ីនសម្អាតម៉ាក Hako, PowerBoss, និង Minuteman ដែលជាផលិតផលថ្មីតរបស់ប្រទេសអាល្លឺម៉ង់ មកកាន់ទីផ្សារប្រទេសកម្ពុជា ស្របពេលដែល កំណើននៃអាគារ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូរ រួមជាមួយនឹងផ្សារទំនើបជាច្រើន ដែលមានតម្រូវការម៉ាស៊ីនប្រភេទនេះ។ ពិធីនេះ មានការអញ្ចើញចូលរួមពីសំណាក់តំណាងពីក្រុមហ៊ុន Hako និងក្រុមហ៊ុន RMA Cambodia រួមជាមួយនឹងភ្ញៀវកត្តិយសជាច្រើនរូប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាស៍របស់លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ម៉ាស៊ីនសម្អាតម៉ាក Hako PowerBoss និង Minuteman គឺជាម៉ាកផលិតផលដ៏ល្បីល្បាញពីប្រទេសអាឡឺម៉ង់ ដែលវាមានសមត្ថភាពខ្ពស់ក្នុងសម្អាតបានទាំងផ្នែកខាងក្នុង និងខាងក្រៅ យ៉ាងមានប្រសិទ្ធិភាព និងមិនមានសម្លេងរំខាន។ លោកបានបន្ថែមថា ម៉ាស៊ីនសម្អាតទាំងនេះ គឺជាបច្ចេកវិទ្យាចុងក្រោយគេបង្អាស់របស់ប្រទេសអាឡឺម៉ង់ ដែលជួយសម្រួលការងារច្រើនក្នុងការសម្អាតតាមផ្លូវសាធារណៈ រោងចក្រសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងសាលារៀនជាដើម។ 

ម៉ាស៊ីននេះ មានច្រើនប្រភេទដូចជា៖ ម៉ាស៊ីនបោសសម្អាត ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនខាត់ការ៉ូ ហើយយើងជ្រើសយកម៉ាស៊ីនរុញពីក្រោយ ឬក៏ម៉ាស៊ីនជិះពីលើក៏បាន។ ជាក់ស្ដែងដូចជានៅទីក្រុងហាណូយ ម៉ាស៊ីនបោសសម្អាត City Master ត្រូវបានគេប្រើជាច្រើនរយគ្រឿងសម្រាប់បោសសម្អាតតាមផ្លូវសាធារណៈ ហើយ ម៉ាស៊ីន PowerBoss គេនិយមប្រើនៅតាមរោងសហគ្រាសធំ។

 

គួបញ្ចាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវម៉ាកផលិតផល និងសេវាកម្មល្បីៗជាច្រើនដែលមានដូចជា៖

-ផ្នែករថយន្ដ: Ford, Jaguar Land Rover និង Range Rover

-ផ្នែកកសិកម្ម: John Deere (Tractor & Harvester)

-ផ្នែកគ្រឿងចក្រធុនធ្ងន់: JCB, FUSO, & Fire Truck

-ផ្នែកឃ្លាំងទំនិញ/លើកដាក់ទំនិញ: TCM Forklift, ធ្នើរដាក់ទំនិញ Starke, ឧបករណ៍លើកទៅទីខ្ពស់ JLG, MS Pallet

-ផ្នែកសេវាកម្មជួលរថយន្ដ: AVIS

-ផ្នែកចំណីអាហារ: The Pizza Company, Dairy Queen, Swensen, Krispy Kreme, & BAR B Q Plaza

-ផ្នែកសេវាកម្មហិរញ្ញប្បទាន: BSP Finance Cambodia ជាដើម៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន