no-alternative title

ស្មាតហ្វូន OPPO កំពុងវាយលុកទីផ្សារជាមួយស្មាតហ្វូនទំនើប 4 ស៊េរី

alt

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី F5 F5 Youth និង F5 6GB ក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO A83 ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ “យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរីថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។”

 

ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីង ហើយមានកម្រិតភាពច្បាស់ 1440X720 ភិចស៊ែល។ ទូរស័ព្ទដៃនេះ ក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាជួយចាប់យកភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ ក៏ដូចជាកាម៉េរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល និងកាម៉េរ៉ាក្រោយ 13 មេហ្គាភិចស៊ែល ដែលមានមុខងារ Ultra-HD។ នាពេលកន្លងមកនេះ គេសង្កេតឃើញថា ទូរស័ព្ទដៃរបស់ OPPO ក៏ទទួលការពេញនិយមយ៉ាងខ្លាំពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖លោក ជា វណ្ណារិទ្ធ និងលោក ចន អាឡិចហ្សូរ៉ា ជាដើម។

 

ស្មាតហ្វូននេះត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ Octa-Core រត់ក្នុងល្បឿន 2.5GHz និង RAM ទំហំ 3GB, អង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ដែលអាចឲ្យអ្នកប្រើបាស់លេងនិងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ដោយស៊ីថ្មតិចទៀតផង។ចំពោះថាមពលថ្មវិញមានទំហំរហូតដល់ទៅ 3,180 mAh ដែលអាចអោយប្រើប្រាស់បានរហូតដល់ទៅ 13 ម៉ោងកន្លះ ព្រមទាំងអាចសាកថ្មបានលឿនប្រកបដោយសុវត្ថិភាព។ 

 

ស្មាតហ្វូន OPPO A83 ក៏មានលក្ខណៈពិសេសនៃបច្ចេកវិទ្យាដោះសោរដោយសម្គាល់ផ្ទៃមុខផងដែរ ដែលក្រុមហ៊ុនអះអាងថា វាអាចដោះសោរទូរស័ព្ទប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់ជ្រើសរើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ ក្នុងប្រទេសកម្ពុជា។ OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតនូវស្មាតហ្វូនមានអេក្រង់កោងធំច្រើនជាងគេរហូតដល់ទៅ៤ស៊េរី ងាយស្រួសសម្រាប់អតិថិជនជ្រើសរើស គឺ OPPO F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83.

alt

alt

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន