no-alternative title

Xiaomi Redmi 5A មិនធំ មិនតូច តែខ្លាំង ចាប់ផ្តើមមានវត្តមាននៅកម្ពុជាហើយនៅក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Seatel ជាមួយនឹងក្រុមហ៊ុន MWDis

គ្រាន់តែឃើញឈ្មោះ Xiaomi សម្រាប់ប្រិយមិត្តដែលចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យាប្រាកដជាស្គាល់នូវម៉ាកសញ្ញាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនមួយជាក់ជាមិនខាន។ ជាក់ស្តែងសម្រាប់ទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Xiaomi ក៏បានធ្វើការផលិតនិងដាក់លក់ទូរស័ព្ទស្មាតហ្វូនជាច្រើនម៉ូដែលរួចមកហើយ។ ពេលនេះ ក្រុមហ៊ុនក៏បានធ្វើការផលិតនូវស្មាតហ្វូនម៉ូដែលថ្មីមួយទៀតហើយ សម្រាប់អតិថិជន គឺ Xiaomi Redmi 5A ដែលជាជំនាន់ថ្មីមួយទៀត សម្រាប់ស្មាតហ្វូនត្រកូល Redmi នៅដើមឆ្នាំ 2018 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ភ្លឺច្បាស់ កាមេរ៉ាក៏ថតច្បាស់

ជាមួយទម្ងន់នៃតួរទូរស័ព្ទទាំងមូលត្រឹមតែ 137 ក្រាម គឺមានន័យថា ពេលកាន់ក្នុងដៃហាក់មានភាពងាយស្រួល មិនធ្ងន់ ងាយស្រួលលើកមកចុចបញ្ជា ពិសេសជាមួយនឹងអេក្រង់ទំហំ 5 អីុង គឺជាទំហំមួយដែលកំពុងពេញនិយម ព្រោះចាប់ពីទំហំនេះឡើងទៅ ជាទំហំត្រូវប៉ាន់សម្រាប់ម៉ូដែលទូរស័ព្ទស្មាតហ្វូនទាំងឡាយ ហើយអេក្រង់របស់ Xiaomi Redmi 5A រាងផុសបន្តិច ដោយស្រោបបន្ថែមនូវកញ្ចក់ការពារឆ្កូត Front glass និងកញ្ចក់អេក្រង់ខាងក្នុងប្រភេទ IPS LCD ដែលធ្វើឲ្យការប៉ះបញ្ជាថាច់បានយ៉ាងរហ័សនិងរលូន ពេញចិត្តតែម្តង ហើយបើធៀបទៅនឹងតួរខ្លួនទាំងមូលគឺស្មើនឹង 69.1% ដែលទ្រទ្រង់បានរហូតដល់ 16 លានពណ៌ឯណ្ណោះ។ រីឯកាមេរ៉ារបស់ Xiaomi Redmi 5A នៅផ្នែកខាងក្រោយមានទំហំ 13 មេហ្គាភិចសែល អមដោយអំពូលហ្លាស់ និងមុខងារថតរូបភាពមួយចំនួនដូចជា Geo-tagging, touch focus, face/smile detection, HDR, panorama និងមានសមត្ថភាពក្នុងការថតវិដេអូបានកម្រិត 1080p@30fps ផងដែរ។ ចំណែកកាមេរ៉ាខាងមុខមានទំហំ 5 មេហ្គាភិចសែល ជាមួយកម្រិត Aparture f/2.0 ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។

កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មក៏ខ្លាំង

មិនអន់ទេ កម្លាំងម៉ាស៊ីនដែលបានបំពាក់នៅលើ Xiaomi Redmi 5A ដែលត្រូវបានបំពាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 7.1.2 (Nougat) ដែលត្រូវបានភ្ជាប់ជាមួយអីុនធើហ្វេសផ្ទាល់ខ្លួនប្រភេទ MIUI 9.0 ជាមួយនឹងបន្ទះឈីប Qualcomm MSM8917 Snapdragon 425 ភ្ជាប់ជាមួយអង្គប្រតិបត្តិការ Quad-core 1.4 GHz Cortex-A53 និងអង្គក្រាហ្វិច Adreno 308។ បន្ថែមលើនេះទៅទៀត Xiaomi Redmi 5A ក៏ត្រូវបានបំពាក់មកជាមួយនូវអង្គចងចាំ RAM ទំហំ 3GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB ផងដែរ មិនតែប៉ុណ្ណោះ វានូវអាចអនុញ្ញាតិឲ្យដាក់បន្ថែម microSD បានរហូតដល់ 256GB ថែមទៀតផង។ កាន់តែពិសេសជាមួយថាមពើថ្មកាន់តែខ្លាំង ទំហំ Li-Ion 3000 mAh battery ដែលកាន់តែថាមពលបានកាន់តែយូរជាងមុនទ្វេរដង។

ការរចនារូបរាងទាំងមូលដ៏ប្រណិត

ចំណុចដំបូងនេះយើងខ្ញុំនឹងបង្ហាញជូននូវការរចនារូបរាងខាងក្រៅទាំងមូលនៃតួរបស់ Xiaomi Redmi 5A ។ ព្រោះតែការអភិវឌ្ឍន៍ពីរូបរាងមួយទៅរូបរាងមួយ ដែលធ្វើឲ្យបរិបថនៃការរចនារូបរាងរបស់ទូរស័ព្ទស្មាតហ្វូនសម័យថ្មីនេះ កាន់តែមានការប្រកួតប្រជែងខ្ពស់ យ៉ាងណាមិញ សម្រាប់ម៉ូដែល Xiaomi Redmi 5A ក៏មិនចាញ់ពីម៉ូដែលផ្សេងទៀតឡើយ ជាមួយនឹងការរចនាបែបស៊ីវីល័យ ប្រកបដោយប្រណិតភាពបំផុត ពេលកាន់ក្នុងដៃ។ ជាមួយនឹងរូបរាងដ៏ប្រណិតនេះ យើងខ្ញុំក៏សូមរៀបរាប់ពីផ្នែកខាងមុខទៅមុន ដោយផ្នែកខាងមុខមានអេក្រង់ ដែលមានទំហំ 5អុីង ដែលបំពាក់នូវកញ្ចក់  និងមានប៊ូតុងថាច់ទាំង 3 នៅខាងក្រោម ចំណែកខាងលើក៏មានដូចគ្នា គឺកាមេរ៉ា ស៊ិនស័រ និងឧបាល័រស្តាប់ការសន្ទនា មកដល់ផ្នែកខាងក្រោយ សំបកខាងក្រោយរបស់ Xiaomi Redmi 5A វិញ ឃើញថាការរចនាបែងចែកជា 3 កំណាត់ ដោយផ្នែកចុងខាងលើមានកាមេរ៉ា អមដោយអំពូលហ្លាស់ ហើយខាងក្រោមវិញ គឺមានរន្ធជាច្រើន សម្រាប់បំពងសម្លេងមកខាងក្រៅ និងមានបង្កប់នូវអក្សរ Mi នៅកណ្តាលផងដែរ។

មកចាប់អារម្មណ៍គែមខាងជុំវិញតួរខ្លួនរបស់ Xiaomi Redmi 5A វិញក៏មិនធម្មតាដែរ សម្រាប់ម៉ូដែលទូរស័ព្ទស្មាតហ្វូនមួយនេះ ជាមួយនឹងការរចនាស្រោបដោយលោហធាតុ aluminum body មានភាពរឹងមាុំល្អ ធន់នឹងការប៉ះទង្គិច ហើយនៅផ្នែកខាងឆ្វេងមានរន្ធសម្រាប់សម្រាប់ដាក់ស៊ីមកាតទាំងពីរ ឬក៏មេម៉ូរីកាតផ្ទាល់តែម្តង ចំែណកខាងស្តាំមានប៊ូតុងសម្លេងទាំងពីរ និងប៊ូតុងចាក់សោរនិងបិតបើកទូរស័ព្ទ រីឯខាងលើមានរន្ធដោយកាស និងខាងក្រោមមានរន្ធ mini USB សម្រាប់សាកថ្មនិងចម្លងទិន្នន័យបានយ៉ាងរហ័សផងដែរ។ 

សរុបមក សម្រាប់ក្រុមហ៊ុន Xiaomi ដែលធ្វើការផលិតនិងចេញលក់នូវស្មាតហ្វូនម៉ូដែលថ្មីនេះ គឺអាចនិយាយបានថា ជាការបង្ហាញពីសក្តានុពលមួយរបស់ក្រុមហ៊ុន ក៏ដូចជា ស្មាតហ្វូនត្រកូល Redmi ផ្ទាល់តែម្តង។ សម្រាប់ម៉ូដែល Xiaomi Redmi 5A ក៏ត្រូវបានផលិតចេញមានជម្រើសដូចជា ពណ៌មាស ពណ៌ប្រផេះលាយខ្មៅ ពណ៌ផ្កាឈូក និងផ្ទៃមេឃផងដែរ។ អតិថិជន ទាំងអស់អាចរកជាវស្មាតហ្វូននេះ បាននៅក្រុមហ៊ុន Seatel និងក្រុមហ៊ុន MWDis សំរាប់អ្នកចែកចាយបន្ត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន