no-alternative title

កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាន សូនីតា គឺជាឯកអគ្គរាជទូតប្រចាំផលិតផល Samsung នៅឆ្នាំ 2018 នេះ

សព្វថ្ងៃនេះ បើយើងក្រឡេកទៅមើលលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកម្ពុជា ឃើញថា ក្រុមហ៊ុនទូរស័ព្ទជាច្រើន គឺបាននឹងកំពុងតែមានសកម្មភាពយ៉ាងចខ្លាំង បើយើងប្រៀបធៀបទៅហ្នឹងឆ្នាំមុនៗ ជាមួយនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ ក្រុមហ៊ុននិមួយៗ បានស្វែងរកតារាចំរៀងល្បីៗ ក៏ដូចជាតារាសំដែងឆ្នើមៗ មកធ្វើជាតំណាងផលិតផលរបស់ខ្លួនស្ទើរតែគ្រប់ក្រុមហ៊ុនទៅហើយ។ ជាក់ស្តែងដូចជា Samsung ជាដើម។ កន្លងមកក្រុមហ៊ុន Samsung បានជ្រើសរើស កញ្ញា ឱក សុគន្ធកញ្ញា ធ្វើជាឯកអគ្គរាជទូតប្រចាំផលិតផល Samsung ម្នាក់រួចមកហើយ។ ថ្ងៃនេះ ដើម្បីរឹតតែធ្វើអោយ Samsung ទទួលបាននូវប្រជាប្រិយភាព ក្រុមហ៊ុន ក៏បានជ្រើសរើសយកកញ្ញា មាន សូនីតា ម្នាក់ទៀតធ្វើជាឯកអគ្គរាជទូតប្រចាំផលិតផល Samsung នៅក្នុងឆ្នាំ 2018 នេះដោយបានចាប់ផ្តើមកាលពីពីខែមករាកន្លងមកនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កញ្ញា ឱក សុគន្ធកញ្ញា ជាអ្នកតំណាងទូរស័ព្ទដៃ Samsung អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ហើយក្នុងឆ្នាំថ្មីនេះ កញ្ញានៅតែរក្សាតំណែងរបស់ខ្លួន ព្រោះថា គឺតារាចម្រៀងដ៏ពេញនិយម នៅផលិតកម្មរស្មីហង្សមាសមួយនេះ បានចូលរួមកម្មវិធី និងយុទ្ធនាការជាច្រើនរបស់ក្រុមហ៊ុនសាមសុង ព្រមទាំងបានបង្កើតស្នាដៃជាច្រើនជូនដល់ Samsung ទៀតផង។»

 

លោកបានបន្តថា ចំណែកឯ កញ្ញា មាន សូនីតា ត្រូវបានគេស្គាល់ថា គឺជាតារាសម្តែងស្រីដ៏ល្បីល្បាញម្នាក់ ដែលទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថា កញ្ញាក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងមុខជំនួញរបស់ខ្លួនផងដែរ ដែលប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយ ថាកញ្ញា មាន សូនីតា ជា «រាជនីក្រមា»។» តារាស្រីទាំងពីរដួងនេះ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងរំភើប និងសប្បាយរីករាយដែលក្រុមហ៊ុនសាមសុងបានជ្រើសរើសជាឯកអគ្គរាជទូតប្រចាំផលិតផល Samsung ក្នុងឆ្នាំ 2018។

 

កញ្ញា ឱក សុគន្ធកញ្ញា បាននិយាយថា៖ កញ្ញាពិតជារំភើប និងស្ទើរតែមិនជឿ ដែលក្រុមហ៊ុន Samsung ជឿជាក់លើសមត្ថភាពរបស់នាងខ្ញុំពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានផ្តល់ភាពកក់ក្តៅដល់រូបនាងដូចជាក្រុមគ្រួសារមួយអ៊ីចឹង។ កញ្ញាបានថ្លៃងអំណរគុណក្រុមហ៊ុន Samsung ដែលតែងតែផ្តល់ឱកាសជាច្រើនដល់រូបនាងដើម្បីចូលរួមក្នុងសង្គមកម្ពុជា»។

 

កញ្ញា មាន សូនីតា និយាយថា៖ «នេះជាលើកដំបូង ហើយក៏ជាដំណឹងដ៏ពិសេសមួយ ដែលក្រុមហ៊ុន Samsung បានជ្រើសរើសរូបនាងខ្ញុំជាតំណាងឲ្យផលិតផលសាមសុងជាមួយកញ្ញា ឱក សុគន្ធកញ្ញា។ កញ្ញានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីចូលរួមជាមួយយុទ្ធនាការផ្សេងៗរបស់ Samsung។ សូនីតា បានបញ្ជាក់ថា កញ្ញា តែងតែគាំទ្រផលិតផល Samsung ព្រោះថា ក្រុមហ៊ុន Samsung តែងតែនាំមកនូវផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តារាមុខស្រស់ម្នាក់នេះ សង្ឃឹមថា ហ្វេនរបស់ខនាងទាំងអស់នឹងគាំទ្រ ព្រមទាំងតាមដានសកម្មភាពថ្មីៗរបស់រួបនាងផងដែរ។»

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន