no-alternative title

រថយន្ត Rolls-Royce Cullinan សន្យាថា នឹងបំពាក់កន្លែងអង្គុយល្អបំផុត

 

ស្របពេលនៃការមកដល់របស់រថយន្ត Rolls-Royce ម៉ូដែល Cullinan កាន់តែខិតចូលជិតនោះ ការរៀបចំតុបតែងចុងក្រោយកំពុងតែប្រព្រឹត្តទៅនៅសប្ដាហ៍នេះហើយ ក្រុមហ៊ុនរថយន្ត Rolls-Royce បានផ្ដល់ឱកាសឲ្យអតិថិជន បានឃើញនូវកន្លែងអង្គុយដ៏ល្អបំផុត។ លើសពីរថយន្ត SUV ឬ Crossover ឬ រថយន្តសម្រាប់ជិះក្នុងផ្លូវលំបាកផ្សេងទៀត រថយន្ត Rolls-Royce ម៉ូដែល Cullinan នឹងក្លាយជារថយន្តដែលបើកបរដោយមិនបាច់ប្រឹង និងទៅគ្រប់ទីកន្លែង ដោយផ្ដល់នូវប្រណីតភាពគ្រប់ទិសទី ដែលម្ចាស់របស់ខ្លួនចង់ធ្វើដំណើរទៅ។ ប្រណីតភាពគ្មានដែនកំណត់បែបនេះ នឹងត្រូវបានបង្កើនថែមទៀតតាមរយៈឈុតគ្រឿងបំពាក់ប្រណីតៗ ដែលមានតែអ្នករចនាម៉ូត សិប្បករ និងនិងវិចិត្រករនៅរោងចក្ររបស់រថយន្ត Rolls-Royce ប៉ុណ្ណោះដែលអាចនឹងស្មានដល់ និងបង្កើតបាន។ គ្រឿងបំពាក់ប្រណីតពិតៗ ដំបូងគេនោះ គឺកន្លែងអង្គុយទស្សនាទេសភាព (Viewing Suite) របស់រថយន្ត Rolls-Royce Cullinan។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លែងអង្គុយរបស់រថយន្ត Rolls-Royce នេះ ត្រូវបានក្រុមហ៊ុនរចនា និងផលិតឡើងនៅរោងចក្ររបស់ Rolls-Royce ក្នុងទីក្រុង Goodwood ហើយកន្លែងអង្គុយនេះ នឹងមានដំណើរការដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ។ ពូកចំនួនពីរដែលបែរទៅក្រោយ ធ្វើពីស្បែកប្រណីតបំផុត និងមានលក្ខណៈទំនើបទាន់សម័យស្រស់ស្អាត ព្រមជាមួយនឹងតុដាក់ស្រា បង្ហាញខ្លួនសន្សឹមៗយ៉ាងសមសួនចេញពីផ្នែកខាងក្រោយរបស់រថយន្ត Cullinan។  

 

ជាមួយនឹងកន្លែងអង្គុយប្រណីត និងមានផាសុកភាពនេះ គឺម្ចាស់រថយន្ត Cullinan អាចគយគន់ទស្សនីយភាព ដ៏ស្រស់ត្រកាលរបស់ពិភពលោក ឬទស្សនាកម្មវិធីកីឡា ឬមើលកូនៗ របស់ខ្លួចូលរួមក្នុងទិវាកីឡាក្នុងសាលារៀនរបស់គេ។ មិនថា អ្នកទៅទីណានោះទេ កន្លែងអង្គុយគយគន់ទេសភាព របស់រថយន្ត Rolls-Royce Cullinan ធានាថា ជាពូកអង្គុយដ៏ល្អបំផុត។ នេះជាវិធីសាស្ត្រដំបូងគេហើយសម្រាប់ឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មផលិតផលប្រណីត ហើយកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីរបៀបរបបរស់នៅ និងការរំពឹងទុករបស់អតិថិជន ដែលយល់ដឹងបំផុតនៅក្នុងពិភពលោក គឺអតិថិជនរបស់រថយន្ត Rolls-Royce។

 

អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានថ្លែងថា៖ “ចាប់តាំងពីថ្ងៃដំបូងដែលយើងគិតឃើញអំពីរថយន្ត Cullinan យើងបានផ្ដោតលើការផ្ដល់នូវរថយន្ត Rolls-Royce ដែលមានភាពបរិសុទ្ធ និងប្រណីតពិតៗ ដល់អតិថិជនរបស់យើងតាមរយៈគ្រឿងបំពាក់ដ៏ស្រស់ត្រកាល និងគួរឲ្យរំភើបនានា។ សម្រស់របស់កន្លែងអង្គុយគយគន់ទេសភាពរបស់រថយន្ត Cullinan ដែលមានដំណើរការដោយពុំបាច់ប្រឹង ផលិតឡើងដោយការផ្ចិតផ្ចង់ ដោយបំពាក់ដោយស្បែកដែលប្រណីតបំផុត ហើយស៊ីគ្នានឹងផ្ទៃខាងក្នុងរបស់រថយន្ត Cullinan ។ ទាំងអស់នេះហើយ ដែលហាក់បីដូចជាការនាំយកគ្រឿងសង្ហារិមស្រស់ស្អាតទៅ កាន់ទីកន្លែងឆ្ងាយៗបំផុត ហើយទាំងអស់នេះសុទ្ធតែជាតឹកតាងបង្ហាញពីសមត្ថភាពគ្មានគូប្រៀបរបស់អ្នករចនាម៉ូត និងសិប្បករ ផ្នែកច្នៃកុម្ម៉ង់បែប Bespoke នៅឯរោងចក្ររថយន្ត Rolls-Royce។ នេះជាផ្នែកមួយដ៏ស្រស់ស្អាតរបស់គ្រឿងសង្ហារិម ហើយនេះជាកៅអីអង្គុយដែលល្អបំផុត”។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន