no-alternative title

Malibu 2018 គឺជារថយន្តប្រភេទ Sedan ដែលមានការរចនាយ៉ាងប្រណិតពីក្រុមហ៊ុន Chevrolet

Malibu គឺជារថយន្តប្រភេទ Sedan ស៊េរីថ្មីដ៏ទំនើបបំផុត របស់ក្រុមហ៊ុន Chevrolet ដែលត្រូវបានក្រុមហ៊ុន Chevrolet ធ្វើការរចនា និងច្នែប្រឌិតជាមួយនិង រូបរាងកាន់តែអស្ចារ្យ និងមានផ្តល់នូវភាពអស្ចារ្យ នៅក្នុងការប្រើប្រាស់បំផុតជាពិសេសគឺបើកបរបៅលើដងផ្លូវ។ រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Chevrolet មួយនេះ គឺមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលមានការរចនារូបរាងថ្មីទាន់សម័យមិនធម្មតានោះទេ។ Malibu មានប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពជាមួយនឹងការតភ្ជាប់ច្រើន ដើម្បីជាការឆ្លើយតបតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ រថយន្តនេះមានទំហំតូចល្មមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬឯកជនផ្ទាល់តែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

កំលាំងម៉ាស៊ីន 

សម្រាប់រថយន្ត Malibu ដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាយើង គឺមានម៉ាស៊ីនប្រភេទ 2.0L Turbo ដែលជាម៉ូដែល Malibu Premier ដែលមានកម្លាំងម៉ាស៊ីនដល់ទៅ 250 សេះ រួមជាមួយនឹងម៉ាស៊ីន 2.0L Turbocharged ECOTEC Engine ដែលមានចង្កឹះលេខ 9 វគ្គ។ រថយន្ត Malibu នេះ មានផ្តល់នូវបច្ចេកវិទ្យាសុវត្ថិភាពកាន់តែអស្ចារ្យចំនួន 11 សម្រាប់ការបើកបរនៅលើដងវិថី។ បច្ចេកវិទ្យាទាំងនោះ រួមមាន Low Speed Forward Automatic Braking, Lane Change Alert with Side Blind Zone Alert និង Rear Cross Traffic Alert ជាដើម។

ប្រព័ន្ធសុវត្ថិភាព៖

រថយន្ត Malibu 2018 គឺមានបំពាក់នូវប្រព័ន្ធការពារសុវត្ថិភាពជាចច្រើមដូចជា មានដូចជា Front/Rear Park Assist, Front Pedestrian Braking, Adaptive Cruise Control, Forward Automatic Braking, Lane Keep Assist, Lane Departure Warning, Standard Rear Vision Camera, OnStar® Guidance Plan និង OnStar Automatic Crash Response System  ជាដើម។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនៅលើរថយន្តនេះ គឺមានផ្តល់នូវការជឿជាក់សម្រាប់អ្នកបើកបរនៅគ្រប់កាលៈទេសៈ ហើយអ្នកបើកបរអាចផ្តោតអារម្មណ៍ទៅលើចរាចរណ៍ អ្វីដែលនៅជុំវិញខ្លួន និងស្ថានភាពផ្លូវនៅគ្រប់កាលៈទេសៈថែមទៀត។ បន្ថែមពីនេះ ក៏មានការបង្ហាញអំពីឧបសគ្គ អាកាសធាតុ ស្ថានភាពផ្លូវដែលអាចជះឥទ្ធិពលនៅក្នុងការបើកបរជាមួយនឹងព័ត៌មានសំខាន់ៗជាច្រើនថែមទៀតផង។

ផ្នែកខាងមុខ៖ 

Malibu 2018 គឺមានប្រើប្រាស់អំពូលភ្លើង LED Auto ដែលអាចភ្លឺទាំងពេលថ្ងៃ និងពេលយប់ ហើយសំរាប់ចង្កៀងមុខនៃរថយន្តនេះ ក៏ជាប្រភេទ LED ផងដែរ។  អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះរថយន្តនេះ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Teen Drive សម្រាប់ផ្តល់នូវរបាយការណ៍ ដើម្បីជួយជម្រុញឱ្យឪពុកម្តាយតាមដានទៅលើការបើកបររបស់កូនៗ និងទម្លាប់នៃការបើកបររបស់ពួកគេបានផងដែរ។ Malibu 2018 ដំណើរការនៅលើប្រព័ន្ធ Chevrolet MyLink Display ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Teen Driver Technology សម្រាប់ធ្វើការបិទនូវ Audio, ការដំណើរការស្វ័យប្រវត្តិទៅលើប្រព័ន្ធ Lane Change Alert ជាមួយនឹងប្រព័ន្ធ Side Blind Zone Alert, និងអាចដឹងពីរព័តត៌មាននៅក្នុងរថយន្ត រួមមានដូចជា Forward Collision Alert ឬ Forward Collision Avoidance Braking,និងការកំណត់ទៅលើកម្រិតសំឡេងនៃតន្រ្តី ហើយនិងការកំណត់ល្បឿននៃការបើកបរត្រឹមតែ 85mph។

ផ្នែកខាងក្នុង៖

រថយន្ត Malibu 2018 នេះ គឺមានបំពាក់ដោយកៅអីអង្គុយដែលមានការរចានាយ៉ាងល្អឥតខ្ចោះ ដោយកៅអីនិមួយៗ គឺមានបំពាក់ដោយស្បែកដ៏ទុន និងមានភាពរឹងមាំ អាចអោយអតិថិជន មានអារម្មណ៍ថា មានផាសុកភាព ដូចនៅក្នុងគេហដ្ឋនប្រណិតអញ្ចឹង ទោះបីជាស្ថិតនៅកំឡុងពេលបើកបរក៏ដោយ។ បន្ថែមពីនេះ ក៏៎មានផ្តល់នូវការតភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Apple CarPlay ដែលជាវិធីដ៏ឆ្លាតវៃមួយក្នុងការប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone ដើម្បីធ្វើការស្តាប់ទៅលើ Apple Music និងការទទួលទិសដៅជាមួយនឹងការប្រើប្រាស់ Apple Maps ការខលទៅកាន់មិត្តភក្តិ និងជាច្រើនទៀត។ រថយន្តនេះ ក៏អាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Android Auto សម្រាប់ការភ្ជាប់ទៅកាន់ស្មាតហ្វូនដើម្បីចូលទៅមើល Calendar, Playlists និង Apps ជាច្រើនដូចជា Google Maps ជាដើម។  មួយវិញទៀត រថយន្តនេះក៏ប្រើប្រាស់នូវ Wireless Charging ដែលអ្នកអាចបញ្ចូលថ្មទូរស័ព្ទរបស់អ្នកកាន់តែមានភាពងាយស្រួលបំផុត។ Malibu 2018 មានតម្លៃប្រហាក់ប្រហែល 59.900 ដុល្លាសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន