no-alternative title

បទថ្មីរបស់ ពេជ្រ សោភា និងគូស្នេហ៍ អមជាមួយនឹង OPPO ស្វីតបែបស្នេហាយុវវ័យ ផ្ទុះការគាំទ្រជាថ្មី!!

«លើសពីមិត្ត 100 ឆ្នាំ» គឺជាបទថ្មីរបស់តារាចម្រៀងល្បី ពេជ្រ សោភា ដែលទើបតែបង្ហោះជាផ្លូវការកាលពីថ្ងៃពុធកន្លងទៅ តែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើហ្វេសប៊ុក និងលើយូធូប ពីអ្នកទស្សនារាប់ម៊ឺននាក់ ក្នុងរយៈពេលដ៏ខ្លី។ តាមរយៈសំនៀងដ៏ពិរោះគ្រលួច ស៊ីនឹងអត្ថន័យនៃបទចម្រៀងនេះ ស្នេហាថ្មោងថ្មីកើតចេញពីមិត្តភាព មានទាំងភាពរំភើបរីករាយ ការប្រចណ្ឌអន់ចិត្ត និងយល់ច្រឡំគ្នា ធ្វើឲ្យបទចម្រៀងមួយបទនេះ ពិរោះចាក់ដោតបេះដូងយុវវ័យ អត្ថន័យតពីបទ «មិត្ត១០០ឆ្នាំ ដែលបានចេញកាលពីឆ្នាំទៅ ដែលធ្លាប់ផ្ទុះការគាំទ្រម្តងរួចមកហើយ ។ 

គេសង្កេតឃើញថា ទោះបីជាមានវ័យជាសាមសិបឆ្នាំហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សោភា មើលទៅនៅតែស្រស់ស្អាត ជាមួយនឹងស្តាយ៍តុបតែងខ្លួនបែបយុវវ័យ និងប្រើទូរស័ព្ទទំនើបម៉ាក  OPPO ពណ៌ក្រហម ស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះឡើយ មើលទៅស័ក្តិសមយ៉ាងខ្លាំងជាមួយ លោកឆឹម សក្កដា ដ៏ស្រស់សង្ហា ដែលប្រើទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ដែលមានកាម៉េរ៉ាភ្ជាប់ជាមួយមុខងារ A.I Beauty ដ៏ទំនើបផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានផលិតបទចម្រៀងពិរោះៗ បីបទរួចមកហើយ និងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះមានបទ «មិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា បទ «សាកស្រឡាញ់គ្នាបានទេ?» ច្រៀងដោយកញ្ញា រ៉េត ស៊ូហ្សាណា និងStep និងបទ «លើសពីមិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា ដែលទើបនឹងចេញថ្មី។ 

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ “យើងពិតជារំភើបយ៉ាងខ្លាំងដែលបានបទចម្រៀងដែលយើងបានផលិតសុទ្ធតែទទួលការគាំទ្រពីអ្នកស្តាប់។ ដូច្នេះ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបទាន់សម័យ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ យើងក៏បានរួមចំណែកធំមួយក្នុងការលើកស្ទួយសិល្បៈចម្រៀងសម័យនៅក្នុងប្រទេសកម្ពុជាផងដែរ។»     ចង់ដឹងស្នេហានៅក្នុងបទចម្រៀង «លើសពីមិត្ត១០០ឆ្នាំ»នេះ រំភើបរីករាយ ចាក់ដោតបេះដូងអ្នកមានស្នេហាកម្រិតណា? សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន