no-alternative title

Huawei ប្រកាសចាប់ផ្តើមដាក់អោយ Pre-Order ស្មាតហ្វូនជំនាន់ថ្មី Huawei Prague តម្លៃ 189 ដុល្លារ និង Huawei Y5 2017 តម្លៃ 115 ដុល្លារ

ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រកាសថា ខ្លួនចាប់ផ្តើមទទួលកម្ម៉ង់ទុកមុនសម្រាប់ស្មាតហ្វូន ស៊េរីថ្មីពីរម៉ូដែល គឺ Huawei Prague (ប្រាក់) តម្លៃ 189 ដុល្លារ និង Huawei Y5 2017 តម្លៃ 115 ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 5 រឺ 7 ខែមីនា ឆ្នាំ 2018។   អតិថិជន អាចកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ បានដោយគ្រាន់តែ អញ្ជើញទៅកាន់ហាងលក់ទូរសព្ទដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Prague (ប្រាក់) គឺជាកំពូលស្មាតហ្វូន ប្រចាំឆ្នាំ ២០១៨ ដែលតួរត្រូវបានក្រាលដោយកញ្ចក់ រលើបរលោង ស្តើងស្រាល ជាមួយនឹងអេក្រង់ 5.2” FHD (1920 x 1080) ប្រើ CPU: Octa Core 2.1 Ghz, Kirin 655 មាន RAM 3GB និង ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network ។ ស្អាតហ្វូននេះ បំពាក់ដោយកាមេរ៉ាមុខ 8PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 12PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ មិនថានៅកន្លែងណា ទីណា និងពេលណា។  Huawei Prague (ប្រាក់) ភ្ជាប់ជាមួយនឹង Finger Print សម្រាប់ដោយសោរទូរសព្ទ ទំនើប រហ័សទាន់ចិត្ត ជាមួយនឹងកម្លាំងថាមពលថ្មធំ រហូតដល់ 3000mAh ប្រើអស់ចិត្ត តែមិនអស់ថ្ម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកឯ ស្មាតហ្វូនស៊េរីថ្មី Huawei Y5 2017 វិញមាន មិនត្រឹមតែមានតម្លៃល្អ ១១៥ដុល្លារ នោះទេ ថែមទាំងមានរូបរាងស្អាតស្រាលស្តើង ជាមួយនឹង អេក្រង់ 5.0 inch HD Display  ប្រើ CPU: 1.4GHz quad-cord មាន RAM 2GB និង ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network  និងថាមពលថ្ម 3000mAh។ Huawei Y5 2017 បំពាក់ដោយកាមេរ៉ាមុខ 5PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 8PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ។

សម្រាប់ការកក់ទុកមុនឥឡូវនេះ Prague ក្រុមហ៊ុននឹងមានបន្ថែម Bluetooth Speaker ស្រ្គីនការពារ និង Free កញ្ចប់ស្មាតធំហ្មង 12 សប្តាហ៍។ ចំណែកឯសម្រាប់ ការកម្ម៉ង់ទុកមុន Huawei Y5 2017 តម្លៃ 115 ដុល្លារ មានបន្ថែម ចានស្រាក់ ស្គ្រីនការពារ និង Free កញ្ចប់ស្មាតធំហ្មង ៤សប្តាហ៍។ ព័ត៌មានអំពី Huawei ទទួលបាន ចំណាត់ថ្នាក់លេខរៀងទី 25 ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពប្រចាំឆ្នាំ 2018 (Most Valuable Global Brands 2018) 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន