no-alternative title

ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃអគ្គីសនី 70% និងបច្ចេកវិទ្យាថែរក្សាស្បែក

នៅក្នុងឆ្នាំ 2018 នេះ LG បាននាំមកនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់។ មុខងារសំខាន់និងបច្ចេកវិទ្យាពិសេសៗទាំងនោះមានដូចជាៈ

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា Dual compressor

បច្ចេកវិទ្យា Dual compressorគឺជាបច្ចេកវិទ្យាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីបានរហូតដល់ 70% លើសពីម៉ាស៊ីនត្រជាក់ធ្មតា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត វាមានប្រេកង់បង្វិលខ្ពស់ និងមានល្បឿលឿនជាងម៉ាស៊ីនត្រជាក់ធម្មតាដែលធ្វើអោយត្រជាក់លឿនរហូតដល់ 40% មិនថា ស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ ហើយវាភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់ និងមានកង្ហារធំជាងមុន 25% ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។

បច្ចេកវិទ្យា Plasmaster

សុខភាពគឺជាចំណុចសំខាន់បំផុតដែលក្រុមហ៊ុនLGគិតគូរនៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់LG Dual Inverterផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើបា្រស់។វាមានបច្ចេកវិទ្យាPlasmasterដែលសាបព្រួសអ៊ីយ៉ុងជាងបីលានដើម្បីកំចាត់បាក់តេរីបានរហូតដល់ 99.99%។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយថែរក្សាស្បែករបស់យើងដោយផ្តល់សំណើម ចម្រោះធូលីដែលស្រួបយក កំចាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាតដែលជួយអោយស្បែករបស់យើងមានសំណើម និងសុខភាពល្អមិនស្ងួត។

កាត់បន្ថយសម្លេងរំខាន (Low Noise 18ds)

សំលេងរំខានក៏មិនមែនជាបញ្ហាទៀតដែរសម្រាប់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ដោយធ្វើអោយលោកអ្នកទទួលការសំរាកបានយ៉ាងស្កប់ស្កល់ ជាមួយនិងបច្ចេកវិទ្យាuniqueskew fanមានសមត្តិភាពខ្ពស់ក្នុងការជួយកាត់បន្ថយសម្លេង និងដំណើរការបានយ៉ាងស្ងប់ស្ងាត់ក្នុងកម្រិតសំលេងត្រឹមតែ 18 dB តែប៉ុណ្ណោះហើយវាក៏ជាម៉ាស៊ីនត្រជាក់ដែលដំណើរការក្នុងកម្រិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក។

បច្ចេកវិទ្យា Smart ThinQ

រីឯបច្ចេកវិទ្យា SmartThinQ វិញធ្វើអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុនអ្នកប្រើប្រាស់ទាំងអស់អាចបញ្ជាបិទនិងបើកម៉ាស៊ីនត្រជាក់បានពីគ្រប់ទីកន្លែងមិនថាលោកអ្នកនៅទីណា ដោយគ្រាន់តែភ្ជាប់ឧបករណ៍ Wi-Fi ជាមួយនិងទូរស័ព្ទដៃរបស់លោកអ្នក។

ធានាលើកំប្រេសស័រ 10 ឆ្នាំ

Dual Compressor ជាកុំប្រេសស័រដំបូងគេបង្អស់ដែលមានការធានារយៈពេល 10 ឆ្នាំដែលធ្វើអោយអ្នកប្រើប្រាស់ទាំងអស់អាចទទួលបានផលនូវប្រយោជន៍ និងការប្រើប្រាស់បានយូរអង្វែងពីវាផងដែរ។

ឧស្ម័នហ្គាស R32

R32ជាប្រភេទឧស្ម័នហ្គាសម្យ៉ាងកាត់បន្ថយកំដៅផែនដី និងការបំផ្លាញស្រទាប់អូហ្សូនដែលមិនធ្វើអោយបំពុលបរិស្ថានដូចឧស្ម័នហ្គាសផ្សេងទៀតឡើយ។ ឧស្ម័នហ្គាសR32វាដំណើរការយ៉ាងមានប្រសិទ្ធិភាព និងត្រជាក់លឿនទោះបីជាបរិមាណឧស្ម័នតិចក៏ដោយបើប្រៀបធៀបទៅនិងប្រភេទឧស្ម័នហ្គាសR410A ហើយវាជួយកាត់បន្ថយគ្រោះថ្នាក់នៃកំដៅផែននិងត្រូវបានគេទទួលស្គាល់ថាជាប្រភេទហ្គាសដែលជួយថែរក្សាបរិស្ថានផងដែរ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/air-conditioners/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន