no-alternative title

សន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី 14 នឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី 10 ខែកុម្ភះនេះហើយនៅសាលាតិចណូ

ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) កម្ពុជា កំពុងរៀបចំទទួលស្វាគមន៍គណៈប្រតិភូនានា នៅក្នុងឱកាសសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី 14 ស្តីពីការបង្រៀនភាសាអង់គ្លេស ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ2018 នេះហើយនៅសាលាតិចណូ ជុំវិញប្រធានបទ ការបង្រៀនភាសាអង់គ្លេសក្នុងយុគសម័យឌីជីថល (English Language Teaching in the Digital Era)។ 

CamTESOL នាំមកនូវការជួបជុំគ្នាក្នុងចំណោមគ្រួបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀននិងសាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស អ្នកអប់រំដែលមានចំណាប់អារម្មណ៍ក្នុងការអប់រំភាសាអន្តរជាតិ។ ព្រឹត្តិការណ៍សន្និសីទ CamTESOL បានទាក់ទាញគណៈប្រតិភូក្នុងស្រុក និងក្រៅស្រុកចំនួនជាង 1,700 នាក់ មកពីជាង 39 ប្រទេសជារៀងរាល់ឆ្នាំ ដោយមានស្ថាប័ន IDP IELTS Australia ជាអ្នកឧបត្ថម្ភធំ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សន្និសីទដ៏ធំនេះ នឹងរួមបញ្ចូលនូវការធ្វើបទបង្ហាញចំនួនជាង 350 ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ព្រមទាំងមានការធ្វើបទបង្ហាញបន្ថែមចំនួន 100 ផ្សេងទៀត ធ្វើឡើងនៅឯវេទិកាស្រាវជ្រាវថ្នាក់តំបន់ស្តីពីការបង្រៀនភាសាអង់គ្លេស (ELT Regional Research Symposium) នៅមុនថ្ងៃសុក្រទី9 ខែកុម្ភៈ ឆ្នាំ2018។ ប្រធានបទនានារួមមាន៖ ការបើកសន្និសីទជាផ្លូវការ ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី10 ខែកុម្ភៈ។ គណៈអធិបតីដែលនឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកម្មវិធីនេះរួមមាន ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អ្នកតំណាងមកពីស្ថានទូតអូស្ត្រាលី និងអ្នកតំណាងមកពីស្ថានទូតអាមេរិក។ 

វាគ្មិនក្នុងកិច្ចពិភាក្សាពេញអង្គរួមមាន បណ្ឌិត Beverly Derevianka  សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Wollongong, សាស្ត្រាចារ្យ John Macalister ជាសាស្ត្រាចារ្យផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យ Victoria នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់, អ្នកស្រី Fredricka L. Stoller សាស្ត្រាចារ្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Northern Arizona ទីក្រុង Flagstaff រដ្ឋ Arizona សហរដ្ឋអាមេរិក ដែលនៅទីនោះអ្នកស្រីបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាទីពីរ (MA-TESL) និងថ្នាក់បណ្ឌិតក្នុងកម្មវិធីភាសាវិទ្យាអនុវត្តន៍, លោក William Grabe សាស្ត្រាចារ្យមហាវិទ្យាល័យផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យ Northern Arizona ទីក្រុង Flagstaff រដ្ឋ Arizona សហរដ្ឋអាមេរិក។ 

ក្នុងព្រឹត្តិការណ៍សន្និសីទ CamTESOL នេះ ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) បន្តទទួលស្គាល់ និងសម្តែងការសាទរចំពោះការឧបត្តម្ភយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតអូស្រ្តាលី ស្ថានទូតអាមេរិក និងស្ថាប័ននានាជាច្រើន ព្រមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិទាំងមូល។ ការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់នេះបានរួមចំណែកយ៉ាងធំធេងនៅក្នុងការរីកចម្រើនលូតលាស់ជាបន្ត និងភាពល្បីល្បាញរបស់សន្និសិទនេះ ក៏ដូចជាបានរួមចំណែកទៅក្នុងការបង្រៀននិងការរៀនភាសាអង់គ្លេសផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន