no-alternative title

Oukitel U18 ដែលជាស្មាតហ្វូន មានអេក្រង់ពេញដូច iPhoneX បានមកដល់ទីផ្សារប្រទេសកម្ពុជា!

នៅក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីឈ្មោះមួយ ក្រុមហ៊ុន Oukitel តែងតែនាំយកនូវស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យរបស់ខ្លួនចូលប្រកួតប្រជែងនៅក្នុងទីផ្សារ។ នៅដើមឆ្នាំ 2018 នេះ ក្រុមហ៊ុននេះ បញ្ចេញនូវស្មាតហ្វូន Oukitel U18 ដែលមានការរចនារូបរាងថ្មី និងមានអេក្រង់ពេញទៅហ្នឹងទូរស័ព្ទ iPhone X អញ្ជឹងដែរ។ ដោយសារតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ពេលនេះ ក្រុមហ៊ុនចែកចាយស្មាតហ្វូន Oukitel ប្រចាំនៅប្រទេសកម្ពុជា បាននាំមកូបស្មាតហ្វូនជំនាន់់ថ្មីនេះ មកកាន់ទីផ្សារកម្ពុជាជាផ្កូវការហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Oukitel បានបញ្ជាក់ថា ស្មាតហ្វូន U18 គឺមានដាក់លក់ជាពិសេសសម្រាប់អតិថិជន ដែលចង់ប្រើប្រាស់ក្នុងបទពិសោធន៍ថ្មីដូចជា iPhone X ដែរ ។ វត្តមានរបស់ U18 នឹងផ្តល់អោយអតិថិជនកម្ពុជា មួយចំនួនធំ មិនចាំបាច់ចំណាយទឹកប្រាក់ច្រើននោះទេសំរាប់បទពិសោធន៍អេក្រង់ពេញមួយនេះ។ សម្រាប់ស្មាតហ្វូននេះ គឺជាកូនកាត់របស់ទូរស័ព្ទ iPhone X ដែលបង្ហាញនូវផ្ទាំងខាងមុខនៃអេក្រង់ដូចគ្នាទៅនឹង iPhone X ដែរ។ លក្ខណៈដែលខុសគ្នាពី iPhone X នោះគឺ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.85 អ៊ីង ជាមួយនឹងកម្រិតអេក្រង់ 21.9 ដែលមើលទៅពិតជាស្តើងមែនទែន។ ដើម្បីអាចប្រើប្រាស់នៅលើអេក្រង់ 21:9 Display នេះ ក្រុមហ៊ុនប្រើប្រាស់នូវបន្ទះឈីប MT6750T octa-core SoC ដែលអាចទ្រទ្រង់នៅលើអេក្រង់ 18:9 Displays ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវរ៉េមទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android 7 ហើយវាពិតជាផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី U18 គឺពិតជាល្អឥតខ្ចោះក្នុងការកាន់នៅក្នុងដៃជាមួយនឹងអេក្រង់កោងកម្រិត 2.5D ថែមទៀត។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Mate 10 Pro ប៉ុន្តែវាមាន Lenses ពីរនៅក្រោមជ័រស្វិត ហើយវាក៏មាននូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Unlock រួមទាំងបច្ចេកវិទ្យា Face ID Unlock ប៉ុន្តែវាមិនអាចប្រើប្រាស់ក្នុងពេលដំណាលគ្នានោះទេ។ ស្មាតហ្វូន U18 នឹងបំពាក់នូវថាមពលថ្ម 4000mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ នៅខាងក្រោមនេះគឺជាវីដេអូរបស់ស្មាតហ្វូនស៊េរីថ្មីនេះដែលបង្កើតឡើងដោយក្រុមហ៊ុន Oukitel ៕

សំរាប់ព័តមានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន Ouktitel Cambodia តាមរយៈលេខទូរស័ព្ទ 023 217 668/ 078 266 168

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន