no-alternative title

ថ្ងៃ 14 កុម្ភះស្អែកនេះ ក្រុមហ៊ុនHuawei បានដាក់ប្រធានបទ ក្តីស្រឡាញ់ សម្រាប់ការប្រកួតថតរូប និងចែករំលែកដល់អតិថិជន

ក្រុមហ៊ុន HUAWEI ចង់ចូលរួមការគិតចូលរួមកែលម្អ និងការគិតរបស់យុវវ័យ រឺការយល់ភាគេច្រីន ដែលយល់ថា 14 កុម្ភៈ ថ្ងៃបុណ្យសង្សារ ក៍បានដាក់ប្រធានបទមួយគឺ ក្តីស្រឡាញ់ សម្រាប់ការប្រកួតនិងចែករំលែកដល់អតិថិជនក៍ដូចជាយុវវ័យ ។ គួរបញ្ផាក់ផងដែរថា HUAWEI បានបញ្ចេញនូវការប្រកួតរដូវកាលទី 4 (HUAWEI PhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាត អោយអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ  រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង1ខែ (រង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់)។ នៅក្នុងវគ្គចុះឈ្មោះរយៈពេល 2 សប្តាហ៍កន្លងមក ទទួលបានការគាំទ្រប្រមាណ 400 នាក់ ក្រុមហ៊ុនក៍បានដាក់ប្រធានបទសាកល្បង “ក្តីស្រឡាញ់ “ដើម្បីផ្តល់កាសអោយអ្នកចូលរួមឈ្នះរង្វាន់អនុស្សាវរីយ៍ ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយនិងរង្វាន់ពិតៗជាការតបស្នងជូនដល់អ្នកប្រើប្រាស់ ជានិច្ចនិងអាចចូលរួមប្រកួតគ្រប់ម៉ាកស្មាតហ្វូន។ ក្រុមហ៊ុនក៍បានរៀបចំបើកវគ្គបង្រៀនថតរូបដោយស្មាតហ្វូន នៅតាមបណ្តារខេត្តធំៗ ដូចជា កំពង់សោម សៀមរាប បាត់ដំបង ក៍ដូចជាភ្នំពេញផងដែរ ដើម្បីបណ្តុះបណ្តាលអតិថិជន ដែលចូលចិត្ត និងស្រលាញ់ការថតរូប តាមរយៈទ្រឹស្តី ការចុះអនុវត្តថតផ្ទាល់ ការប្រកួតខ្នាតតូច ។ លោកបន្ថែមថា ក្នុងប្រធានបទនេះ ក៍មានគោលបំណងចូលរួមកែ លម្អ និងការគិតរបស់យុវវ័យ រឺការយល់ភាគេច្រីន ដែលយល់ថា គឺជាថ្ងៃបុណ្យសង្សារ តែតាមពិត គឺ ទិវាក្តីស្រឡាញ់ ជាទូទៅ ពោលគឺ ក្តីស្រឡាញ់រវាងដៃគូរ មិត្តភក្តិ បងប្អូន ឪពុកម្តាយ ដែលគួរតែចំណាយពេលជាមួយគ្នាអោយបានច្រើន ជិតស្និត ដើរកំសាន្តជុំគ្នាញឹកញាប់ កាន់តែល្អ ។ ”

 

ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ HUAWEI នេះ មាន 4 ដំណាក់កាល ៖

•វគ្គទី 1 វគ្គចុះឈ្មោះ 

ដើម្បីចុះឈ្មោះ ជាការងាយស្រួល ដោយគ្រាន់តែថតរូបថ្មី និងផុសក្នុងបណ្តាញសង្គម ផ្ទាល់ខ្លួនជា Public និងក្នុង Group ផ្លូវការ: Cambodia Photography (HUAWEI Nova2i) ដោយសរសេរថា #HUAWEIPhotoContest4 #4Cameras #HUAWEInova2i។ បេក្ខជនដែលចាប់អារម្មណ៍គ្រាន់តែចូលទៅ Link ខាងក្រោមនេះដើម្បីចុះឈ្មោះនិងផ្ញើរូបថតជាផ្លូវការ https://photocontest4.wixsite.com/photocontest4/registerform

 

•វគ្គទី 2 វគ្គតារា HUAWEI  (ការប្រកួតតាមតំបន់)

•វគ្គទី 3 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  (ភ្នំពេញ រឺកំសាន្តប្រកួតជាក្រុមនៅ មណ្ឌលគីរី រឺកំពត)

•វគ្គទី 4 វគ្គផ្តាច់ព្រ័ត្រ (ភ្នំពេញ ក្នុងកម្មវិធីផ្លូវការដ៍ធំរបស់ Huawei)

បេក្ខជននឹងឈ្នះរង្វាន់ធំដំណើរកំសាន្តថតរូបនៅសឹង្ហបូរី (2 រង្វាន់), HUAWEI Nova2i (2 រង្វាន់) និងរង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់ទៀត។ រាល់រូបថត និងជ័យលាភីទាំងអស់ ត្រូវឆ្លងកាត់ការវាយតំលៃដោយមានគណៈកម្មការមួយក្រុម ដែលអោយ 100% នៅលើគុណភាពរូប ។ 

កម្មវិធីប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ HuaweiPhotoContest4 នេះ គឺមានរយៈពេលចុះឈ្មោះ 11 សប្តាហ៍ ប្រកួតជម្រុះ 6 សប្តាហ៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ សរុប 18 សប្តាហ៍ ដោយមានការសហការជាមួយគេហទំព័រ Electronic World  ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន